32( ក្ដីសុខ )

132 14 1
                                    

ពេលនេះថេយ៉ុងកំពុងឈរមុខបន្ទប់ខុនដូររបស់ខ្លួន គេចំណាយពេល15នាទីហើយសម្រាប់នៅទីនេះ ។ រាងកាយហាក់ជាគ្មានភាពក្លាហានបន្តិចសោះ គ្រាន់តែចូលទៅនិយាយគ្នាអោយដឹងហេតុផលក៏មិនហ៊ាន ។

« ហុឺយ... » គេដកដង្ហើមធំញីសក់ក្បាលធុញថប់ជាមួយខ្លួនឯង ។
« តើខ្ញុំត្រូវនិយាយយ៉ាងមិចទៅ?ហុឺយ..ថេយ៉ុងអើយ..មិចក៏ឯងកំសាកចឹង » គេនៅរអ៊ូដើរទៅដើរមកនៅមុខបន្ទប់ ។
« ខ្ញ- » ក្រាក! រៀបនិយាយហើយបើកទ្វា ស្រាប់តែទ្វាត្រូវបានបើកមុន ហើយក៏ឃើញជេហូបឈរចំពោះមុខ ។
« ជេ-ជេហូប » នាយបង្ហើបសំលេងថើៗ ស្លុតចិត្តពេលឃើញទឹកមុខរាងតូចស្លេកស្លាំង ហ្នឹងមានដាមទឹកភ្នែកជាប់ថ្ពាល់ ។

« ហុឹក... » ជេហូបយំម្ដងទៀតបានឃើញនាយឈរចំពោះមុខ បន្ទាប់មកគេចូលទៅអោបថេយ៍យ៉ាងណែន រួចបន្តយំឥតខ្មាស់ ។ មួយសន្ទុះក្រោយក៏ឃើញអ្នកទាំងពីអង្គុយលើសាឡុងក្នុងបន្ទប់ជាមួយគ្នា ជេហូបបានសួរនាំថេយ៍ដែលមិនឃើញមកខណៈយប់ជ្រៅទៅហើយ ចំណែកថេយ៉ុងក៏មិនលាក់បាំងទើបប្រាប់ថាទៅនៅឯណាមកពីណា ។
ដល់ពេលដឹងរឿងអស់ហើយស្ថានភាពរៀងស្ងាត់ ជេហូបបានផ្ដើមនិយាយ៖
« លោកខ្លាចខ្ញុំដែរទេ នៅពេលដឹងកាពិតថាខ្ញុំមិនមែនជាមនុស្ស » ទឹកមុខគេពិតជាសោកសៅហ្នឹងខ្លាចបំផុតក្នុងការរងចាំចម្លើយថេយ៍ ។

« » ថេយ៍ស្ងាត់រួចសម្លឹងមុខជេហូប ។

« ខ្ញុំសុំទៅចុះ.. » ជេហូបហូទឹកភ្នែកមកម្ដងទៀតរួចនិយាយបន្ត៖
« សុំលោកកុំស្អប់ខ្ញុំអី ខ្ញុំពិបាកទទួលយកខ្លាំងនៅពេលលោកស្អប់ខ្ញុំ ហុឹក..សុំអង្វលោកកុំស្អប់ខ្ញុំបានទេ ខ្ញុំសន្យា..ខ្ញុំមិននៅរំខានលោក មិននៅអោយលោកខ្លាចឬទើសទាល់បន្តទៀតក៏បាន ហុឹក..ខ្ញុំគ្រាន់តែសុំមិនអោយលោកស្អប់ខ្ញុំតែប៉ុណ្ណោះ ហុឹក » ជេហូបរៀបរាប់ទាំងទឹកភ្នែកទឹកសំបោ បើសិនជាគេចាកចេញ គឺចាកចេញដោយស្ងប់ចិត្ត មិនចង់ចេញទៅដោយទុកភាពស្អប់ខ្ពើមរបស់ថេយ៉ុងឡើយ ។
« ហុឹក...លោកនិយាយមួយម៉ាត់មក.. ហុឹក » គេយំឡើងដង្ហក់ចំពោះមុខរាងក្រាស់ ខំប្រឹងសុំអង្វគេកុំអោយស្អប់ខ្ពើមរាងកាយខ្លួន ។ ថេយ៉ុងឃើញដូច្នេះក៏គាំងនិយាយមិនចេញ អារម្មណ៍វិលវល់ចាប់អីមិនត្រូវ កាន់តែច្របូកច្របល់ពេលឃើញទឹកភ្នែកជេហូបស្រក់ចុះមិនឈប់ឈរ ។
« ហុឹក..ហេតុអី ហុឹក..ហេតុអីលោ-អឺម » ជេហូបបម្រុងទទួចអោយនាយឆ្លើយបន្ត ស្រាប់តែត្រូវថេយ៉ុងចាប់ថើបបំបឹតមាត់បាត់ ។ រាងតូចបឹតភ្នែកសម្រក់ទឹកភ្នែកមួយដំណក់ចុងក្រោយ មុនហើបមាត់ទទួលយកស្នាមថើបរបស់រាងក្រាស់ ។ ពួកគេនៅបែបនេះមួយសន្ទុះទើបដកចេញ បន្ទាប់មកថេយ៉ុងបានជូតទឹកភ្នែកអោយរាងតូចស្អាត ហើយក្ដោបថ្ពាល់និយាយទៅកាន់គេយ៉ាងផ្អែម៖

ឧទ្យានអាថ៍កំបាំង ចប់!Where stories live. Discover now