#រឿងទឹកភ្នែកភរិយាជំនួស
#ភាគទី33ក្រោយពីងូតទឹករួច ពួកគេទាំងពីរបានញ៉ាំបាយ ជាមួយគ្នា។ នាងពិតជារំភើបណាស់ ដែលបានញ៉ាំបាយជាមួយ ស្វាមីជាលើកដំបីង ។ ក្រោយពីញ៉ាំរួច ថេយ៉ុង បាននាំ មីនយ៉ុង ទៅផ្សារទំនើប ទិញបន្លែ និងរបស់ញ៉ាំផ្សេងៗទុកក្នុងផ្ទះ។ គេមិនចង់ឲ្យនាងញ៉ាំមីរាល់ពេលទេ នាំឲ្យខូចសុខភាព។
// ផ្សារទំនើប //
មីនយ៉ុង និង ថេយ៉ុង ដើរទិញជាមួយគ្នា មើលទៅដូចជារីករាយណាស់ ថេយ៉ុង ជាអ្នករុញរទេះ ចំណែក មីនយ៉ុង ជាអ្នករើសបន្លែដាក់ក្នុងរទេះ ។
សកម្មភាពនេះបានស្ថិតក្នុងក្រសែភ្នែករបស់ ហាន់ណា និងមិត្តរបស់នាង ដែលបានមកដើរលេងនៅទីនេះដែរ។
" ហាន់ណា! នោះជាលោកថេរ សង្សាររបស់ឯងមែនទេ? "
" ហ៊ឹម! "
" ឯងគួរតែចាប់គេឲ្យជាប់ទៅ ប្រយត្ននាងប្រពន្ធនោះ យកគេបាត់ទៅនាង! "
" វាមិនអាចទេ! "
" មិនអាចយ៉ាងមិច! ឯងមើលទៅពួកគេ ដូចជាត្រូវគ្នាខ្លាំងណាស់! "
វាពិតដូចជាមិត្តនាងនិយាយមែន ថេយ៉ុង មើលទៅដូចជាមានក្ដីសុខណាស់ ញញឹមផង សើចផង ដូចជាមិនបានស្អប់នាង ដូចជាពាក្យដែលគេធ្លាប់និយាយទេ។ នាងលែងទុកចិត្តឲ្យគេនៅជាមួយគ្នា ។
" នាងគ្មានសិទ្ធិទេ! "
ពួកគេទាំងពីរ ដើរចេញទៅ ហាន់ណា នៅតែមិនអស់ចិត្ត ដែល ថេយ៉ុង ទៅស្និតស្នាលជាមួយប្រពន្ធរបស់គេ។
// ថេយ៉ុង //
" នាងកើតអីមែនទេ? ខ្ញុំឃើញនាងក្រដាសរហូត! "
" គ្មានស្អីទេលោក! "
នាងមិនអាចប្រាប់គេពីរឿងនេះទេ ចាំតែបន្តិចទៀតដាច់ខែហើយ នាងបើកប្រាក់ខែ អាចទៅព្យាបាលខ្លួនឯងបានហើយ។
" លោកខ្ញុំចង់បានត្រី និងបង្គា តែខ្ញុំមិនដឹងថានៅកន្លែងណាទេ! "
នាងនិយាយបង្វែរឿង កុំឲ្យគេចាប់អារម្មណ៍និងនាងទៀត។ ថេយ៉ុង រុញរទេះទៅកន្លែងដាក់សាច់ម្ដង នាងតូចដើរតាមពីក្រោយ។
ក្រោយពីទិញរួចហើយ ពួកគេបាននាំគ្នាទៅ ហាងការ៉េម ដែលនៅក្បែរនោះ។ នាងញ៉ាំ រសជាតិសុកូឡា ចំណែក ថេយ៉ុង យករសជាតិស្ទុប៊ឺរី ។ ឃើញថា ពេលវេលាដូចជាល្អដែរ មីនយ៉ុង ក៏បានប្រាប់ ថេយ៉ុង ពីរឿងដែល ស៊ូហ្គា និង ហ្វារីយ៉ា ។ គេក៏យល់ព្រមទៅចូលរួមដែរ នាងសប្បាយចិត្តណាស់។
