23 ( មនុស្សគ្មានមាយាទ )

184 24 0
                                    

« តើម៉ាក់នាំខ្ញុំទៅណា?ខ្ញុំចង់ទៅផ្ទះវិញ មីនគេមិនស្គាល់នាក់ណាឡើយ គេប្រកត់ជាខ្លាច » ឡានកំពុងបោះពួយទៅមុខយ៉ាងលឿនដោយតាកុង ចិត្តជុងហ្គុកអន្ទះសារសួរម្ដាយដែលអង្គុយក្បែរ ។

« នែ៎..ហើយកូនទៅយកនាក់ណាចូលផ្ទះហាស់?ហេតុអីក៏មិនប្រាប់ម៉ាក់ជាមុន » គាត់សួរបកវិញ ។

« ក៏ប្រាប់ហើយថាគេជាមនុស្សដែលកូនស្រលាញ់ »

« តែម៉ាក់មិនអនុញ្ញាតិ »

« តែខ្ញុំស្រលាញ់គេណាម៉ាក់!ម៉ាក់ឈប់បង្ខំអ្វីកូនតទៅទៀតបានទេ កូនធំហើយ »

« ម៉ាក់មិនព្រម ម៉ាក់ត្រូវការតែហ្វារី កូនត្រូវមានតែក្មួយហ្វារីម្នាក់គត់ កូនយល់សំដីម៉ាក់ទេ? »

«.    » ជុងហ្គុកមើលម៉ាក់ដោយហួសចិត្ត តាំងពីតូចដល់ធំគាត់នៅដដែល នៅប្រកាន់ចរិលបង្ខំនេះបង្ខំនោះមិនប្ដូរ ។ អ្នកស្រីតែងតែបង្ខំអោយជុងហ្គុកលេងជាមួយហ្វារីតាំងពីក្មេង ធំឡើងក៏អោយតាមនាងជាប់ តែគេរួចមួយពេលដែលនាងបន្តការសិស្សានៅប៉ារីស ។

ភូមិគ្រិះ!

ជីមីនអង្គុយយ៉ាងកំសត់មើលតែផ្លូវប្រុសថ្លៃ គេបាត់ទៅកន្លះម៉ោងជាងហើយមិនឃើញស្រម៉ោលមកវិញសោះ ពេលនេះត្រូវអង្គុយម្នាក់ឯង ព្រោះម្ចាស់ផ្ទះឡើងទៅខាងលើ ទុកអោយគេចាំនៅទីនេះ ចំណែកអ្នកបំរើក៏បំពេញការងារឡើងស្ងាត់ភូមិគ្រិះដ៏ធំមួយនេះ ។ គេមើលតែមុខទ្វាក្នុងចិត្តស្រពោនកែវភ្នែកស្ទើស្រក់ទឹកភ្នែកមកម្ដងៗ ហេតុអីទុកគេចោល?សន្យានោះនៅឯណា?មិនចោលទេទោះបីមានរឿងអ្វីក៏ដោយ ប៉ុន្តែមើលចុះ ។

« បងទៅណាទៅ » រាងតូចក្រោកឈរដើរមកមាត់ទ្វាសម្លឹងទៅឆ្ងាយ ។
« ហុឹក » ទឹកភ្នែកទប់លេងជាប់ វាបានស្រក់ចុះពេលឃើញផ្លូវស្ងាត់ច្រងំ គ្មានជុងហ្គុកនៅក្បែរគឺឯកោ ។
« បងឈប់ស្រលាញ់មីនហើយមែនទេ?ហុឹក..មិចក៏យកខ្ញុំមកទុកចោល បងថាមិនចោលអូនទៀតទេ ហុឹក បងគ្រាន់តែនិយាយកុហក ហុឹក » គេនៅឈរមើលផ្លូវដដែល ដំណក់ទឹកភ្នែកក៏ចេះតែហូ តាមពិតមិនចង់យំនោះទេ ប៉ុន្តែនៅទីនេះឯកោខ្លាំងណាស់ កន្លែងធំទូលាយបែជាត្រូវអង្គុយម៉ង់ៗម្នាក់ឯងទៅវិញ ។

ឧទ្យានអាថ៍កំបាំង ចប់!Where stories live. Discover now