#រឿងទឹកភ្នែកភរិយាជំនួស
#ភាគទី53ក្រុមប៉ូលីសបានចាប់ខ្លួនលោកស្រី សុងហេ នៅក្នុងព្រលានយន្ដហោះអីនឈុន ដែលជាព្រលានធំជាងគេនៅក្នុងប្រទេសកូរ៉េខាងត្បូង។ គាត់កំពុងតែត្រៀមចេញដំណើរទៅ USA ដើម្បីកេចខ្លួន ពីកំហុសឆ្គងដែលគាត់បានប្រព្រឹត្ត លើក្រុមហ៊ុនថេយ៉ុង និងមីនយ៉ុងកន្លងមក។ តែអ្វីៗវាមិនងាយស្រួលដូចគាត់គិតឡើយ គាត់ត្រូវបានគេបញ្ជូលមក សេអ៊ូលវិញ។
ក្នុងរយៈពេលមួយម៉ោងនៃការធ្វើដំណើរមក សេអ៊ូលវិញ គាត់បានគិតវិចារណា នូវអ្វីដែលគាត់បានធ្វើ វាដូចជាបំផ្លាញ់អនាគតខ្លួនឯងទាំងអស់អ៊ីចឹង។ គាត់ពិតជាសោកស្ដាយណាស់ ដោយសារតែភាពច្រណែន ធ្វើឲ្យគាត់ធ្លាក់ចូលទៅក្នុងផ្លូវងងឹតមួយនេះ ឥឡូវចប់ហើយជីវិតគាត់។ ការងារក៏បាត់បង ហើយកិតិយសក៏ត្រូវ ស្អុយអស់ទៀត។ គាត់នៅត្រូវប្រឈមមុខ ជាមួយអ្នកដែលជួយគាត់ ឲ្យមានមុខមាត់ក្នុងសង្គមទៀត ។ កាន់តែគិតកាន់តែខ្មោសខ្លួនឯង មិនគួរណាគិតខ្លីបែបនេះសោះ ។
// ថេយ៉ុង //
ក្រោយពីទទួលបានដំណឹងថា ចាប់លោកស្រីសុងហេបានហើយ ថេយ៉ុង ពិតជាសប្បាយចិត្តណាស់។ គេអាចរកយុត្តិធម៌សម្រាប់ភរិយា និងក្រុមហ៊ុនរបស់គេបានវិញហើយ។ គេប្រញាប់ចេញឡានទៅផ្ទះ ប្រាប់ដំណឹងនេះដល់ ភរិយា មិនយូរទេនាងនឹងបានគម្រោងនោះមកវិញហើយ។ ថេយ៉ុង ក៏មិនភ្លេចប្រមូលឯកសារជាច្រើន ទុកសម្រាប់ធ្វើជាភស្តុតាងដែរ។
ថេយ៉ុង ឈប់ឡាននៅមុខផ្ទះ ហើយដើរចូលទៅទាំងសប្បាយចិត្តជាខ្លាំង។ គេសង្ឃឹមថា ដំណឹងនេះនឹងធ្វើឲ្យ មីនយ៉ុង សប្បាយចិត្តវិញផងចុះ។ នាងចូលមកក៏បានឃើញនាង អង្គុយមើលទូរទស្សន៍ ទើបដើរទៅរកនាង។
" អូន! បងរកមុខអ្នកលួចគម្រោងអូនឃើញហើយ! "
នាងងាកមករកគេ ដោយប្រើក្រសែភ្នែកសម្លក់ថេយ៉ុង ដូចជាខឹងខ្លាំងណាស់អ៊ីចឹង។
" នរណាឲ្យលោកធ្វើហា៎!!! ខ្ញុំប្រាប់ហើយមែនទេថា ខ្ញុំលួចរបស់គេទេ! លោកឆ្គួតមែនទេ ? "
" អូនទេដែលឆ្គួតនោះ!!! "
