ep56

1.2K 25 0
                                    

#រឿងទឹកភ្នែកភរិយាជំនួស
#ភាគទី56

នៅយប់នេះមេឃចាប់ផ្ដើមធ្លាក់ព្រិលហើយ អាកាសធាតុក៏ត្រជាក់ខុសពីធម្មតា រួមទាំងខ្យប់បកទៀតកាន់តែត្រជាក់ថែមទៀត។ មីនយ៉ុង អង្គុយចាំ ថេយ៉ុង និងហាន់ណា ចុះមកញ៉ាំអាហារពេលល្ងាចជាមួយគ្នា។ នាងអង្គុយនៅមុខសណ្ឋាគារ ពេលនោះស្រាប់តែ ស៊ូហ្គា បានបណ្ដើរ ហ្វារីយ៉ា ចុះមកក៏បានឃើញនាងអង្គុយម្នាក់ឯង។ មីនយ៉ុង ឱនមុខចុះ មិនហ៊ានប្រឈមជាមួយពួកគេទេ ។

" បងហា៎! អូនខ្លាចមនុស្សនៅម្ដុំនេះណាស់បង! "

ហ្វារីយ៉ា និយាយឌឺឲ្យ មីនយ៉ុង។  ស៊ូហ្គា ដឹងថា ហ្វារីយ៉ា មិនពេញចិត្ត មីនយ៉ុង ដោយសារតែគេម្នាក់គត់ ទើបរឿងទៅជាបែបនេះ ។ គេសន្យាថា នឹងព្យាយាម ដក់ចិត្តពីនាង ហើយពន្យល់ ហ្វារីយ៉ា ឲ្យនាងត្រលប់ទៅ រាប់អាន មីនយ៉ុង វិញ។

" ពួកយើងឆាប់ទៅ! "

នាយតោងដៃ ហ្វារីយ៉ា ទៅយ៉ាងលឿន កុំឲ្យនាងនិយាយអ្វីដែលមិនសមទៀត នាំឲ្យ មីនយ៉ុង កាន់តែខូចចិត្តលើសដើម។

" បងការពារគាត់ទៀតហើយ! "

" ហ៊ើយ! នេះអូនមើលមកបង តែផ្លូវហ្នឹងរហូតមែនទេ?  "

" ចុះបងប្រញាប់ទាញដៃអូនមកធ្វើអីចុះ! "

" បងមិនចង់ឲ្យរឿងវាវែងឆ្ងាយ! បើគេចប់ហើយ អូនក៏អភ័យទៅ បងមិនស្រលាញ់នាងទេ! បងមានតែអូនទេ! "

" អូនមិនជឿបងទេ! "

" តិចប្រើធម៌ក្ដៅទៀតឥឡូវហើយ! "

" ទៅញ៉ាំបាយ ហើយចូលក្នុងវិញ អូនរងារ! "

នាងប្រញាប់ដោះសារ មិនអ៊ីចឹងទេ គេចាប់នាងទៅដូចលើកមុនទៀត អត់បានញ៉ាំបាយបណ្ដោយ។

// មីនយ៉ុង //

នាងអង្គុយឱបខ្លួន នៅមុខសណ្ឋាគារចាំ ថេយ៉ុង មិនឃើញគេមកសោះ នាងឃ្លាន ហើយរងារទៀត។ នាងអង្គុយមើលសារ ដែល ថេយ៉ុង បានផ្ញើមកនាង ថាចេញទៅញ៉ាំអី ជាមួយគ្នា តែនាងចាំគេពីរម៉ោងទៅហើយ មិនឃើញមកទៀត។

" បងក្បត់សន្យាទៀតហើយមែនទេហា៎! "

នាងនៅតែរង់ចាំគេទោះបីរងារ យ៉ាងណាក៏ទ្រាំដែរ។

រឿង ទឹកភ្នែកភរិយាជំនួស ( ចប់ )Where stories live. Discover now