#រឿងទឹកភ្នែកភរិយាជំនួស
#ភាគទី47មីនយ៉ុង ដើរចូលក្នុងមន្ទីរពេទ្យសាជាថ្មីម្ដងទៀត នាងមិនចង់មកទេ តែគ្រាន់តែចង់ដឹងថា នាងនៅសល់ពេលប៉ុន្មានទៀត។ នាងងាយស្រួសសម្របខ្លួន ទទួលយកការពិត ដែលត្រូវចាកចេញជារៀងរហូតទៅ។
នាងចូលទៅចុះឈ្មោះ ហើយរង់ចាំវេនក្នុងការ ចូលពិនិត្យជំងឺរបស់នាង។ លោកគ្រូពេទ្យបានហៅឈ្មោះរបស់នាង។
មីនយ៉ុង ចូលទៅទាំងភ័យ នាងពិតជាខ្លាចណាស់ ខ្លាចមិនអាចរស់នៅបានយូរ នាងឱប ថេយ៉ុង មិនទាន់អស់ចិត្តផង។
" អាការៈប្អូនចេះតែយ៉ាងម៉េចហើយ? "
" ខ្ញុំចេះតែក្អួតពេលព្រឹកឡើងលោកគ្រូ ហើយញ៉ាំអីមិនសូវបានទេ! "
" ការមករដូវរបស់ប្អូនយ៉ាងម៉េចដែរ? "
នាងភ្ញាក់ផ្អើលជាមួយនឹងសំណួរនេះ នាងបាត់រដូវមួយខែហើយ។
" ខ្ញុំបាត់ជាមួយខែហើយលោកគ្រូពេទ្យ! "
" ចុះស្វាមីប្អូនទៅណាទើបមិនជូនមក! "
" គាត់រវល់លោកគ្រូពេទ្យ! "
" តោះឡើងលើនេះមក លោកគ្រូសូមមើលច្រមុះមុនសិន! "
" ចាស៎! "
នាងឡើងគេងលើគ្រែពេទ្យ គាត់រុញនាងចូលក្នុងម៉ាស៊ីនស្គែន ដើម្បីថតមើលច្រមុះនាង។
ក្រោយមកគាត់ឲ្យនាងពនិត្យទឹកនោម និងឆ្លុះអេកូរថែមទៀត វាពិតដូចជាការស្មានរបស់លោកគ្រូពេទ្យមែន។
" ប្អូនតាំងចិត្តស្ដាប់ណា ពេលទៅវិញពិភាក្សាជាមួយស្វាមីស្រួលបួលណា! ប្អូនកំពុងមានជំងឺដុះសាច់ក្នុងខួរក្បាល ថែមទាំងមានទម្ងន់ចំនួន 7 សប្ដាហ៍ទៀត! "
" លោកគ្រូពេទ្យចង់មានន័យថា ...!!! "
" ប្អូនត្រូវពិភាក្សាគ្នា ថាទុកកូនឬព្យាបាទមុន! បើទុកកូននេះ ប្អូនអាចនឹងប្រឈមនឹងការបាត់បង់ជីវិតប្អូន ព្រោះប្អូនត្រូវពរពោះ9ខែជាង ដោយមិនមានការលេបថ្នាំសម្រាប់ព្យាបាលជំងឺនេះទេ! តែបើប្អូនយកការព្យាបាលនោះ ប្អូនមិនអាចទុកកូននេះបានទេ ព្រោះប្អូនត្រូវប្រើថ្នាំច្រើន ហើយអាចត្រូវវះកាត់យកសាច់នោះចេញទៀត! អ៊ីចឹងហើយវាប៉ះពាល់ជីវិតកូនរបស់ប្អូន! "
YOU ARE READING
រឿង ទឹកភ្នែកភរិយាជំនួស ( ចប់ )
Non-Fictionនាងធ្វើគ្រប់យ៉ាងព្រោះ តែពាក្យថាសងគុណ។ នាងត្រូវរៀបការជាមួយមនុស្សដែល មិនឲ្យតម្លៃនាង មិនស្រលាញ់នាង។