46( យើងក៏ឈឺចាប់ )

102 11 0
                                    

« សេនា » ភ្លាមនោះព្រះអង្គបានស្រែកមួយវ៉ាស់ឡើងស្រាប់តែ..

« ខ្ញុំនៅទីនេះ » សំលេងជីមីននិយាយហើយក៏បង្ហាញរូបរាងទំលាក់ខ្លួនចុះពីលើយឺតៗជាមួយរូបរាងថ្មី ដែលមើលទៅគេកាន់តែស្រស់ស្អាតជាងមុនឆ្ងាយ ធ្វើអោយមនុស្សគ្រប់គ្នាមើលឡើងឆ្លក់វង្វេង។
« ថ្វាយបង្គំព្រះបិតា ព្រះមាតា » ជើងដល់ដីភ្លាមស្លាបក៏បាត់ពីខ្នង រួចគេលុតជង្គង់សំពះ។

« បុត្រាមាតា » សាម៉ាយ៉ាត្រេកអរយ៉ាងខ្លាំង ទ្រង់រត់មកអោបបុត្រ។
« ឯណាអោយមាតាទតទ្រង់បន្តិច » ក្រោយពីអោបទ្រង់ចាប់កូនក្រោកឈរមើលគ្រប់ជ្រុង។

« បុត្រមិនបានកើតអ្វីនោះទេ មាតាកុំព្រួយព្រះទ័យអី »

« ហេតុអីបុត្រទៅទីនោះ?បុត្រដឹងថាគ្រោះថ្នាក់ដែរទេ ហើយបុត្រនិងត្រូវបិតាដាក់ទោស មិចក៏បុត្រទៅហា៎.. »

« សូមព្រះរាជទានទោសព្រះមាតា បុត្រធ្វើអោយទ្រង់មិនសប្បាយព្រះទ័យ បុត្រដឹងថាខុស ប៉ុន្តែបុត្រនៅតែចង់ទៅ បើបិតាចង់ដាក់ទោស ទួលបង្គំព្រមទទួល » ជីមីននិយាយជាមួយមាតារួច ក៏មកនិយាយជាមួយបិតាដើម្បីត្រៀមទទួលទោសតាមច្បាប់របស់អំបូលខ្លួន។

« បុត្រក៏ដឹងខ្លួនខុសដែរឬ? »

« ព្រះពរ »

« ព្រះបិតា សូមទ្រង់យោគយល់ដល់ម្ចាស់ប្អូនផងទៅទានម្ចាស់ ព្រោះគេនៅក្មេងមិនដឹងអីនោះទេ » ភ្លាមៗយ៉ុនហ្គីបានចេញមកអង្វ.ក.បិតាសម្រាលទោសអោយជីមីន។

« នេះគឺជាច្បាប់ បើសិនយើងមិនអនុញ្ញាតតាមនោះទេ តើពួកគេនិងមើលមកបិតាបែបណា?ហើយបើមិនធ្វើតាមវិន័យតើនិងមានរឿងអ្វីកើតឡើង ពួកគេអាចយកគំរូរមិនល្អពីម្ចាស់ប្អូនរបស់បុត្រ » មហាក្សត្រមានបន្ទួលធ្វើអោយគ្រប់គ្នាស្ងាត់មិនមាននណាចេញមុខបន្ត ទ្រង់ជាមនុស្សម្នាក់គ្រប់គ្រងឧទ្យានទាំងមូល បើលើកទោសអោយសាច់ញាតិខ្លួនឯង ចឹងតើប្រជាជនអាចគាំទ្រ អាចគោរពទ្រង់ទៀតដែរទេ?

« ពួកទ្រង់មិនបាច់អង្វបិតានោះទេ ទួលបង្គំគឺខុសត្រូវតែទទួលទោស ហើយពេលនេះបុត្រត្រឡប់មកវិញដោយសុវត្តិភាព សង្ឃឹមថាបិតារក្សាសន្យាជាមួយបងមេអំបៅ »

ឧទ្យានអាថ៍កំបាំង ចប់!Where stories live. Discover now