#រឿងទឹកភ្នែកភរិយាជំនួស
#ភាគទី44// ថ្ងៃថ្មី //
ថេយ៉ុង មកធ្វើការដូចរាល់ដង គេដើរចូលក្នុងបន្ទប់ធ្វើការ ពពេញដោយភាពជឿជាក់ សាកសមជានាយកក្រុមហ៊ុនល្បី។ ចូលមិនបានប៉ុន្មានផង លេខារបស់គេក៏បានចូលមក រួមជាមួយឯកសារនៅក្នុងដៃ។
" សូមគោរព លោកនាយក! "
" មានការអីមែនទេ? "
" មានរឿងគួរឲ្យរីករាយណាស់ទាន! គ្រាន់តែលោកនាយក បញ្ចាឲ្យប្រកាសលក់ឡាន របស់ក្រុមហ៊ុនយើងនៅក្នុងស្រុកភ្លាម! ត្រឹមតែពីរថ្ងៃសោះ ពេលនេះអត្រានៃការ កុម្មងឡានកើនឡើងមិនគួរឲ្យជឿទេទានប្រុស! ថែមទាំងចំណូលកើនឡើង មួយគុណនឹងពីរទាន! គម្រោងនេះពិតជាអស្ចារ្យណាស់ទាន! "
" យើងមើលបញ្ជីបន្តិចមក! "
ថេយ៉ុង មើលទាំងរំភើបចិត្ត នេះជាអ្វីដែលគេ មិនដែលគិតដល់ គេតែងតែយល់ថា ប្រជាជនមិនហ៊ានទិញឡានគេជិះ ដោយខ្លាចក្រុមហ៊ុនបាក់មុខ ហើយដៃគូរសើចចំអកទើបគេមិនដែលអនុញ្ញាតចំពោះគម្រោងមួយនេះ ។ តែពេលនេះពិតជា អស្ចារ្យណាស់ គេសង្ឃឹមថា Spring Day Mall នឹងទទួលបានជោគជ័យដែរចុះ។
" ហៅ មីនយ៉ុង ឲ្យចួបយើងបន្តិចមកណា! "
" បាទលោកនាយក! "
នាយញញិម ថែមទាំងគិតក្នុងចិត្ត នាងមានចិត្តល្អ ហើយឆ្លាតទៀត ការជោគជ័យនេះ មួយចំណែកធំសុទ្ធតែចេញមកពីនាង។
// តឺត តឺត...//
កំពុងតែសប្បាយចិត្តផង ទូរសព្ទក៏រោទ៍ឡើងមក។
( ហេឡូ! មានការអីមែនទេ? )
( មានចៅហ្វាយ! ខ្ញុំទៅស៊ើបនៅមន្ទីរពេទ្យ ដែលលោកផាក់បានយកអ្នកនាងមកនោះ! ខាងមន្ទីរពេទ្យបានប្រាប់ថា ថ្ងៃនោះគ្មានអ្នកសុំក្មេងទៅចិញ្ចឹមទេ ប៉ុន្តែមានក្មេងម្នាក់បានបាត់ខ្លួនទាន! )
( ក្មេងបាត់ខ្លួន! ជាកូននរណា? )
( កូនស្រីច្បងរបស់លោកកាង! នាងកើតបានបីថ្ងៃ ក៏ត្រូវបាត់ចេញពីមន្ទីរពេទ្យ ! )
( បាត់ខ្លួន! នេះមានន័យថា មីនយ៉ុង អាចជាកូនស្រីលោកកាង ហើយលោកផាក់អ្នកលួចនាងទៅ! )
YOU ARE READING
រឿង ទឹកភ្នែកភរិយាជំនួស ( ចប់ )
Non-Fictionនាងធ្វើគ្រប់យ៉ាងព្រោះ តែពាក្យថាសងគុណ។ នាងត្រូវរៀបការជាមួយមនុស្សដែល មិនឲ្យតម្លៃនាង មិនស្រលាញ់នាង។