ep49

1.1K 24 0
                                    

#រឿងទឹកភ្នែកភរិយាជំនួស
#ភាគទី49

នាងតូចរត់ចេញមកក្រៅទាំង ឈឺផ្សារក្នុងទ្រូង វាឈឺស្ទើតែស្លាប់ទៅហើយ។

"  បើប៉ាម៉ាក់មិនបោះបង់កូន ! ជីវិតកូនក៏មិនវេទនាបែបនេះដែរ! ហិក ហិក ហិក ! "

នាងចាប់ផ្ដើមមានអារម្មណ៍ថា តូចចិត្តនឹងវាសនាខ្លួនឯង ទោះបីជាប៉ាម៉ាកនាងក្រយ៉ាងណាក៏ដោយ បើនៅជាមួយគាត់ ក៏នាងមិនចាប់មករៀបការជំនួសអ្នកដទៃ ហើយរង់នូវភាពឈឺចាប់បែបនេះដែរ។

នៅពេលនេះអារម្មណ៍នាងហាក់ប្រែប្រួលលឿនខុសពីធម្មតា ចេះអន់ចិត្ត ទាំងដែលកាលពីមុននាងលាក់វាទុកបានយ៉ាងល្អ។

// ជីមីន //

ជីមីន គ្រាន់បើជាងមុនហើយ តែគេនៅតែគេងធ្វើពុតជាឈឺ ធ្វើអីមិនកើតដដែល។ ជីយន្ដ មិនអាចទៅណាបានទេ នាងនៅចាំមើលថែ នាយគ្រប់ពេល។ ពេលខ្លះនាងចង់តែ រត់ចេញពីភពផែនដីនេះទេ មកពីអៀន ជីមីនពេក។ សូម្បីតែចូលបន្ទប់ទឹក ក៏ឲ្យនាងទៅជួយដែរ ។

ជាក់ស្ដែងពេលនេះ ជីមីន ត្រូវដល់ម៉ោងងូតទឹកហើយ តែគេមិនអាចងូតខ្លួនឯងបានទេ ដោយឲ្យនាងជាអ្នកងូតឲ្យគេ។

" ដោះអាវខ្ញុំលឿនៗទៅ ! "

គេនិយាយបែបនេះដោយសារតែនាង ដោះយឺតៗ ដៃញ័រៗធ្វើដូចមិនដែលបានឃើញខ្លួនប្រាណគេអ៊ីចឹង។

" ហើយលោកប្រញាប់ទៅណា? "

នាងតបដោយសំឡេងធ្ងរបន្តិច កាលពីមុននាងមិនដែលធ្វើបែបនេះទេ ហើយកាន់តែមិនអាចសូម្បីតែនៅក្បែរប្រុសៗ តែពេលនេះ ជីមីន ធ្វើឲ្យនាងកែប្រែ ខូចក្មេងអស់ហើយ ឃើញទាំងខ្លួន ទាំងកន្លែងផ្សេងទៀត ដោយចៃដន្យ។ បើកុំតែគេជាអ្នកជួយនាងទេ កុំអី នាងគ្មានថ្ងៃធ្វើរឿងអស់នេះទេ។

" ខ្ញុំចុកជើង ឈរយូរមិនបានទេ ឲ្យលឿនទៅ! "

" លោកនេះ! យូរទៅកាន់តែយូរទៅហើយ អាងតែប្រើបាន ! "

គេធ្វើបាបនាងណាស់ បានឡេះយករបួសស្មាមកអាង ឈឺ គ្មានកម្លាំងដោះខោអាវខ្លួនឯងមិនរួច។ ធ្វើនេះមិនកើត ធ្វើនោះមិនបាន នាងត្រូវរ៉ាប់រង់គ្រប់សព្វ តាំងពីងូតទឹក ដុះធ្មេង បញ្ចុះអាហារ ជូនចូលបន្ទប់ទឹក លើកខោ នៅស្រាតខោឲ្យគេទៀត សាច់កម្មណាស់។

រឿង ទឹកភ្នែកភរិយាជំនួស ( ចប់ )Where stories live. Discover now