ទីបំផុតរាងតូចបានញាំសាច់រហូតអស់មួយរទះតែម្ដង វាសមល្មមនឹងក្រពះគេឆ្អែត ។ ម្រាមដៃមូលធាត់តូចៗលើកអង្អែលពោះថ្នមៗពីព្រោះតែតឹងសឹងផ្ទុះចេញក្រៅ ពេលនោះអ្នកលក់ញញឹមហើយសួរទៅកាន់ក្មេង ៖
« ឆ្អែតហើយមែនទេ? »
« ..... »
« ទាំងអស់សរុប66000ម៉ុីនវ៉ុន »
គាត់បានបញ្ជាក់ពីទឹកប្រាក់ន័យចំណី ជីមីនញញឹមហើយនិយាយ ៖« វាជាស្អី? »
« ចំនួនលុយដែលក្មួយញាំសាច់ »
« លុយស្អីទៅ?ខ្ញុំអត់មាននោះទេ »
« ក្មួយកុំលេងសើចជាមួយពូអី មុខរបរបស់ពូបន្តិចបន្ទួចប៉ុណ្ណោះ ឆាប់អោយប្រាក់មកក្មួយ ពូនឹងបានទៅផ្ទះ »
ដំបូងគាត់ភ្ញាក់ផ្អើល តែគិតថាក្មេងលេងសើច ទើបនិយាយពន្យល់ពីការរកសុី ។« ខ្ញុំមិនបានកុហកទេ មិនជឿមនុស្សមកឆែកខ្លួនខ្ញុំទៅ »
អាល្អឹតទៀងត្រង់ប្រាប់មិនជឿ គេក៏ត្រដាងដៃដើម្បីអោយលោកពូមកឆែកខ្លួនរបស់គេមើលចុះ ។
« ឆែកទៅ ពិតជាអត់មានមែន!ហុឺយ..ខ្ញុំភ្លេចគិតថាមនុស្សលោកគេចាយលុយ តែដំណាក់របស់ខ្ញុំអត់មានលុយនោះទេ ប៉ុន្តែមានគ្រឿងអលង្ការ យកដែរទេ? »
ជីមីនសួរទៅវិញភ្លាម ។ មុនពេលគេសម្រេចចិត្តមក គឺបានស្វែងយល់ពីសៀវភៅនោះយ៉ាងច្រើន ថាមនុស្សលោកយកអ្វីទៅប្ដូនឹងអ្វី ក្នុងនោះក៏បានដាក់រូបសន្លឹកលុយផងដែរ ទើបរាងតូចដឹងអំពីវា ។ ជីមីនបានដោះកងដៃអង្កាំប្រគល់អោយលោកពូនោះទាំងមិនសោកស្ដាយ ចំណែកលោកពូហាក់មិនហ៊ានលូកយក ព្រោះតែមានតំលៃថ្លៃជាងចំនួនលុយរបស់ខ្លួន ដូច្នេះគាត់បានតប ៖
« មើលទៅវាថ្លៃអាចអោយពូចញ្ចឹមជីវិតបានមួយយ៉ាងស្រួល!ពូមិនអាចទទួលទេក្មួយ »
« ហេតុអី?ខ្ញុំអោយណា យកទៅនៅដំណាក់របស់ខ្ញុំមានច្រើនទៀត »
ទោះបីលោកពូនោះបដិសេធយ៉ាងណាក៏ជីមីននៅតែហុចអោយគាត់ បន្ទាប់មកគេបានដើរទៅមុខបន្ត ។ រាល់សកម្មភាពជីមីនគេចមិនផុតពីក្រសែភ្នែកមួយគូ ហេតុអីត្រូវតាមដានអាល្អឹតនេះ?មានអ្វីអោយចង់ដឹងទៅ អាចមកពីគេមើលទៅចម្លែកពីអ្នកដ៏ទៃ?
YOU ARE READING
ឧទ្យានអាថ៍កំបាំង ចប់!
General Fictionទ្រង់ជាព្រះអង្គម្ចាស់ទី6ន័យឧទ្យានទេព ប៉ុន្តែដោយសារភាពចង់ដឹងចង់លឺរបស់ព្រះអង្គទី6នៅឋានមនុស្សលោក ទើបទ្រង់ ហ៊ានលួចចាកចេញពីឧទ្យានពេទ ។