41( គេបញ្ចុកតាមមាត់ )

77 9 1
                                    

ក្រោយពីលាលោកប៉ាអ្នកម៉ាក់ហើយៗជុងហ្គុកហ្នឹងជីមីនក៏បាននាំគ្នាចាកចេញទៅកាន់ទីកន្លែងដែលគេគម្រោងទៅ។នៅតាមដងផ្លូវរាងតូចរបស់យើងគឺមិនទំនេរមាត់ គេញាំនេះញាំនោះជាប់រហូតដូចជាញាំមិនចេះឆ្អែត ចំណែកស្វាមីក៏ប្រឹងបើកបរអោយល្អបំផុតនៅលើដងផ្លូវ។

« កុំញាំនំកញ្ចប់ច្រើនពេកប្រយ័ត្នឈឺ.ក. » ជុងហ្គុកបានតឿនរាងតូចខណៈគេបម្រុងទាញយកកញ្ចប់ថ្មី។

« តែអូនមិនទាន់ឆ្អែតផង » រាងតូចតបវិញទាំងមុខកំសត់។

« ញាំផ្លែឈើដែលម៉ាក់ខំចិតអោយនោះទៅ តាំងពីចេញពីផ្ទះអូនញាំនំកញ្ចប់អស់ច្រើនហើយ »

« បាទ » រាងតូចស្ដាប់បង្គាប់ទុកនំហើយទាញយកប្រអាប់ដែលមានផ្លែឈើនោះមកញាំវិណម្ដង។
« ម៉ាក់ធ្វើអោយតាំងពីពេលណានៀក »

« ពេលបងនិងអូននៅខាងលើរៀបចំអីវ៉ាន់ »

« អរ..បងញាំទេអូនបញ្ចុក » ជីមីននិយាយហើយក៏ដាក់ផ្លែឈើមួយចំណិតចូលមាត់ជុងហ្គុកគេញាំមាត់ឯងមួយម៉ាត់បញ្ចុកប្ដីមួយម៉ាត់ដូចគ្នា។

កោះជេជូ!!

ចំណាយពេលជាច្រើនម៉ោងទីបំផុតពួកគេបានមកដល់គោលដៅដែលបានគ្រងទុក ឡានឈប់រាងតូចចុះខណៈរាងក្រាស់កំពុងបើកគូទឡានទំលាក់វ៉ាលី។

« បង..ទីនេះកន្លែងណា? » ជីមីនមានអារម្មណ៍ស្រស់ស្រាយជាមួយទេសភាពគេបានសួរស្វាមី។

« អូនចូលចិត្តទីនេះដែរទេ? » ជុងហ្គុកមកអោបចង្កេះប្រពន្ធសួរ បន្ទាប់មករាងតូចងក់ក្បាលទើបនាយបន្ត៖
« អូនចូលចិត្តបងសប្បាយចិត្តណាស់ » ពួកគេកំពុងនិយាយគ្នាជិតឡានស្រាប់តែឃើញនារីស្លៀកពាក់ស្អាតបាតមានឯកសណ្ឋានត្រឹមត្រូវដើរមក តាមមើលរូបរាងនាងគឺជាបុគ្គលិក។

« សួស្ដីលោកជុងហ្គុក អារ៉ូរ៉ា »

« បាទ សួស្ដី »

« នេះជាកូនសោសម្រាប់វីឡាឯកជនរបស់លោកចាស់ » នាងហុចសោទៅកាន់ជុងហ្គុក ហើយគេទទួលយកបន្ទាប់មកនាងក៏បាននាំប្ដីប្រពន្ធទាំងពីទៅកាន់វីឡាដែលបានកក់នោះ។

« មើលទៅស្អាតណាស់ជុងហ្គុក » កំឡុងពេលដើរមកជីមីនក៏បានមើលយ៉ាងសប្បាយភ្នែកធ្វើអោយគេអត់សសើរមិនបាន។

ឧទ្យានអាថ៍កំបាំង ចប់!Where stories live. Discover now