ជេហូបឈរស្រឡាំងកាំងក្រោយពីបើកទ្វាបានឃើញថេយ៉ុងឈរចំពោះមុខ គេសប្បាយចិត្តខ្លាំងណាស់គិតចង់ទៅអោបនាយមុន ប៉ុន្តែគ្មានភាពក្លាហានស្រាប់តែ-
ផឹប! « បងពិតជានឹកអូន »ថេយ៉ុងចូលទៅអោបជេហូបមុន អោបយ៉ាងណែនអោយសមតំលៃដែលគេនឹក។
ភូមិគ្រិះរ៉ូរ៉ា!!
ជេហូបត្រូវបានថេយ៉ុងដឹកដៃចូលទៅខាងក្នុងផ្ទះជុងហ្គុកយ៉ាងលឿន នៅពេលគេនិយាយគ្នាមិនបានប៉ុន្មានផងជេហូបក៏និយាយរឿងជីមីន ហើយនាយក៏នាំមកទីនេះតែម្ដង។ពេលចួបម្ចាស់ផ្ទះរួច ពួកគេទាំងអស់នាំគ្នាឡើងទៅខាងលើមើលជីមីន។
ក្នុងបន្ទប់!!
« ពេទ្យធម្មតាប្រកត់ជាមិនអាចព្យាបាលអោយទ្រង់បានឡើយ ព្រោះពួកយើងសុទ្ធតែមានយុទ្ធិសិល្ប៍ »ជេហូបតបខណៈបានលឺថាពួកគេបាននាំជីមីនទៅកាន់មន្ទីពេទ្យ។
« តើជេហូបអាចជួយជីវិតប្រពន្ធខ្ញុំបានទេ? »
« ខ្ញុំមិនហ៊ានធានានោះទេ ព្រោះទ្រង់បានរងជំនួសខ្ញុំមួយដៃ ដែលមានពិសខ្លាំងបំផុត តែខ្ញុំនឹងសាកមើល »និយាយចប់ជេហូបក៏បានបញ្ចេញកំលាំងសិល្ប៍ដើម្បីព្យាបាលដល់ជីមីនភ្លាម។ផារីនហ្នឹងស្វាមីហើយក៏មានជុងហ្គុក ថេយ៉ុងដែលឈររងចាំមើលសកម្មភាពការព្យាបាលនាក់គេងលើគ្រែនោះ លុះបានមួយសន្ទុះជេហូបក៏បញ្ឈប់។
« តើយ៉ាងមិចហើយ? »ជុងហ្គុករហ័សចូលមកសួរ។
« ខ្ញុំបានបណ្ដេញជាតិពិស ហើយក៏តផ្ជាប់ឆ្អឹងអោយទ្រង់រួចហើយ ប៉ុន្តែការដឹងព្រះកាយទ្រង់ ខ្ញុំមិនអាចនិយាយបាននោះទេ ពីព្រោះខ្ញុំមិនឃើញដួងប្រលឹងទ្រង់ឡើយ ដូច្នេះនៅពេលទ្រង់រងមួយដៃជំនួសខ្ញុំ ដួងប្រលឹងគឺខ្ចាត់ខ្ចាយ ខ្ញុំមិនដឹងថាគួរធ្វើយ៉ាងមិចអាចហៅអោយត្រឡប់មកវិញបាននោះទេ ប៉ុន្តែខ្ញុំនឹងព្យាយាម ខ្ញុំមិនអោយទ្រង់កើតអីបានជាដាច់ខាត »ជេហូបប្រាប់ទាំងសោកសៅ គេមិនសប្បាយចិត្តសោះនៅពេលឃើញសភាពព្រះអង្គបែបនេះ។ចំណែកជុងហ្គុកលឺហើយស្ទើរតែដួល ហេតុអីដាក់ទោសលើពួកគេខ្លាំងយ៉ាងនេះ តើសាងកម្មអីពីជាតិមុន ទើបតែងតែចួបឧបសគ្គមិនចេះចប់។
YOU ARE READING
ឧទ្យានអាថ៍កំបាំង ចប់!
General Fictionទ្រង់ជាព្រះអង្គម្ចាស់ទី6ន័យឧទ្យានទេព ប៉ុន្តែដោយសារភាពចង់ដឹងចង់លឺរបស់ព្រះអង្គទី6នៅឋានមនុស្សលោក ទើបទ្រង់ ហ៊ានលួចចាកចេញពីឧទ្យានពេទ ។