#រឿងទឹកភ្នែកភរិយាជំនួស
#ភាគទី42មីនយ៉ុង ដើរយំបណ្ដើរយំបណ្ដើរ នៅលើដងវិថីតែម្នាក់ឯង។ ពេលនោះឡានទំនើបមួយគ្រឿង បើកមកឈប់ពីខាងក្រោយនាង។ នាងប្រញាប់ជូតទឹកភ្នែកចេញ ហើយធ្វើខ្លួនធម្មតា មិនឲ្យគេចាប់បានថានាងយំនោះទេ។ ឡានទំនើបនោះជា ឡានរបស់ ថេយ៉ុង ។ គេមិនដាច់ចិត្តបណ្ដោយឲ្យនាងដើរម្នាក់ឯង ទើបមកតាមនាងពីក្រោយ។
" ខ្ញុំជូននាងទៅ! "
" តែ ....! "
" ឡើងមកឲ្យលឿនមក! "
នាងក៏យល់ព្រមតាមគេ ឡើងឡានទំនើបនោះ។ ថេយ៉ុង បាននាំនាង មកផ្សារទំនើប ដែលនៅជិតតំបន់គេរស់នៅ វាធំហើយរបស់មានគុណភាពល្អ។ មីនយ៉ុង មិនដឹងថា ត្រូវទិញអីទេ ព្រោះមុនហ្នឹង នាងនិយាយ គ្រាន់តែកុហកយករួចខ្លួនសោះ។ ឥឡូវមានតែដើរទិញបន្លែ និងសាច់ នាងក៏ប្រាប់ ថេយ៉ុង ឲ្យជូនទៅកន្លែងលក់ម្ហូប។
រាងក្រាស់រុញរទះ តាមពីក្រោយនាង ទាំងញញិម នាងរើសបន្លែ និងសាច់ដាក់ក្នុងរទះនោះ។
" បងចង់ញ៉ាំអីជាពិសេសទេ? "
" ហ៊ឹម....សុំស្ពាគីទីបានទេ? "
" ចាស៎បាន! "
នាងញញិមដាក់ ថេយ៉ុង ហើយដើរទៅរើសគ្រឿងផ្សំ។
វាជារឿងចៃដន្យទៀតហើយ ហាន់ណា និងមិត្តបណ្ដូរចិត្តនាង ក៏មកដែរ។ នាងបានឃើញដូចថ្ងៃមុនទៀត តែលើកនេះ នាងក្ដៅជាងលើមុន។
" យើងថា ឯងគួរតែមានល្បិចថ្មីហើយ! បើបណ្ដោយយូរជាងនេះ លោកថេ ច្បាស់ជាយកប្រពន្ធគាត់ហើយ! "
" ឲ្យយើងធ្វើយ៉ាងមិចទៅ? "
" កូន! ឯងគួរតែមានកូន ពេលនោះលោកថេ មិនអាចចោលឯងបានទេ! "
" យើងមិនអាចមានកូនទេ! "
" ហេតុអ្វី? "
" យើងមានបញ្ហាសុខភាព! ពេទ្យថា យើងមិនអាចមានកូនទេ! "
" ឲ្យគេពរពោះជំនួសទៅ ហើយឯងគ្រាន់តែទិញពោះជ័រយកមកពាក់ទៅបានហើយ! "
" គំនិតឯងល្អណាស់! អរគុណសម្លាញ់! "
ពួកគេញញិម ដែលអាចនឹកឃើញ នូវល្បិចថ្មី។
YOU ARE READING
រឿង ទឹកភ្នែកភរិយាជំនួស ( ចប់ )
Non-Fictionនាងធ្វើគ្រប់យ៉ាងព្រោះ តែពាក្យថាសងគុណ។ នាងត្រូវរៀបការជាមួយមនុស្សដែល មិនឲ្យតម្លៃនាង មិនស្រលាញ់នាង។