ព្រះអាទិត្រពញ្ចេញពន្លឺ រះចាំងចូលដល់ខាងក្នុងបន្ទប់តាមរយៈវៀងននស្ដើង ខ្យល់បក់ផាត់ទៅមកយឺតៗ ប៉ះមនុស្សមួយគូកំពុងគេងអោបគ្នាដ៏ស្កប់ស្កល់ ។ វេលាម៉ោង9ព្រឹកទៅហើយម្នាក់ៗមិនចង់ភ្ញាក់ ព្រោះពូកទន់ៗហ្នឹងភាពត្រជាក់ស្រួលល្មមពីម៉ាសុីនខាងលើ ។
« អឺម... » ទោះបីលក់ស្រួលយ៉ាងណា ក៏ត្រូវដល់វេលាក្រោកដែរ រាងក្រាស់ក្រហឺមដើម.ក.បម្រាស់ខ្លួនតិចៗ ហាក់ជាមិនស្រួល ក៏ដោយសារដៃទ្រទំងន់ក្បាលមនុស្សម្នាក់ ។ គេងាកមើលឆ្វេងដៃឃើញមុខតូចច្រមិចគេងទ្រម៉ក់ ថ្ពាល់ហៀលើពេញដើមទ្រូងនាយ ។
ជុងហ្គុកអស់សំណើចបន្តិច ហើយគយគន់សម្រស់វិភាគមើល គេមិនសមជាមនុស្សអាក្រក់ឡើយ មុខមាត់គួរអោយស្រលាញ់ រិកពាដូចកូនក្មេងមិនដឹងអី តើគេអាចទុកក្មេងនេះនៅជាមួយរហូតបានឬទេ? ក្រោយពីដេកគិតមួយសន្ទុះទើបយោងខ្លួនតិចៗ ទៅសម្អាតខ្លួន ចេញពីបន្ទប់ទឹកគេដើរហួសទៅបន្ទប់សម្លៀកបំពាក់ ជ្រើសយកឈុតធម្មតាមកពាក់រៀបរយ ថ្ងៃនេះមិនបានធ្វើការ ដូច្នេះតាមទំលាប់របស់គេបើមិនដើរលេងលំហែកាយ ក៏នៅផ្ទះរកការងារមកធ្វើមិនអោយខ្លួនទំនេរ ។
ជុងហ្គុកដើរចេញពីបន្ទប់សម្លៀកបំពាក់ ក៏ហួសទៅគ្រែគេង ឃើញអាល្អឹតកំពុងអង្គុយឆ្ងក់មើលមក ។« ក្រោកហើយមិចមិនទៅងូតទឹក? » និយាយរួចគេក៏ដើរចេញ ទុកអោយរាងតូចនៅអង្គុយកន្លែងដដែល ។
នាយចូលផ្ទះបាយដើម្បីចំអិនអារហារសម្រាប់គេនឹងអាល្អឹត ជុងហ្គុកដើរទៅបើកទូរកមើលអ្វីសល់ខ្លះ ស្រាប់តែផ្អើលព្រោះក្នុងទូទទេស្អាតតែម្ដង រួចក៏នឹកគិតឃើញរបស់របររាយប៉ាយលើសាឡុងច្បាស់ជាស្នាដៃជីមីន ។ មិននិយាយច្រើនគេបឹតទូ ដើរទៅកាន់បន្ទប់ដេកវិញគិតថាយកទូរស័ព្ទខលទៅកម្ម៉ងតែម្ដង បើចំណាយពេលទៅទិញក្រែងយូ ព្រោះម៉ោង10អីលូវហើយ ។« ស្មើណាទើបឯងងូតទឹក? » ចូលមកឃើញអាល្អឹតនៅអង្គុយលើពូកដដែល នាយសួរនាំទាំងហួសទៅយកទូរស័ព្ទនៅជិតគ្រែមកចុច ។
« ស្មើណាហើយ?ខ្ញុំចាំ »
« ការងារស្អីមកអង្គុយសំកុកចាំយើង?ឆាប់ទៅងូតទៅ » រាងក្រាស់ឆ្ងល់សំដីរាងតូច តបមកវិញចម្លែកៗ ។
YOU ARE READING
ឧទ្យានអាថ៍កំបាំង ចប់!
Narrativa generaleទ្រង់ជាព្រះអង្គម្ចាស់ទី6ន័យឧទ្យានទេព ប៉ុន្តែដោយសារភាពចង់ដឹងចង់លឺរបស់ព្រះអង្គទី6នៅឋានមនុស្សលោក ទើបទ្រង់ ហ៊ានលួចចាកចេញពីឧទ្យានពេទ ។