#រឿងទឹកភ្នែកភរិយាជំនួស
#ភាគទី58គ្រប់គ្នានៅក្នុងកម្មវិធី សុទ្ធតែមានភាពសប្បាយរីករាយ ជាពិសេស លោកផាក់។ ថេយ៉ុង សម្លឹងមើលទៅ លោកផាក់ ដែលកំពុងតែរីករាយក្នុងថ្ងៃពិធីមង្គលការកូនស្រីសំណព្វចិត្តរបស់គាត់។ ក្រោយពេលឃើញបែបនេះ ក្នុងខ្លួន ថេយ៉ុង កំពុងតែឆេះឆួល ចង់ទៅចាប់ លោកផាក យកទៅដាក់ ឥឡូវនេះទេ។
" ចង់បាន ចង់មាន ហួសព្រំដែន! លោកឯងត្រៀមខ្លួនទៅនៅគុកទៅ! បន្ទាប់ពីរៀបការកូនស្រីរូបពិតលោករួច! "
ថេយ៉ុង មិននិយាយអ្វីទៀត ក៏ដើរទៅអបអរមិត្តរបស់ខ្លួនជាលើកចុងក្រោយវមុននឹងចាកចេញទៅសណ្ឋាគារវិញ។ ចៃដន្យអីក៏បានជួបជាមួយ លោកស៊ូហ្គា ។ គេក៏បាននិយាយពាក្យមួយឃ្លាទៅកាន់ ថេយ៉ុង ថា៖
" មើលថែប្រពន្ធឲ្យបានល្អ កុំទុកនាងចោលអី! "
និយាយរួច ស៊ូហ្គា ក៏បានចាកចេញទៅរកប្រពន្ធរបស់ខ្លួនវិញ ហើយធ្វើដំណើរទៅត្រឡប់មកវិញ។
ថេយ៉ុង បានគិតអំពីពាក្យមួយឃ្លាននេះ គេដើរបណ្ដើរ គិតបណ្ដើរ ទាំងមិនយល់ រហូតពេលទៅដល់កន្លែង ហាន់ណា និងមីនយ៉ុង។ ពួកគេបានត្រឡប់ទៅសណ្ឋាគារវិញ រៀបចំអីវ៉ាន់ ទៅផ្ទះវិញ។
រំលងទៅបានចំនួនពីរសប្ដាហ៍ លទ្ធផលនៃការធ្វើឌីអិនអេ របស់ មីនយ៉ុង និងលោកកាង ក៏បានចេញមក បញ្ជាក់ថានាងជាកូនស្រីបង្កើតរបស់គាត់មែន។ ថេយ៉ុង សប្បាយចិត្តណាស់ពេលនេះ ភស្តុតាងកាន់តែមានច្រើនហើយ។ គេអាចជិតចាប់ លោកផាក ដាក់គុកបានហើយ។
" ឯងឆាប់ទៅស៊ើបមើលដៃគូ វិនិយោគ របស់លោក ផាកទាំងអស់មកក៏យើង! "
" បាទលោកចៅហ្វាយ! "
គេពិនិត្យមើលឯកសារម្ដងទៀតទាំងញញិម។
// មីនយ៉ុង //
និយាយពី មីនយ៉ុង វិញរយៈពេលពីរសប្តាហ៍មកនេះ នាងនៅតែម្នាក់ឯងទេ ។ ពេលនេះនាងកំពុងតែដើរលើដងវិថី ទៅកាន់មន្ទីរពេទ្យ ដើម្បីពិនិត្យផ្ទៃពោះ។ អាការៈជំងឺរបស់នាង កាន់តែធ្ងន់ទៅ ពីមួយថ្ងៃ ទៅមួយថ្ងៃ។ ទោះបីនាងព្យាយាម ញ៉ាំយ៉ាងណា ក៏វានៅតែមិនប្រសើរឡើងដែរ។

ŞİMDİ OKUDUĞUN
រឿង ទឹកភ្នែកភរិយាជំនួស ( ចប់ )
Kurgu Olmayanនាងធ្វើគ្រប់យ៉ាងព្រោះ តែពាក្យថាសងគុណ។ នាងត្រូវរៀបការជាមួយមនុស្សដែល មិនឲ្យតម្លៃនាង មិនស្រលាញ់នាង។