រឿងទឹកភ្នែកភរិយាជំនួស ភាគ១២

1.3K 33 0
                                        

#រឿងទឹកភ្នែកភរិយាជំនួស
#ភាគទី១២

  សូមអានដោយរីករាយណា ...........កុំភ្លេចជួយស៊ែរឲ្យអេនមីនម្នាក់មួយផងណា...🙏🤣💜
----------------

  ព្រឹកថ្ងៃថ្មី ស៊ូហ្គា និងហ្វារីយា បាននាំគ្នាចេញទៅដើរលេង តែពេលដែលស៊ូហ្គា យកសោរទៅទុកជាមួយអ្នកទទួលភ្ញៀវ គេក៏បានប្រាប់ថា នារីដែលគេបានជួយកាលពីយប់មិញនោះ នាងបានយកកាត់អេធីអិមនេះទុកឲ្យគេ។ ស៊ូហ្គា ក៏នឹងគិតដល់ថ្លៃដែលគេបានចេញជំនួសនាងកាលពីយប់មិញ វាមិនច្រើនអីទេ។ គេក៏បានសរសេរសំបុត្រមួយទុកឲ្យនាង ថែមទាំងមិនយកកាតនោះទៀត។ ស៊ូហ្គា ដើរទៅរក ហ្វារីយា វិញទាំងញញឹមដាក់នាង គេមានអារម្មណ៍ល្អប្លែក ក្រោយបានឮដល់ឈ្មោះ មីនយ៉ុង។
  “ ចាំបងយូរទេ? ”
  “ មិនយូរទេ! តោះ ពួកយើងទៅណាមុនទៅ? ”
  “ ទៅមើលផ្កា ជាកន្លែងដែលអូនចូលចិត្តនោះអី! ”
  ហ្វារីយ៉ា ចូលចិត្តផ្កាណាស់ ទោះបីពិបាកចិត្តយ៉ាងណាក៏ដោយ ឲ្យតែមានផ្កា នាងដឹងតែរីករាយវិញហើយ។ ពេលដែលនាងខឹង ស៊ូហ្គា ទិញតែផ្កាមួយបាច់ធំទៅ នាងឈប់ខឹងគេដោយស័យប្រវត្តិ។
  “ អូនអរគុណបងណាស់! ”
  នាងសប្បាយចិត្តណាស់ ថែមទាំងស្រលាញ់ស៊ូហ្គា កាន់តែខ្លាំងជាងមុន ព្រោះតែងតែនាំនាងទៅកន្លែងដែលនាងចង់ទៅជានិច្ច។

  // បន្ទប់ មីនយ៉ុង //

  មីនយ៉ុង បើកវាំងនរ អង្គុយមើលព្រះអាទិត្យរះជាមួយយ៉ុងតាន ចង់ទៅដើរលេង តែខ្លាចរកផ្លូវមកវិញអត់ឃើញ ណាមួយគ្មានលុយទៀតទេ។ នាងមានតែអង្គុយចាំ ថេយ៉ុង មកហៅទៅជាមួយ បើគេមិនហៅមានតែនៅក្នុងបន្ទប់នេះឯង។
  “ យ៉ុងតាន! ថាទៅមើលប៉ាថេកូន មកហៅម៉ាក់ទៅដើរលេងទេ! ឆឺស...! ”
  នាងនិយាយទាំងកណ្ដាស់ ព្រមទាំងមានសំបោរទៀត។
  “ យាប់ណាស់! ក្រដាសទៀតហើយ..ហ៊ឹម! ”
  នាងយកថ្នាំមកលេប ថ្នាំនៅតែប៉ុន្មានគ្រប់ទៀតទេអស់ហើយ នាងតូចអង្គុយភ័យ ពេលនោះទ្វារបន្ទប់ក៏បន្លឺសូរ ដូចជាមានអ្នកគោះ។ នាងសប្បាយចិត្តណាស់ គិតថាជាថេយ៉ុង មកហៅនាងទៅដើរលេងហើយ។
  នាងបើកទ្វារទាំងញញឹម តែក៏ត្រូវបាត់វិញ ព្រោះជាបុគ្គលិកសណ្ឋាគារ មិនមែនថេយ៉ុងទេ។ គេបានប្រគល់ សំបុត្រមួយទៅឲ្យនាង រួចក៏ចេញទៅវិញបាត់ទៅ។ មីនយ៉ុង បិទទ្វារ ហើយចូលទៅអង្គុយកន្លែងដើមជាមួយយ៉ុងតាន ហើយបើកសំបុត្រនោះ។ នាងបានឃើញកាតរបស់នាង វិញថែកទាំងក្រដាសមួយសន្លឹងទៀត។ នាងបើកក្រដាសនោះអាន។

រឿង ទឹកភ្នែកភរិយាជំនួស ( ចប់ )Where stories live. Discover now