1 ( ទឹកវេទមន្ត )

981 51 2
                                    

មានក្មេងប្រុសតូចមួយ អង្គុយក្នុងព្រៃដ៏សែនជ្រៅតែម្នាក់ឯង មើលទៅព្រៃនេះមិនគួរអោយខ្លាចនោះទេ ពីព្រោះមានភ្លើងពណ៍ជាច្រើនហោះពាស់ពេញ នឹងមានការលំអរយ៉ាងប្រណិត ។ ចំណែកក្មេងប្រុសមានមុខមាត់ស្អាតគួរអោយស្រលាញ់ កំពុងតែកូទឹកអ្វីម្យ៉ាងនៅក្នុងឆ្នាំងក្អមមួយនោះ ។ នៅពេលដែលគេកំពុងតែមម៊ាញឹកជាមួយនឹងទឹកថ្នាំស្រាប់តែមានមេអំបៅ ស្លាបពណ៍ស្វាយលាយនឹងខៀវហោះមកទុំលើស្មាក្មេងប្រុសនោះ មិនត្រឹមតែប៉ុណ្ណោះវាអាចនិយាយបានថែមទៀត ដោយសួរទៅកាន់ក្មេងនោះថា ៖

« ព្រះអង្គម្ចាស់តូចរបស់ទួលបង្គំអើយ តើទ្រង់កំពុងធ្វើអ្វីនឹង? »

ស្លាបមេអំបៅបក់វិចៗក្បែរថ្ពាល់ក្មេងតូច កាលលឺដូច្នេះហើយក្មេងតូចនោះក៏បានតប ៖

« យើងកំពុងតែដាំទឹកវេទនមន្ត »

« ទឹកវេទមន្ត?តើវាមានសំរៈសំខាន់អ្វីដែរទៅ ទើបបានជាព្រះអង្គម្ចាស់របស់ទួលបង្គំចំណាយពេលចំពោះរឿងនេះ? »

មេអំបៅមានចម្ងល់ ចង់ដឹងចង់លឺពីព្រះអង្គម្ចាស់តូច ទ្រង់មិនដែលគិតទៅលើរឿងកំប៉ុិកំប៉ុកអស់ទាំងនេះ ។ ទ្រង់ជាមនុស្សរីករាយ មិនចេះកើតទុក្ខឬក៏ខ្វល់ខ្វាយជាមួយរឿងដែលគ្មានបានការ ប៉ុន្តែតាមសង្កេតឃើញជាថ្ងៃទី7ហើយ ដែលទ្រង់អង្គុយនៅទីនេះ ។

« ទឹកនេះគឺសំខាន់ខ្លាំងសម្រាប់យើង វាអាចនាំយើងទៅកាន់កន្លែងដែលយើងមិនធ្លាប់ទៅ »

« អូ..! ហើយទ្រង់ទៅបានវាមកពីណា? »

« បងដង្កូវនាងជាអ្នកអោយមកយើង »

ក្មេងតូចបានប្រាប់តាមត្រង់ គេមិនដឹងថាបងដង្កូវនាងទៅបានមកពីណានោះឡើយ ប៉ុន្តែដង្គុវនាងនោះបាននិយាយថា ទឹកមួយនេះអាចនាំយកគេទៅកាន់ពិភពផ្សេងមួយដែលស្រស់ស្អាតជាងកន្លែងពួកគេ កាលបើលឺដូច្នេះ ទើបព្រះអង្គម្ចាស់តូចម្នីម្នាចង់បាន ។ មេអំបៅក៏មិនបានសួរនាំបន្ត ខ្លួននៅទុំលើស្មាអង្គម្ចាស់មើលសកម្មភាពទ្រង់ធ្វើពិធីបន្តទៀត ។

ទីក្រុងសេអ៊ូល!!

នៅក្នុងបន្ទប់ប្រជុំមានមនុស្សប្រុសស្រីអង្គុយ ទឹកមុខពួកគេម្នាក់ៗពិបាកមើលជាខ្លាំង ហាក់ដូចតានតឹងនៅរឿងអ្វីមួយ ។ ទោះបីមុខម្នាក់ៗពិបាកមើលក៏ពិតមែន បើងាកទៅមើលមុខបុរស់អង្គុយចំកណ្ដាលតុវែងខាងចុង គឺរាបស្មើរដូចទឹកអម្រឹត ។ ខណៈម្នាក់ៗស្ងៀមស្ងាត់ក្រោយពីស្ដាប់ការនិយាយអស់រយៈពេលមួយម៉ោងនោះ ហើយសំលេងមាំក៏បញ្ចេញយ៉ាងរឹងកំព្រីស ៖

ឧទ្យានអាថ៍កំបាំង ចប់!Where stories live. Discover now