ជុងហ្គុកឈរឆ្កឹងភាំងសកម្មភាពជីមីន និយាយចប់ភ្លាមដំណើររត់របស់គេគឺលឿនមើលមិនទាន់ តែមួយព្រិចភ្នែកបាត់ស្រម៉ោលឈឹង ។ រាងក្រាស់ភ្ញាក់ស្មារតីរហ័សទាញទូរស័ព្ទខលទៅកាន់នណាម្នាក់ ទឹកមុខស្លន់ស្លោ ។
« មកចួបខ្ញុំនៅកន្លែងដដែល »
និយាយចប់ជុងហ្គុកដាក់ទូរស័ព្ទចូលហោប៉ាវវិញ បន្ទាប់មកដើរទៅកាន់ឡានរបស់ខ្លួន បើកតម្រង់ទៅទីតាំងណាត់ជាមួយនាក់និយាយទូរស័ព្ទមុននេះ ។
ហាងកូហ្វេ!!
ជុងហ្គុកអង្គុយលើតុរងចាំគូណាត់ មួយសន្ទុះទើបឃើញគេមកដល់ អ្នកទាំងពីអញ្ជើញគ្នាអង្គុយត្រឹមត្រូវ ហ្នឹងហៅទឹកមកញាំម្នាក់មួយកែវ ក៏ចូលសាច់រឿងដែលរាងក្រាស់ចង់ប្រាប់ ។
« តើឯងជឿខ្ញុំដែរទេ? »
« និយាយមកបើសមគួរខ្ញុំនឹងជឿ »
ជុងហ្គុកចាប់ផ្ដើមនិយាយរឿងរ៉ាវដែលកើតឡើងអោយថេយ៉ុងស្ដាប់ ទឹកមុខរបស់គេបញ្ជាក់មកគឺជាកាពិត ប៉ុន្តែសម្រាប់អ្នកស្ដាប់បែរជាគិតថារឿងកំប្លែងដ៏គួរអោយអស់សំណើច ថែមគិតថាគេឆ្កួតហើយ ឬមួយគេធ្វើការច្រើនទើបស្រមើស្រម៉ៃរឿងផ្ដេសផ្ដាស់ ។
« ហាស់ៗ!! »
« ..... »
ជុងហ្គុកចងចញ្ចើមខណៈមិត្តផ្ទុះសំណើច ។ ខំនិយាយឡើងមួយខ្សែរទទួលបានមកវិញសើចចំអក បានន័យថាគ្មាននាក់ណាជឿសំដីខ្យល់របស់ខ្លួន បើសូម្បីមិត្តជិតដឹតលាន់សំណើចទៅហើយ ។
« នេះឯងមិនជឿសំដីខ្ញុំទេ? »
« មើលរឿងនិទានច្រើនពេកទេដឹងលោកប្រធានមិត្ត? »
ថេយ៉ុងប្រកាន់ភ្ជាប់គឺមិនជឿ ហ្នឹងលើកកែវកាហ្វេក្រេបបន្តិច មុនផ្ទុះសំណើចជាថ្មីពេលឃើញទឹកមុខស្លើៗជុងហ្គុក ។
« ខ្ញុំខំគិតថាឯងជាមិត្តដែលស្នឹតស្នាលជាមួយយើង ទើបខំយករឿងមកប្រាប់ឯង ។ ប៉ុន្តែមើលឯងធ្វើដាក់យើងចុះ?វាគួរអោយអស់សំណើចណាស់អ្ហេស? »
« ហឺស..ចុះឯងគិតថាទំនងដែរទេ? »
« ...... »
« សម្រេចថាណាត់ខ្ញុំមកដើម្បីអង្គុយស្ដាប់រឿងនិទានអ៊ីចឹង?ហុឺយ...យើងគិតថាប្ដូរការងារទៅជាអ្នកនិពន្ធទៅសម្លាញ់ »
YOU ARE READING
ឧទ្យានអាថ៍កំបាំង ចប់!
General Fictionទ្រង់ជាព្រះអង្គម្ចាស់ទី6ន័យឧទ្យានទេព ប៉ុន្តែដោយសារភាពចង់ដឹងចង់លឺរបស់ព្រះអង្គទី6នៅឋានមនុស្សលោក ទើបទ្រង់ ហ៊ានលួចចាកចេញពីឧទ្យានពេទ ។