40( នេះហើយសុភមង្គល )

207 23 0
                                    

ជេហូបដេកមិនលក់សោះ គេពិបាកចិត្តជួសជីមីនមិនដឹងត្រូវដោះស្រាយយ៉ាងមិចដើម្បីកុំអោយមានគ្រោះថ្នាក់ដល់ជីវិត។គេបឹតភ្នែកឃើញតែភាពសោកសៅរបស់ជីមីន ដូច្នេះជេហូបក្រោកចេញពីរង្វង់ដៃថេយ៉ុងយឺតៗព្រោះខ្លាចគេភ្ញាក់ដោយសាពេលនេះវាយប់ជ្រៅទៅហើយ។ក្រោកបានជោគជ័យជេហូបដើរមកឈរមាត់បង្អួចសម្លឹងមើលទីក្រុងដែលមានតែភ្លើងបញ្ចេញពន្លឺ គេគិតរហូតស្រក់ទឹកភ្នែកចុះមក ក្នុងចិត្តក៏រ៉េមិនចង់នាំជីមីនត្រឡប់ទៅវិញ ប៉ុន្តែជីវិតគ្រួសារក៏សំខាន់ផងដែរ។

ព្រឹកថ្ងៃថ្មី!!

ជុងហ្គុកក្រោកងូតទឹកស្អាតបាតអស់ហើយ ក៏ដើរទៅថើបសក់នាក់គេងមិនទាន់ភ្ញាក់មួយខ្សឺត បន្ទាប់មកគេចុះទៅខាងក្រោមបាត់។

« អ្នកប្រុស? » អ្នកបំរើហៅជុងហ្គុកយ៉ាងភ្ញាក់ផ្អើលដែលឃើញគេចូលមកផ្ទះបាយទាំងព្រឹក ព្រោះវាប្រវត្តិសាស្ត្រហើយដែលនាយចូលនោះ។

« ខ្ញុំមកធ្វើអារហារអោយភរិយាខ្ញុំ »

«. » គ្រប់គ្នាឆ្ងល់តែម្ដង ថ្ងៃនេះជុងហ្គុកប្លែកមែនទែនចេះក្រោកពីព្រឹកមកចូលចង្ក្រានធ្វើម្ហូបអោយប្រពន្ធញាំ។ចំណែកជុងហ្គុកគេដឹងថាអ្នកបំរើហ្នឹងឆ្ងល់ហើយ តែគេធ្វើមិនដឹងបន្ទាប់មកទៅបើកទូទឹកកករកអ្វីដែលត្រូវធ្វើអោយរាងតូចញាំ។បើរាប់ពីថ្ងៃនេះវាសល់តែប្រាំបួនថ្ងៃទៀតទេដែលគេរស់នៅជាមួយជីមីន អ៊ីចឹងគេចង់ប្រើពេលអោយមានតំលៃបំផុតដើម្បីនៅក្បែរគ្នា។

ងាកទៅមើលក្នុងបន្ទប់ឯណេះ រាងតូចបានក្រោកសម្លឹងរកស្វាមីពេញបន្ទប់មិនឃើគេសោះ ដូច្នេះក៏សម្រេចចិត្តចុះទៅខាងក្រោមទាំងឈុតគេង។នៅពេលមកដល់ខាងក្រោមជីមីនឃើញអ្នកបំរើស្រីម្នាក់កំពុងធ្វើការជូតសម្អាតថូ តុ អស់នោះគេបានសួរ៖

« បងឃើញជុងហ្គុកដែរទេ? »

« អ្នកប្រុសនៅផ្ទះបាយចាស់អ្នកប្រុសតូច »

« ហើយលោកប៉ាអ្នកម៉ាក់មិនទាន់ក្រោកទេឬ? »

« ចាស់នៅទេ » រាងតូចងក់ក្បាលតិចៗ រួចដើរទៅផ្ទះបាយ មកដល់គេឃើញស្វាមីកំពុងតែឈរធ្វើម្ហូបម្នាក់ឯង ដោយមិនឃើញមាននាក់បំរើណានៅជាមួយសោះ។ជីមីនញញឹមមានក្ដីសុខចេញពីបេះដូង មិននឹកស្មានថាបានចួបបុរស់ល្អដូចជាជុងហ្គុកនេះឡើយ។រាងតូចដើរទៅជិតរាងក្រាស់ហើយអោបពីក្រោយធ្វើអោយនាយភ្ញាក់បន្តិច បន្ទាប់មកជីមីននិយាយ៖

ឧទ្យានអាថ៍កំបាំង ចប់!Where stories live. Discover now