#រឿងទឹកភ្នែកភរិយាជំនួស
#ភាគទី60ហាន់ណា ចាប់ផ្ដើមភ័យឡើងញ័រខ្លួន នៅពេលដែលឃើញ ថេយ៉ុង ចូលមកបានដឹងការពិត ថានាងមិនបានមានផ្ទៃពោះ ជាមួយនឹងគេ។ នាងពិតជាខ្លាចណាស់ ពេលបានឃើញកែវភ្នែក របស់ថេយ៉ុង សម្លឹងមកនាង។ កែវភ្នែកគេ ប្រៀបបានទៅ នឹងសត្វខ្លា ដែលកំពុងតែចង់ស៊ីសាច់មនុស្ស យ៉ាងអ៊ីចឹង។
" ថេ...! "
នាងនិយាយតិចៗ ទាំងសំឡេងភ័យញាប់ញ័រ។ ចាប់ពីថ្ងៃនេះទៅ គេអាចនឹងនៅតែស្រឡាញ់នាង ទៀតដែលទេ?
ថេយ៉ុង ដើរមកជិតនាងតិចៗ ទាំងអារម្មណ៍ហួសចិត្ត ពេលកន្លងមក គេជឿជាក់នាងណាស់ តែពេលនេះ នាងបែរជាកហុកគេ ដោយវិធីនេះទៅវិញ។ គេសុខចិត្តកុហកគ្រួសាររបស់គេ ទុកប្រពន្ធចោលទៀត ដើម្បីនាងនិងកូន។ គិតទៅ គេពិតជាល្ងង់ណាស់ ដែលជឿនាង រហូតមកដល់ពេលនេះ ទុកឲ្យភរិយានៅផ្ទះម្នាក់ឯង មិនដឹងសុខទុក្ខយ៉ាងណាទៅហើយនោះទេ។
" នាងពិតជាពូកែណាស់! "
ថេយ៉ុង ទះដៃឲ្យនាង ដែលសម្ដែងបានល្អឥតខ្ចះ ដល់ថ្នាក់គេក្លាយជាមនុស្សល្ងង់។
" នាងបោកខ្ញុំបានល្អណាស់! តើនាងមានអ្វីចង់និយាយទេ? "
" ថេ! អូន...អូនធ្វើព្រោះតែស្រលាញ់បង! ហ៊ឹក ហ៊ឹក ហ៊ឹក! "
" ស្រលាញ់! ហិ ហិ ខ្ញុំចង់តែសើចទេ! កន្លងមក ខ្ញុំព្រមមើលថែនាង ទុកភរិយារបស់ខ្ញុំចោលនៅផ្ទះម្នាក់ឯង ព្រោះគិតថានាងមានកូនរបស់ខ្ញុំ! តែនាង បោកប្រាស់ទំនុកចិត្តខ្ញុំ ហើយនៅមានមុខថា ស្រលាញ់ខ្ញុំទៀតមែនទេហា៎? ខ្ញុំមិនដឹងថា ត្រូវនិយាយពាក្យអីឲ្យសម ជាមួយនាងនោះទេ! យើងចប់គ្នាត្រឹមនេះចុះ! "
" អត់ទេថេ! ស្ដាប់អូនសិនទៅ! "
នាងរត់ទៅតោងដៃ ថេយ៉ុង ទាំងទឹកភ្នែក តែ ថេយ៉ុង គ្មានចិត្តអាណិតគេទេ គេបើកទ្វារចេញទៅ។
" ថេ! កុំទៅចោលអូនបានទេ! ហ៊ឹក ហ៊ឹក ហ៊ឹក មករកអូនវិញមក ហ៊ឹក ហ៊ឹក កូនរបស់ពួកយើងជិតកើតហើយ! ហ៊ឹក ហ៊ឹក ហ៊ឹក ! "
នាងក្លាយទៅជាបែបនេះ ក៏ព្រោះតែការស្រលាញ់ដ៏អាត្មានិយមរបស់នាង មិនព្រមដោះលែងគេ រហូតលែងដឹងល្អអាក្រក់។ ចុងក្រោយ នាងក៏ត្រូវឈឺចាប់ខ្លាំង ដូចនូវអ្វីដែលនាងបានធ្វើដាក់អ្នកដទៃបែបនោះដែរ។

VOCÊ ESTÁ LENDO
រឿង ទឹកភ្នែកភរិយាជំនួស ( ចប់ )
Não Ficçãoនាងធ្វើគ្រប់យ៉ាងព្រោះ តែពាក្យថាសងគុណ។ នាងត្រូវរៀបការជាមួយមនុស្សដែល មិនឲ្យតម្លៃនាង មិនស្រលាញ់នាង។