សំលេងប្រាវគឺមិនខុសឡើយ ដោយសារភាពប្រតាយប្រទង់គ្នាដណ្ដើមពេក អាល្អឹតរអិលដៃធ្លាក់កុំព្យូទ័រទៅក្រោមយ៉ាងជោគជ័យ ជុងហ្គុកភាំងមិនស្ទើមើលទៅក្រោមស្រឡាំងកាំង ចំណែកជីមីនលើកដៃឡើងបុកពោះមិនតិចទេ ។ នេះបើនាយមិនជជេសជឿថាវាក៏មិនធ្លាក់ កំហុសក៏មកពីគេដែរ បន្ទោសអាល្អឹតម្នាក់ឯងមិនសម ។
« ឯកសារបស់ខ្ញុំ » ជុងហ្គុកសឹងហូទឹកភ្នែក គេអោនទៅរើសកំព្យូទ័រមកពិនិត្យ មិនទាន់រករឿងនោះទេ ។
« អ្នកធ្វើវាខ្លួនឯង » អាល្អឹតអោបដៃហើបមាត់តិចៗ កុំថានាយមិនបានលឺនោះ ជុងហ្គុកសម្លក់រាងតូចហើយអង្គុយបើកកុំព្យូទ័រ ។
« បើសិនតែបើកមិនចេញយើងវាយឯងអោយស្លាប់ដាច់ពូជបិសាចតែម្ដង »
« ..... » អាល្អឹតខ្ចប់មាត់សសៀៗឈរពីក្រោយរាងក្រាស់ មើលពីសកម្មភាពរបស់គេ ។ ជុងហ្គុកបើកម្ដងហើយបើកទៀតដោយចិត្តធ្ងន់ ជាសំណាងល្អវាអាចបើកបានឡើងវិញ នាយញញឹមស្រស់ ធូទ្រូងបន្តិចព្រោះឯកសារសំខាន់ណាស់នៅក្នុងនោះ គេមិនទាន់បានcopy ទុកឡើយ ។
« វាមិនអីនោះទេ ហុឺយ..សំណាងណាស់ » រាងក្រាស់រអ៊ូតិចៗ រួចញញឹមឡើងម្ដងទៀត រាងតូចឃើញដូច្នេះបានដើរមកឈរចំហៀងមើលមុខនាយសួរនាំ ៖
« វាកើតអី? »
« .... » គ្រាន់តែលឺសំលេងគេងាកសម្លក់ភ្លេត ។
« ឯងបិះធ្វើអោយយើងរលាយហើយដឹងទេ »« ខ្ញុំនេះឬធ្វើអោយអ្នករលាយ?អត់ទាន់បានធ្វើស្អីផងនឹង? »
« ទៅ..ឆាប់ចេញអោយផុតពីមុខយើងទៅ មិនចឹងខ្ញុំចាប់ឯងបោះតាមបង្អួចមិនខានទេ!មិចក៏មិនទៅ » ជុងហ្គុកឃើញមុខក្មេងនឹងកាន់តែខឹង មិននឹកស្មានខ្លួនឯងនាំយកមេរោគចង្រៃចូលផ្ទះទាល់តែសោះ ឃើញទេបិះតែខូចខ្ទិចខូចខ្ទី ។ អាល្អឹតឈរថ្មឹងធ្វើដូចស្ដាប់មិនលឺសំលេងគេដេញ មុខមីងមាំងមិនដឹងអីអោយឃើញពេញភ្នែករាងក្រាស់ ។
« ខ្ញុំកំពុងដេញឯង លឺទេ? »« ពេលនេះខ្ញុំឆ្អែតហើយ ថែមទាំងងងុយទៀត បើចេញទៅ តើអ្នកអោយខ្ញុំទៅណា? » ពីដំបូងអាល្អឹតរឹងចង់ចេញពិតមែន អីលូវប្ដូចិត្តព្រោះឆ្អែតក្រពះហ្នឹងងងុយខ្លាំង គ្មានអារម្មណ៍ចង់ដើរទៅឯណាទៀត ត្រូវការកន្លែងដេកច្រើនជាង ។ ជុងហ្គុកសែនហួសចិត្តគេពិតជាមិនយល់សំដីនាយ ប្រាប់ទៅគឺបានន័យថាអោយដេកនេះហើយ ប៉ុន្តែមើលចរិកទៅចុះមិនខុសពីក្មេងអាយុ3ឆ្នាំ ។
YOU ARE READING
ឧទ្យានអាថ៍កំបាំង ចប់!
General Fictionទ្រង់ជាព្រះអង្គម្ចាស់ទី6ន័យឧទ្យានទេព ប៉ុន្តែដោយសារភាពចង់ដឹងចង់លឺរបស់ព្រះអង្គទី6នៅឋានមនុស្សលោក ទើបទ្រង់ ហ៊ានលួចចាកចេញពីឧទ្យានពេទ ។