EP 27

1.1K 27 0
                                    

#រឿងទឹកភ្នែកភរិយាជំនួស
#ភាគទី27

      មីនយ៉ុង ឈរយំនៅក្នុងបន្ទប់ទឹក មួយសន្ទះធំទើបសម្រេចចិត្តដើរចេញមកខាងក្រៅ ទៅបន្ទប់ថេយ៉ុងវិញម្ដងទៀត។ នាងលើកដៃគាះទ្វារថ្នមៗ មួយសន្ទះធំទើប ថេយ៉ុង អនុញ្ញាតឲ្យនាងចូលទៅខាងក្នុង។ នាងរកមើល ហាន់ណា តែមិនបានឃើញនោះ នាងស្មានថា នាងចេញទៅវិញហើយ។ រៀបនឹងនិយាយជាមួយថេយ៉ុង ទៅហើយ ហាន់ណា ចេញមកពីបន្ទប់ទឹក ដើរមកថើប ថេយ៉ុង នៅនឹងមុខនាងទៀត។

     នាងតូចខំទប់ទឹកភ្នែក មិនឲ្យស្រស់នៅមុខសង្សារស្វាមីទេ សុខចិត្តឈរខាំមាត់ សង្កត់ចិត្ត។ ហាន់ហា បានចិត្តកាន់តែបញ្ឈឺនាងថែមទៀត ថេយ៉ុង ក៏ដូចគ្នា មិនយល់ដល់ចិត្តប្រពន្ធសោះ ប្រហែលគេគិតថា នាងជាដុំថ្មហើយមើលទៅ។

    ហាន់ណា ចេញទៅវិញទាំងញញឹម ក៏មិនភ្លេច បញ្ឈឺ មីនយ៉ុងដែរ។ នាងព្យាយាមធ្វើខ្លួនដួចធម្មតា កប់ការឈឺចាប់ទាំងនោះនៅក្នុងបេះដូងរបស់នាង។ ក្រោយពី ហាន់ណា ចេញបាត់ នាងក៏បានប្រគល់ឯកសារទៅឲ្យថេយ៉ុងមើល។ រាងក្រាស មើលទាំងមិនពេញចិត្ត គេចង់បោះក្រដាសចោលជាលើកទីពីរ តែត្រូវនាងចាប់ដៃជាប់។

" លោក! ស្ដាប់ខ្ញុំសិនបានទេ មុននឹងលោកបោះវាចោលម្ដងទៀតនោះ! "

" នាងមិនចេះស្ដាប់ទេឬ ថាម៉លនេះមិនត្រូវការរបស់ដែលគ្មានគុណភាព និងមិនមែនជាប្រេនល្បីនោះទេ! "

នាងពិតជាហួសចិត្តជាមួយ ថេយ៉ុង ណាស់ ផលិតផលកូរ៉េ គួរតែទទួលបានការលើកស្ទួយពីគេ ។ តែ គេបែរជាមិនទទួលយកផលិតផលជាតិទៅវិញ ។

"  លោក! នេះជាប្រទេសកូរ៉េ ប្រជាជនគួរតែប្រើផលិតជាតិឲ្យច្រើនជាផលិតផលនាំចូល! "

" នាងកុំល្ងង់ពេក! ទោះបីយើងនាំចូលមែន ក៏បង់ពន្ធដែរ រដ្ធនៅតែមានចំណូល! "

" តែយ៉ាងខ្ញុំនៅតែគាំទ្រគម្រោងរបស់ខ្ញុំ! ម៉លត្រូវតែមានផលិតផលកូរ៉េ ការប្រើភាសាក៏គួរតែកែប្រែដែរ! លោកធ្វើបែបនេះវាអយុត្តិធម៍ពេកហើយ! "

" នាងជាស្អីបានជាហ៊ានប្រដៅយើងនោះ!!! ទីនេះគឺជាម៉លរបស់យើង ! យើងចង់ធ្វើស្អីជាសិទ្ធិរបស់យើង! "

រឿង ទឹកភ្នែកភរិយាជំនួស ( ចប់ )Onde histórias criam vida. Descubra agora