24 ( ឌឺដង )

158 21 0
                                    

ក្រោយពីនិយាយគ្នាដឹងរឿងអស់ហើយ លោកប៉ាបានយល់ស្របហ្នឹងការស្រលាញ់អ្នកទាំងពី ហើយបន្តនិយាយគ្នាលេងមួយសន្ទុះ ជីមីននឹកចង់ចូលបន្ទប់ទឹកក៏សុំចេញចុះមកខាងក្រោម ប៉ុន្តែដើរមកលឺសំលេងអ្នកស្រី ។
ជីមីននៅឈរលើកាំជណ្ដើរអោបដៃធ្វើមុខឌឺដាក់អ្នកទាំងដដែល ហ្វារីឃើញភាពក្រអឺតក្រទមជីមីន នាងពិតជាខឹង ។ នាងដោះវែនតាធំចេញហើយឈានទៅមុខបីជំហ៊ានមុនស្រែកទៅកាន់ជីមីនក្ដែងៗ៖

« ឯងជាអ្នកណា មិចក៏ប្រហឺនម្ល៉េះ? »

« ចុះនាងជាអ្នកណា ហ៊ានស្រែកតំឡើងសំលេងដាក់ខ្ញុំ »

«. » នាងកាន់តែខឹងជីមីនឡើងមួយកំរិត សំដីថ្លុះខ្លាំងណាស់ គួបទឹកមុខឌឺដងគួរអោយស្អប់ថែមទៀត ។

« នែ៎..អាក្មេងមិនស្គាល់ខ្ពស់ស្គាល់ទាប កុំមកធ្វើរិកដូចជាម្ចាស់នៅទីនេះ » អ្នកស្រីក៏បោះសំដីមកម្ដង តែជីមីនមិនញញើត ។

« ខ្ញុំកំពុងតែឈរនៅកន្លែងខ្ពស់ហើយតើ? » រាងតូចតបធ្វើមុខឆ្ងល់ដាក់ ។
« នៅទីនេះថ្ងៃអនាគតគង់តែខ្ញុំជាម្ចាស់នោះទេ កុំធ្វើរិកពាស្លន់ស្លោពេកបានទេ? » ជីមីនក៏ចុះមកយឺតៗនិយាយយ៉ាងជឿជាក់ ។

« គឺជាវានេះឬដែលបងហ្គុកយកមក? » ស្របពេលជីមីនចុះមក ហ្វារីបានងាកសួរអ្នកស្រី គាត់ងក់ក្បាលបញ្ជាក់ បន្ទាប់ពីដឹងហើយនាងដើរលឿនស្លាវទៅកាន់រាងតូច ។ ពេលនេះពួកគេប្រឈមមុខគ្នាតែម្ដង នាងមើលទាំងខឹងខណៈជីមីនមើលនាងទាំងញញឹម តែការញញឹមគឺភាពឌឺដងទៅវិញ ។
« ចូលចិត្តរបស់គេណាស់ឬ? »

« ហឺស...និយាយភាសាមនុស្សមក ស្ដាប់មិនយល់ទេ » ជីមីនធ្វើជាអស់សំណើចនិយាយដាក់នាង ដូចទុកនាងជាសត្វ ហ្វារីក៏ស្ដាប់យល់ន័យ មានកំហឹងក្នុងខ្លួន ។ នាងជាមនុស្សឆាប់ខឹង ហ្នឹងមិនចេះទប់អារម្មណ៍ផងនោះ ក៏បានយាដៃទះជីមីនមួយដៃ លឺសូផាច់តែម្ដង បែបនេះជីមីនត្រៀមខ្លួនមិនទាន់ទើបនាងមានឱកាស ។ ចំណែកអ្នកស្រីវិញញញឹមខ្ចឹបតែម្ដង បានឃើញនាងកាចដាក់ជីមីនយ៉ាងនេះ រាងតូចឈឺដែរមួយដៃនាង គេងាកមើលមុខនាងហើយសើច បង្ហាញភាពឌឺដាក់ កាន់តែអោយហ្វារីខឹងលើសដើម ។

ឧទ្យានអាថ៍កំបាំង ចប់!Where stories live. Discover now