#រឿងទឹកភ្នែកភរិយាជំនួស
#ភាគទី៣២នាងតូចបើកភ្នែកប្រឹមៗ ភាក់ពីគេង នៅមិនទាន់មានកម្លាំងទេ។ នាងបានឮសំឡេងស្វាមីកំពុងតែនិយាយ ក៏ងាក់ទៅរកមើលតាមសំឡេងនោះ។ ថេយ៉ុង កំពុងតែលេងជាមួយ យ៉ុងតាន ពិតជាគួរឲ្យស្រលាញ់ណាស់។ នាងប្រែខ្លួនមើលទៅមុខ និងស្នាមញញិមរបស់ស្វាមី ញញឹមដោយមិនដឹងខ្លួន។ បើគេស្និតស្នាជាមួយនាងតែបន្តិចក៏អស់ចិត្តដែរ តែនេះមិនយកចិត្តទុកដាក់ហើយ នៅស្ដីនាងទៀត។ តែយ៉ាងណា ក៏នាងមិនអន់ចិត្តដែរ ត្រឹមជាកូនកំព្រា ត្រូវគេយកមកចិញ្ចឹម ផ្ដល់ការសិក្សា នៅបានរៀបការមានគ្រួសារទៀត ត្រឹមប៉ុណ្ណឹងវាគ្រប់គ្រាន់ហើយសម្រាប់ក្មេងកំព្រាដូចជានាងនោះ។
ថេយ៉ុង ងាក់ទៅឃើញ មីនយ៉ុង ភ្ញាក់ហើយ គេក៏បានទុក យ៉ុងតាន ក្នុងទ្រុងវិញ ហើយដើរសំដៅទៅរកនាង។ មីនយ៉ុង ចាប់ផ្ដើមភ័យ ពេលឃើញគេដើរមករកនាងបែបនេះ ។ នាងស្មានថា ថេយ៉ុង ខឹងនាងដែលមិនឆ្លើយសំណួរគេ ហើយនៅធ្វើខ្លួនមិនល្អដាក់គេទៀត។ នាងទាញពួយគ្របក្បាលជិត កិច្ចពីស្វាមីទៀត។
“ នែ៎! ក្មេងឆ្គួត ងើបញុំាបាយ! គ្របពួយជិតអ៊ីចឹងតិចដាច់ខ្យល់ងាប់ទៅ! ”
នាងបង្ហើបពួយតិចៗអើតក្បាលចេញមក ត្រូវប៉ះមុខ និងមុខរបស់ ថេយ៉ុង ដែលអោនមើលនាងមុននេះ។ មីនយ៉ុង ពិតជាអៀនណាស់ ចង់តែរត់ចេញពីផែនដីនេះទេ។ ភ្នែកទល់ភ្នែក មាត់ទល់មាត់ ចង្វាក់បេះដូងលោតឡើងចង់ផ្ទុះ។ ថេយ៉ុង ពិតជាចូលចិត្តបបូរមាត់ដ៏ទន់របស់នាងណាស់ បានថើបហើយមិនចង់ឈប់សោះ។“ លោក...! ”
នាងនិយាយទាំងយកពួយគ្របមាត់ដែល ថេយ៉ុង បានបឺតមុននេះ។“ ងើបញុំាអាហារថ្ងៃត្រង់! ”
“ ខ្ញុំចង់ងូតទឹកសិន! លោកញុំាមុនទៅណា...! ”
“ ទៅងូតជាមួយគ្នាក៏បានដែរ! ”
“ លោក......”
នាងស្រែកពេលដែលត្រូវ ថេយ៉ុង លើកបីនាងទៅបន្ទប់ទឹក ។ គេដាក់នាងចុះ ហើយបើកទឹកដាក់ក្នុងអាង ចាក់សាប៊ូ លាយចូលគ្នា រួចងាក់មករកនាងដែលឈរអោបខ្លួននៅក្បែរនោះ។

YOU ARE READING
រឿង ទឹកភ្នែកភរិយាជំនួស ( ចប់ )
Non-Fictionនាងធ្វើគ្រប់យ៉ាងព្រោះ តែពាក្យថាសងគុណ។ នាងត្រូវរៀបការជាមួយមនុស្សដែល មិនឲ្យតម្លៃនាង មិនស្រលាញ់នាង។