« នាងតូច » ជុងហ្គុកបន្ទន់ជង្គង់ចុះ ចាប់កំភួនដៃនាងថ្នមៗដើម្បីសួរ៖
« ឈ្មោះអី? »« ជុងស៊ូ!ប៉ា...អូនមិនឃើញប៉ា..ទៅយកអូន យូណាស់ » នាងប្រាប់ឈ្មោះហើយក៏និយាយបន្ត តែជុងហ្គុកស្ដាប់មិនយល់នោះទេ។
« ពូ..អាពូថា..តិចទៀត..តិចទៀតប៉ាមក ថាតែចឹង » នាងស្គាល់មុខនាយថាជាលោកប៉ារបស់ខ្លួនទោះបីជាមិនដែលបានអោបបានប៉ះក៏ដោយ។ជុងស៊ូធំឡើងនៅក្នុងស្រទាបផ្កាដែលជេហូបបានអោយគេចញ្ចឹម ហើយនាក់ចញ្ចឹមបានបង្រៀនហ្នឹងអោយស្គាល់មុខប៉ាម៉ាក់របស់គេ ក៏តែងតែប្រាប់នាងថាមិនយូទេលោកប៉ាហ្នឹងមកយកនាងទៅនៅជាមួយ ដូច្នេះនាងចងចាំពួកគេ ចាំមើលផ្លូវជារៀងរាល់ថ្ងៃ ត្បឹតថានាងមានអាយុពីខួបប្រាំខែប៉ុន្តែគំនិតនាងដូចមនុស្សធំ។« នេះជា.. » ជុងហ្គុកនៅតែឆ្ងល់បម្រុងសួរនាងបន្តអោយអស់សេចក្ដី ស្រាប់តែដាក់ភ្នែកចំ.ក.នាងឃើញបន្តោងខ្សែ.ក.ដែលជារបស់ជីមីន នៅមានចញ្ចៀនជាប់ជាមួយខ្សែទៀត សម្រាប់ចញ្ចៀននេះគឺជារបស់ម៉ាក់គេដែលប្រគល់អោយជីមីននេះឯង។
ជុងហ្គុកលូកចាប់បន្តោងនោះមើលយ៉ាងយកចិត្តទុកដាក់បំផុត គេនៅតែមិនយល់វាអាចជាប់ជាមួយក្មេងនេះមកពីណា?ហើយបើថានាងជាកូនរបស់គេ អញ្ចឹងបានន័យថាជីមីនមានកូនជាមួយគេ?តើវាអាចទៅរួចដែរទេ?
« ក្មួយបានវាមកពីណា?ពូនោះអោយក្មួយមែនទេ? » គេក៏សួរពីរឿងខ្សែ.ក។« ពូប្រាប់ថា ម៉ាក់ប៉ាទុកអោយអូន »
« ហុឹក....ពិតហ៎ » ជុងហ្គុកចាប់ផ្ដើមរលីងរលោង។
« ចា៎.. » ផឹប! គ្រាន់តែនាងឆ្លើយចប់ ជុងហ្គុកទាញនាងមកអោបទាំងទឹកភ្នែក ទោះបីមិនជឿមួយរយភាគរយក៏ដោយ ប៉ុន្តែគេមានអារម្មណ៍រំភើប ហ្នឹងកក់ក្ដៅពេលចួបនាង។
« ហុឹក..ពិតជាកូនពួកយើងមែនឬ?ចឹងកាលនោះ..ហុឹក..កូនស្រី » នាយអង្អែលថ្ពាល់នាងតូចហើយក៏នឹកដល់រូបភាពប្លែកៗរបស់ជីមីន ថែមទាំងក្បាលពោះដែលគេវាយគ្រឺតខ្នាញ់រាល់យប់ទៀត។
« មិចក៏អូនមិនប្រាប់បង..ថាពួកយើងមានកូន » គេនិយាយបណ្ដើរហូទឹកភ្នែកមុខកូនបណ្ដើរ គេយំរំភើបផង អន់ចិត្តផងដែលជីមីនលាក់បាំងជាមួយគេ។
YOU ARE READING
ឧទ្យានអាថ៍កំបាំង ចប់!
General Fictionទ្រង់ជាព្រះអង្គម្ចាស់ទី6ន័យឧទ្យានទេព ប៉ុន្តែដោយសារភាពចង់ដឹងចង់លឺរបស់ព្រះអង្គទី6នៅឋានមនុស្សលោក ទើបទ្រង់ ហ៊ានលួចចាកចេញពីឧទ្យានពេទ ។