" អរគុណលោកណាស់! សម្រាប់ថ្ងៃនេះ! "
" ខ្ញុំនៅតែចង់ដឹងរឿងរបស់នាង! "
" ខ្ញុំមិនអាចប្រាប់លោកបានទេ! "
" ខ្ញុំដឹងហើយ! "
ថេយ៉ុង ញញឹមតិចៗ ពេលនោះទូរសព្ទគេក៏បានរោទ៍ឡើង នាយយកមកមើលជាលេខរបស់ ហាន់ណា សង្សារបណ្ដូរចិត្ត។ថេយ៉ុង ងើបទៅនិយាយទូរសព្ទ ជាមួយ ហាន់ណា ទុកឲ្យ មីនយ៉ុង អង្គុញញ៉ាំម្នាក់ឯង។ ក្ដីសុខនាងប្រហែលជាអស់ទៀតហើយមើលទៅនោះ អារម្មណ៍ដូចជា ឲ្យដឹងមុនថា នាងលែងមានពេលបែបនេះទៀតហើយ។
ថេយ៉ុង ដើរមកវិញ ទាំងប្រញាប់ជាខ្លាំង ដូចជាមានរឿងអ្វីម្យ៉ាង។
" នាងអាចជិះតាក់ស៊ីទៅវិញបានទេ? ហាន់ណា រអិលដួលក្នុងបន្ទប់ទឹក ខ្ញុំសុំទៅមើលនាងសិនហើយ! "
" ចាសបានលោក! "
គេដើរចេញទៅបាត់ទៅ មីនយ៉ុង រៀបចំលើកអីវ៉ាន់ ទៅផ្ទះវិញ ។មកដល់ផ្ទះនាងក៏រៀបរបស់ទុកក្នុងទូ ។ ក្រោយពីរៀបចំរួច ក៏ចម្អិនម្ហូបជាពិសេសទុកសម្រាប់ស្វាមីជាទីស្រលាញ់របស់នាង។
មីនយ៉ុង អង្គុយចាំ ថេយ៉ុង ត្រឡប់មកវិញ តែមិនឃើញសោះ រហូតដល់ម៉ោង 10 យប់នាងក៏សម្រេចចិត្តញ៉ាំតែម្នាក់ឯង។" នៅទីបំផុត នាងនៅតែល្អជាងខ្ញុំដដែល...! "
ញ៉ាំបណ្ដើរទឹកហូរបណ្ដើរ ស្វាមីទៅមើលថែសង្សារទុកឲ្យភរិយាកំសត់អង្គុយញ៉ាំបាយទាំងទឹកភ្នែក។
// ហាន់ណា //
នាងបានយកថូផ្កាវាយក្បាលខ្លួនឯង ហើយប្រឌិតរឿងថា រអិលដួលបែកក្បាល។ ថេយ៉ុង មិនអាចទៅណាចោលនាងទេ ត្រូវនៅខនដូរជាមួយនាងប្រហែលជាយូរណាស់ទើបរបួសជាវិញ។
" ថេ! អូនឈឺណាស់! "
" កុំយំអីណា ! បងនៅទីនេះជាមួយហើយ! អូនចង់ញ៉ាំអីទេ? "
" អត់ទេ! កុំទៅណាចោលអូនណា អូនខ្លាច មិនហ៊ាននៅម្នាក់ឯងទេ! "
" បងមិនទៅចោលអូនទេ! "
" សន្យាណា....ហិក ហិក ! "
នាងធ្វើជាយំ ឲ្យ ថេយ៉ុង អាណិតនាងកាន់តែខ្លាំងជាមុនទៀត។
----‐----------------
See you next part.
#UGi

YOU ARE READING
រឿង ទឹកភ្នែកភរិយាជំនួស ( ចប់ )
Non-Fictionនាងធ្វើគ្រប់យ៉ាងព្រោះ តែពាក្យថាសងគុណ។ នាងត្រូវរៀបការជាមួយមនុស្សដែល មិនឲ្យតម្លៃនាង មិនស្រលាញ់នាង។