#រឿងទឹកភ្នែកភរិយាជំនួស
#ភាគទី41ព្រឹកថ្ងៃថ្មី
មីនយ៉ុង រៀបចំខ្លួន ចេញទៅមន្ទីរពេទ្យពិនិត្យជំងឺរបស់នាង ដោយសារតែនាងមានលុយទើបតែបើកប្រាក់ខែ ហើយជាថ្ងៃឈប់សម្រាកទៀត ។ នាងតូចចូលទៅចុះឈ្មោះ ហើយអង្គុយរង់ចាំរហូតដល់ឈ្មោះនាង ក៏ដើរចូលទៅខាងក្នុង។
គ្រូពេទ្យចាប់ផ្ដើមសួរនាងពីអាការៈ ដែលនាងកំពុងតែឈឺនៅពេលនេះ។
" ប្អូនធ្លាប់ឈឺបែបនេះពីមុនទេ? "
" ធ្លាប់! កាលពីនៅតូច! "
" ខ្ញុំបារម្ភណាស់! លើកនេះរាងធ្ងន់ធ្ងរណាស់ នាងត្រូវប្រញាប់ព្យាបាលជាបន្ទាន់ណា បើដូចនោះទេ ជំងឺនេះអាចវិវត្ដន៍ទៅជា ដុះសាច់ក្នុងខួរក្បាល ឬមហារីកខួរក្បាលបាន! "
វាពិតដូចជាគាត់និយាយអ៊ីចឹង នាងធ្លាប់មានជំងឺនេះ ពីមុនទោះបីជា តែមេរោគនោះ វាមិនទាន់ទៅណាទេ ហើយនាងនៅជាមួយ យ៉ុងតាន រាល់ថ្ងៃទៀត។ វាពិតជាគួរឲ្យបារម្ភណាស់ កាលពីនៅតូចនាងកុហកលោកផាក់ ថាមិនអី ព្រោះមិនចង់ឲ្យគាត់ពិបាកដោយសារនាងច្រើន។ ឥឡូវក៏មិនខុសពីមុនដែរ នាងមិននិយាយប្រាប់នរណាទេ។
" ខ្ញុំត្រូវលេបថ្នាំរាល់ថ្ងៃមែនទេ លោកគ្រូពេទ្យ?"
" ត្រូវហើយ! យ៉ាងឆាប់អាចជា 6ខែ បើជំងឺនាងឈានដល់កម្រិតធ្ងន់ អាចជិតដល់1ឆ្នាំ! បើនាងមិនព្យាបាលទេ នាងអាចនឹងកើតជំងឺដ៏សាហាវនោះ ក្នុងរយៈពេលដ៏ខ្លីខាងមុននេះ! "
" តើខ្ញុំអាចសុំពេលគិតសិនបានទេ? "
" បាន! តែកុំយូរពេក! "
" ចុះថ្លៃព្យាបាលនោះ លោកគ្រូពេទ្យ? "
" ថ្លៃព្យាបាលគិតទៅតាមថ្លៃថ្នាំ ប្រហែលជា 5ទៅ6 ម៉ឺន វ៉ុន ក្នុងមួយខែ! "
" ចាស៎! អរគុណណាស់លោកគ្រូពេទ្យ! "
" អ្នកនាងគួរនៅឲ្យឆ្ងាយ ពីសត្វឆ្កែបន្តិចទៅណា! "
" ចាស៎! "
នាងចេញមកបង់លុយ ហើយដើរចេញមកវិញ ទាំងគ្មានអារម្មណ៍ក្នុងខ្លួន។ បើព្យាបាល ក៏មិនជាដែរ បើ យ៉ុងតាន នៅជាមួយបែបនេះ។ បើយកគេឲ្យ ថេយ៉ុង វិញគេច្បាស់ជាសួររកមូលហេតុមិនខានទេ។ នាងពិតជាពិបាកចិត្តណាស់។
YOU ARE READING
រឿង ទឹកភ្នែកភរិយាជំនួស ( ចប់ )
Non-Fictionនាងធ្វើគ្រប់យ៉ាងព្រោះ តែពាក្យថាសងគុណ។ នាងត្រូវរៀបការជាមួយមនុស្សដែល មិនឲ្យតម្លៃនាង មិនស្រលាញ់នាង។