ជីមីនជំទើតជើងឡើងដើម្បីយកច្រមុះទៅហិតកញ្ចឹក.ក.ថេយ៉ុងអោយច្បាស់ក្នុងចិត្ត បើជាមនុស្សមកកន្លែងតែមួយល្អណាស់ គេអាចពឹងពាក់អ្វីផ្សេងបាន ។ ខណៈច្រមុះរាងតូចសឹងតែដល់.ក.ថេយ៍ហើយទាំងដែលម្ចាស់ខ្លួននោះខំព្រឹងខ្ញាំដៃខ្ញាំជើងពើងឡើងលើបឹតភ្នែកងាកមុខទៅម្ខាង មិនហ៊ានមើលអាល្អឹតកំពុងលូកលាន់ខ្លួន ។
« មីននី »
« អូយ » តើអ្នកណាទៅទ្រាំមើលរឿងឆ្កួតឡប់កំពុងកើតឡើងបាន?ជុងហ្គុកសឹងស្ទះទ្រូងដាច់ខ្យល់ ដល់ទ្រាំមិនបានគេទៅចាប់ទាញអាល្អឹតអោយមកបុកទ្រូងរួចអោបក្បាលយ៉ាងណែន ហើយស្រែកទៅកាន់ថេយ៉ុង៖
« ឆាប់ចេញទៅអោយផុតទៅ បើគ្មានកិច្ចការហាមចូលមកដាច់ខាត ឆាប់ចេញទៅ » គ្រាន់លឺចៅហ្វាយដេញភ្លាមថេយ៉ុងមិននៅបង្អង់យូរត់ទៅក្រៅភ្លាមតែម្ដង បេះដូងគេមិញនេះបិះដាច់សសៃឈាមដោយសារក្មេងនោះ ។
« លេង!បងធ្វើអី? » រាងតូចបានរើទាល់តែមានសេរីភាពហើយស្រែកដោយខឹងចំពោះជុងហ្គុក ។
« មិញនេះអូនធ្វើអីដឹងខ្លួនទេ?អូនបិះតែថើបគេហើយ » ជុងហ្គុកបានស្រែកដោយការខឹងហ្នឹងហួងហែង ។
« ឆ្កួត...ខ្ញុំគ្រាន់តែហិតធម្មតាទេ » ជីមីនតបហួសចិត្ត គេមិនមែនមិនដឹងអីឯណា ពេលនិយាយចប់ក៏រៀបដើរទៅខាងក្រៅតាមថេយ៍បន្តទៀត ក៏ត្រូវជុងហ្គុកចាប់ដៃសួរជាប់៖
« ចង់ទៅណា »
« ក៏ទៅតាមគេនឹងហើយ »
« នេះមិនញិនជាមួយបងទេឬ? » នាយស្រង៉ាកចិត្តមិនស្ទើ ក្មេងដូចជាមិនខ្វល់ខ្វាយជាមួយបេះដូងមានឈាមនេះបន្តិចសោះ ។
« ហុឺយ...ខ្ញុំគ្រាន់តែសួរអោយដឹងរឿង បងកុំច្រណ្ឌដូចជាមនុស្សបានទេ »
« ហាក?ក្រែងបងជាមនុស្សមិនចឹង »
« អូយ...មិនទៅក៏បាន » ជីមីនគាំងនិយាយមិនចេញម៉ង មិននឹកស្មានថានាយជាមនុស្សពូកែហួងហែងចឹងសោះ ដើម្បីកុំអោយមានសំលេងតូចសំលេងធំរាងតូចក៏មិនទៅ គេដើរទៅអង្គុយលើសាឡុងនោះវិញ ។ គ្រប់រូបភាពថេយ៉ុងមើលឃើញទាំងអស់ ព្រោះបន្ទប់ធ្វើការជុងហ្គុកជាប់ហ្នឹងគេនេះឯង គ្រាន់តែស្ដាប់សំលេងមិនលឺ គេមើលសកម្មភាពជីមីនទាំងអារម្មណ៍ខ្លាចរអាមិចមិនដឹង ។ ចំណែកជុងហ្គុកងាកឃើញជំនួយការកំពុងឈរមើលមិនព្រមធ្វើការគេក៏ចង្អុលមុខ រួចដើរទៅទាញវៀងននទំលាក់បាំងលេងអោយឃើញ ហើយដើរមកអង្គុយលួងជីមីនឯណេះ ។
YOU ARE READING
ឧទ្យានអាថ៍កំបាំង ចប់!
General Fictionទ្រង់ជាព្រះអង្គម្ចាស់ទី6ន័យឧទ្យានទេព ប៉ុន្តែដោយសារភាពចង់ដឹងចង់លឺរបស់ព្រះអង្គទី6នៅឋានមនុស្សលោក ទើបទ្រង់ ហ៊ានលួចចាកចេញពីឧទ្យានពេទ ។