ជុងហ្គុកតែងតែយកជីមីនទៅក្រុមហ៊ុនជាមួយរាល់ថ្ងៃ រហូតដល់គ្រប់គ្នាបានដឹងថារវៀងពួកគេជាអ្វីហ្នឹងគ្នា ។ ម្នាក់ៗពិតជាចូលចិត្តជីមីនខ្លាំងព្រោះគេចិត្តល្អមិនចេះប្រកាន់មិនរឿងច្រើន តែនាក់ដែលប្រកាន់ជាជុងហ្គុកទៅវិញ ។ នាយមិនចូលចិត្តអោយរាងតូចស្និតស្នាលជាមួយបុគ្គលិក ហើយក៏ហាមប្រាមមិនអោយបុគ្គលិកមករញ៉េរញ៉ៃរាងតូចដូចគ្នា បើចង់លេងចង់និយាយទាល់តែស្ងាត់ៗទើបបាន បើជុងហ្គុកទាន់គឺថាជីមីនទៅអោបថើបលួងលោមហ្នឹងឯង ។
អូសហ្វីស!!
រាងតូចចូលទៅគេងលើពូកនៅបន្ទប់ដែលមានក្នុងអូសហ្វីស ព្រោះតែជុងហ្គុកកំពុងនិយាយការងារជាមួយថេយ៉ុង ។ គេមកគេងននៀលលើពូកចុចទូរស័ព្ទ អីលូវស្ទាត់ទំនាញហ្នឹងគ្រឿងអេឡិចត្រូនិចទំនើបណាស់ វាបានជួយកាត់បន្ថយភាពអប្សុកដល់រាងតូច ។
ងាកមកមើលខាងក្រោមក្រុមហ៊ុន ឃើញថានារីស្រស់ស្អាតឆើតឆាយម្នាក់ចុះពីឡានដែលចតក្នុងក្រុមហ៊ុនជុងហ្គុកនេះតែម្ដង ។ នាងឈរមើលពីក្រោមទៅជាន់ខាងលើ តាមក្រសែភ្នែកនាងសម្លឹងហាក់ជាខឹងខ្លាំងណាស់ តែមិនដឹងខឹងអ្នកណា ។ ស្រីតូចបោះជំហ៊ានចូលខាងក្នុងយ៉ាងកោងកាចតាមដំណើររបស់នាង ហ្វារីចូលមកដល់ក៏មានបុគ្កលិកស្រីម្នាក់ចូលមករាក់ទាក់តាមសុជីវៈធម៌ ។
« សួស្ដីអ្នកនាង តើអ្នកនាងមករកអ្នកណាដែរ? »
« តើជុងហ្គុកគេនៅដែរទេ? »
« ចាស់!អ្នកនាងមកចួបលោកនាយកជុងមែនទេ?អ្នកនាងមានណាត់គាត់ទុកឬអត់? »
« ឋានៈខ្ញុំមិនចាំបាច់ត្រូវណាត់គាត់នោះទេ គាត់នៅត្រូវទេ? » នាងមិនរងចាំបុគ្គលិកស្រីឆ្លើយ ក៏ដើរចូលប៉ុន្តែនារីបុគ្គលិកបានដើរតាមដើម្បីហាម នេះជាច្បាប់ក្រុមហ៊ុន បើសិនជាមិនបានណាត់នោះទេត្រូវរងចាំសិន ។
« ចូលមិនបានទេអ្នកនាង បើអ្នកនាងមិនបានណាត់គាត់ សូមរងចាំអោយខ្ញុំជំរាបគាត់ជាមុនសិន »
« ថយចេញ » នាងស្រែកស្ដីអោយពេលនារីបុគ្គលិកឈរបាំងមុខផ្លូវ ។
« ចូលទៅមិនបានពិតមែនចាស់ » ហ្វារីកាន់តែខឹងពេលនាងមិនព្រមថយ ទោះបីនាងខ្លាចកែវភ្នែកហ្វារីពេលនេះក៏ដោយ ក៏មិនថយព្រោះទួននាទីនាង ។
YOU ARE READING
ឧទ្យានអាថ៍កំបាំង ចប់!
General Fictionទ្រង់ជាព្រះអង្គម្ចាស់ទី6ន័យឧទ្យានទេព ប៉ុន្តែដោយសារភាពចង់ដឹងចង់លឺរបស់ព្រះអង្គទី6នៅឋានមនុស្សលោក ទើបទ្រង់ ហ៊ានលួចចាកចេញពីឧទ្យានពេទ ។