ថេយ៉ុងស្រែកឲ្យនាង គេពិតជាខឹងនាងណាស់ គេខំជួយប៉ុណ្ណឹងហើយ នៅមើលមិនឃើញពីទឹកចិត្តគេទៀត។ តើក្នុងចិត្តនាង គិតថាគេជាអ្វីទៅ? ម្ដងល្អម្ដងអាក្រក់ បែបនេះ ។
" ត្រូវហើយ ខ្ញុំឆ្គួត ខ្ញុំល្ងង់ទើបទៅលួចរបស់គេ យកមកឲ្យលោក! ហើយលោកក៏ទទួលយករបស់ចោរទៀត! "
" បងពិតជាអស់សង្ឃឹមជាមួយអូនណាស់! "
" ខ្ញុំគ្មានចេះស្អីទេ! បើលោកមិនចង់ឲ្យខ្ញុំជាប់គុកទេ បញ្ចប់រឿងនេះទៅ ខ្ញុំសុំអង្វរ! "
" យើង ពិតជានិយាយមិនចេញទេ! "
គេដើរចេញពីក្នុងផ្ទះ ឡើងឡានបើកចេញទៅយ៉ាងលឿន ដោយសារខឹង មីនយ៉ុង។
ក្រោយពី ថេយ៉ុង ចេញផុត នាងគ្មានធ្វើអ្វីក្រៅពីយំទេ នាងរំភើបចិត្តណាស់ ដែល ថេយ៉ុង ជួយរកយុត្តិធម៌ឲ្យនាង តែនាងក៏មិនចង់ ធ្វើឲ្យ ហ្វារីយ៉ា និងស៊ូហ្គា ត្រូវខ្មាស់គេដែរ។ ម្យ៉ាងទៀត នាងក៏បានសម្រេចចិត្តរួចហើយ ថាមិនយកវាមកវិញទេ ហាងនោះគួរតែនៅក្នុងដៃហ្វារីយ៉ា មើលថែ វាល្អជាង ត្រូវទុកចោលពេលនាងមិននៅធ្វើការក្នុងម៉លនោះទៀត។
" អូនសូមទោស! ហិក ហិក អូនគ្មានជម្រើសទេ សង្ឃឹមថា បងនឹងមិនខឹងអូនយូរចុះ! ហិក ហិក ! "
នាងអង្គុយយំ បានមួយសន្ទះ ស្រាប់តែមានទឹកតក់លើដៃនាង ។ នាងឱនមើលទើបដឹងថាជា ឈាម ដែលហូរចេញពីច្រមុះនាង។
" ឈាមទៀតហើយ! "
នាងឈប់យំ ឡើងទៅលុបមុខចេញ ហើយរៀបចំគេងទាំងមេឃបើកថ្ងៃ។
// ស៊ូហ្គា //
គេបាននាំហ្វារីយ៉ា មកផ្ទះវិញ ហើយចាប់បីនាងឡើងមកបន្ទប់ ទាំងនាងខឹងផង វាយនាយផង។
" ដាក់អូនចុះ! អូនមិនល្អដូចគាត់ទេ ទើបបងការពារគាត់រហូត! "
នាយមិននិយាយ ក៏បោះនាងទៅលើគ្រែមួយទំហឹង។
" អួយ! បងចង់សម្លាប់អូនមែនទេ? "
" បងប្រហែលត្រូវប្រដៅអូនចេញម្ដងហើយ! "
នាយឡើងទៅសង្កត់នាងពីលើ ហើយចាប់ដៃទាំងពីរជាប់មិនឲ្យនាងរើសរួចទេ។ នាងតូចឈប់និយាយ ហើយសម្លឹងមុខ របស់អ្នកជាស្វាមី។
---------------------------
YOU ARE READING
រឿង ទឹកភ្នែកភរិយាជំនួស ( ចប់ )
Non-Fictionនាងធ្វើគ្រប់យ៉ាងព្រោះ តែពាក្យថាសងគុណ។ នាងត្រូវរៀបការជាមួយមនុស្សដែល មិនឲ្យតម្លៃនាង មិនស្រលាញ់នាង។