EP 38

1.1K 23 0
                                    


#រឿងទឹកភ្នែកភរិយាជំនួស
#ភាគទី38

    
     នាងនៅតែមិនអស់សង្ឃឹមចំពោះគម្រោងមួយនេះ មីនយ៉ុង នឹងរកវិធីថ្មី ដែលអាចយកចិត្ត ថេយ៉ុង បាន។ នាងក៏នឹកឃើញដល់ ពេលដែលនាងទៅលេងនៅ ឌូប៉ៃ នាងបានឃើញហាងទំនើបជាច្រើន សុទ្ធតែមានរបស់ចម្រុះ ទាំងនាំចូល និងក្នុងស្រុក។ មីនយ៉ុង ញញិមហើយត្រៀមពាក្យនិយាយបន្តទៀត។

" នៅខែមុនខ្ញុំបានទៅកម្សាន្ដនៅ ឌូប៉ៃ ! នៅក្នុងហាងទំនើបជាច្រើនសុទ្ធតែលក់ផលិតផលជាតិ! ភ្ញៀវបរទេសភាគច្រើនដែលគេទៅលេង គេទិញតែរបស់ក្រុងស្រុកទេ!  ចំពោះការទិញរបស់ ប្រេនវិញនោះ គេទៅទិញនៅស្រុកគេហើយ វាថោកជាង! មានតែអ្នកចាយលុយមិនគិតទេ ដែលទៅទិញនៅទីនោះ! "

នាងនិយាយដល់ចំណុចនេះ ថេយ៉ុង សម្លឹងមុខនាង កាលទៅលើកមុនហ្នឹង គេចំណាយច្រើនណាស់ លើករបស់ប្រេន សម្រាប់ ហាន់ណា។ នាយចាប់ផ្ដើមគិតឡើងវិញ នៅបញ្ហានេះ គេគួរសាកល្បងយកគំនិតនាង ឬបន្តគោលការណ៍ចាស់។

" ខ្ញុំជឿថា របស់ថ្លៃៗបែបនេះប្រើបានតែអ្នកមាន និងតារាទេ! យើងគួរផលិត របស់ជាតិយើងឲ្យប្រជាជនយើងបានប្រើ ដើម្បីកាត់បន្ថាយចំណាយ ថែមទាំងផ្ដល់ការងារដល់ប្រជាជនផងដែរ! នាងខ្ញុំសូមស្នើ ឲ្យមានផលិតផលក្នុងស្រុក លក់នៅក្នុងម៉លនេះ! ហើយស្នើឲ្យមានការលក់រថយន្ត K. T. Y cars នៅក្នុងស្រុក! តើអស់លោកយល់យ៉ាងណាដែរ? "

" តែវាមិនមែនជារឿងងាយស្រួលទេ! "

បុរសម្នាក់បាននិយាយឡើង។

" ខ្ញុំដឹងថាវាមិនស្រួល ចុះកាលដែលយើងត្រូវសិក្សាពីផលិតផលបរទេសនោះ វាស្រួសណាស់ទៅឬ? ទាំងការប្រើភាសាក៏ពិបាក នៅមានបញ្ហាហិរវត្ថុខុសគ្នាទៀត! ចុះបើមកសិក្សាពីផលិតផលរបស់យើង ដែលប្រើភាសាយើងនោះ! ប្រព័ន្ធហិរញ្ញវត្ថុក៏មិនស្មុកស្មាញ ទីផ្សាក៏មានស្ថេរភាព! ការផ្គត់ផ្គងក៏ងាយស្រួស ! ឥឡូវខ្ញុំសូមឲ្យអ្នកទាំងអស់គ្នា ជួយបញ្ចេញយោបល់ផងចាស៎! "

នាងឈរចាំចម្លើយទាំងភ័យ បេះដូងលោតស្ទើរធ្លាយចេញមកក្រៅទៅហើយ។
  

    លោកស្រីសុងហេ រៀបនឹងឡើងនិយាយជំទាស់ទៅហើយ ថេយ៉ុង ក៏ងើបឡើងមុនគាត់បាត់។

រឿង ទឹកភ្នែកភរិយាជំនួស ( ចប់ )Where stories live. Discover now