ជុងហ្គុករត់យ៉ាងលឿនសំដៅមកជីមីន គេស្ទើធ្លាយបេះដូងក្រោយពីឃើញសភាពរាងតូច គឺសំម៉ាមប៉ាក អីលូវមានរបួសថែមទៀត ។
« ជីមីន »
« បងជុងហ្គុក? » អាល្អឹតឡេឡឺមានចម្ងល់ មិចក៏ជុងហ្គុកមកដល់ទីនេះ ហើយដឹងរបៀបណាថាគេកំពុងលេងកន្លែងនេះ ។ ជីមីនមិនទាន់សួរអោយជាក់លាក់ខណៈរាងក្រាស់លើកគេអោយឈរហើយបោសដៃសម្អាតចេញ បន្ទាប់មកក៏ទាញកែងដៃដែលរបួសមកមើលថ្នមៗ រិកពានាយបារម្មចំពោះអាល្អឹតខ្លាំងណាស់ ។
« តើឈឺទេ?មិចក៏នាំគ្នាធ្វើបាបគេ? » រាងក្រាស់សួររាងតូចមិនទាន់ឆ្លើយផង ក៏ងាកសួរក្មេងៗកំពុងឈរមើលទឹកមុខភិតភ័យ ។
« គេមិនបានធ្វើបាបខ្ញុំទេ វាចៃដន្យ »
« នៅការពារគេទៀត?នេះឃើញដៃមានឈាមដែរទេ? »
« គឺមកពីបងច្រើនជាង ពួកគេចិត្តល្អហើយក៏ជាមិត្តភក្កិខ្ញុំដែរ ចំណែកបងវិញគឺអាក្រក់ បើបងមិនចោលខ្ញុំ បងគិតថាខ្ញុំអ៊ីចឹងដែរទេ?បងសាកគិតមើលទៅ » អាល្អឹតកំពុងគុំមុខផង ហើយមកមិនសួរនាំអោយល្អត្រឹមត្រូវបែជាសម្លុតមិត្តរបស់គេ ធ្វើអោយកំលោះតូចចេះមានចិត្តខឹងតប.ត.មិនដាច់មួយសំដី ។
ខ្លួនតូចតែចិត្តធំប្រឹងពើងទ្រូងស្រែកឡោងៗដាក់នាក់ដែលខ្ពស់ អោយឈរភ្លឹកហាស្ដីមិនចេញ គ្រប់ម៉ាត់អាល្អឹតនិយាយត្រូវទាំងអស់ សភាពគេព្រោះតែនាក់ណា ដឹងច្បាស់ក្នុងចិត្តខ្លួនឯងខ្លាំងណាស់ ។ ប៉ុន្តែ..អេ..ក្រែងពួកគេគ្មានជាប់សាច់ញាតិឯណា?ហេតុអ្វីត្រូវអោយអាល្អឹតស្ដីថាតាមអំពើចិត្ត នៅមានចិត្តបន្ទោសខ្លួនឯងទៀត ។
« ហើយបងមកធ្វើអី? »« មកយកឯង » ជុងហ្គុកឆ្លើយភ្លេតទាំងភ្លេចខ្លួន ធ្វើអោយអាល្អឹតបានចិត្ត ។
« បោះខ្ញុំចោលហើយចង់រើសទៅវិញទៀត?ខ្ញុំខឹងបងហើយ ខ្ញុំក៏មានមិត្តដែរ មិនទៅវិញទេ »
« យើងខំបារម្មណា »
« បងឯងមកទទួលហើយទៅវិញទៅ »
« មែនហើយជីមីន ទីនេះមិនសាកសមជាមួយឯងទេ »
« វាខ្វក់ណាស់ ទៅវិញជាមួយគាត់ទៅ »
« អឺម..ពួកគេនិយាយត្រូវ ម្យ៉ាងទៀតទីនេះលំបាកណាស់ ញាំក៏មិនគ្រប់គ្រាន់ ក៏គ្មានកន្លែងគេងស្រួលដែរ »
YOU ARE READING
ឧទ្យានអាថ៍កំបាំង ចប់!
General Fictionទ្រង់ជាព្រះអង្គម្ចាស់ទី6ន័យឧទ្យានទេព ប៉ុន្តែដោយសារភាពចង់ដឹងចង់លឺរបស់ព្រះអង្គទី6នៅឋានមនុស្សលោក ទើបទ្រង់ ហ៊ានលួចចាកចេញពីឧទ្យានពេទ ។