39( មានតែសម្លាប់គេចោល )

140 14 0
                                    

« ទ្រង់ឈប់រវើរវាយទៅ »

« ខ្ញុំកំពុងមានកូន ហុឹក..ខ្ញុំអាចពពោះអោយគាត់ បងខ្ញុំសប្បាយចិត្តខ្លាំងណាស់ » ជីមីនមិនខឹងសំលេងស្រែកបន្ទោសរបស់ជេហូប គេបែជាកាន់តែរំភើបឡើងរហូតភ្លេចពីទុក្ខលំបាក។
« ខ្ញុំគួរតែប្រាប់គាត់នៅពេលនេះឬមួយចាំពេលត្រឡប់មកវិញ »

« មិចក៏ទ្រង់ឆ្កួតនិងស្នេហាបែបនេះ ទ្រង់ឆាប់ដឹងសតិវិញបានទេ » ជេហូបហត់ចិត្តជាមួយម្ចាស់ គេប្រឹងទាញជីមីនខ្លាំងៗអោយស្ដាប់សំដីរបស់គេ៖
« ទ្រង់គិតថាត្រឡប់ទៅឧទ្យានវិញទាំងមានបុត្រដែរឬ?នេះទ្រង់មិនគិតពីផលអាក្រក់ខ្លួនឯងដែរទេ?បើគេដឹងថាទ្រង់មានបុត្រមុនរៀបការ ទ្រង់និងត្រូវមានទោសរហូតដល់ជីវិត ហេតុអីទ្រង់គិតតែពីគេ មិនគិតពីខ្លួនឯង »

« បងឈប់និយាយទៅ » ជីមីនស្រែកទៅវិញ គេដឹងថាផលវិបាកគឺមានហើយ គ្រាន់តែពេលនេះចង់លួងលោមចង់មានពេលវេលាអោយក្ដីសុខមិនបាន?
« ហុឹក..បងមិនធ្លាប់ស្រលាញ់នាក់ណា បងគ្មានថ្ងៃយល់ពីស្នេហានោះទេ ហុឹក..ព្រោះខ្ញុំស្រលាញ់គាត់ គាត់ធ្វើអោយខ្ញុំស្គាល់ក្ដីស្រលាញ់ពិតប្រកត់ ហុឹក..អ្វីដែលខ្ញុំចង់បានគ្រាន់តែនៅក្បែរគាត់ប៉ុណ្ណោះ »

« ហេតុអីថាខ្ញុំមិនយល់ » ជេហូបក៏សោកសៅដូចគ្នា ។
« ស្នេហាគឺធ្វើអោយមនុស្សល្ងង់ខ្លៅ ស្នេហាអាចបំផ្លាញយើង លេងអោយយើងគិតអ្វីទាំងអស់!ខ្ញុំមិនចង់ស្គាល់វាល្អជាង »

« បងកុំបង្ខំខ្ញុំ ឬមួយចង់បញ្ឈប់ខ្ញុំទៅ ទោះជាយ៉ាងណាខ្ញុំពេញចិត្តការជ្រើសរើសរបស់ខ្ញុំ »

« មិនបានទេ!ខ្ញុំមិនព្រម ខ្ញុំមិនអាចអោយព្រះអង្គដែលខ្ញុំគោរពស្រលាញ់ត្រូវមកចោលជីវិតព្រោះតែគេម្នាក់ » ជេហូបប្ដូរមកជាកាច បង្ហាញទឹកមុខមាំ ។

« បងចង់ធ្វើអី? » ជីមីនក៏ស្លន់ស្លោព្រោះគេដឹងថាជេហូបស្រលាញ់គេខ្លាំងដូចជាគ្រួសារដូច្នេះគេប្រកត់ជាធ្វើអ្វីមួយជាមិនខានទេ។

« មានតែសម្លាប់គេចោល » និយាយចប់ជេហូបបម្រុងដើរចេញ តែត្រូវជីមីនចាប់ដៃអោយឈប់ហើយក៏និយាយ៖

ឧទ្យានអាថ៍កំបាំង ចប់!Where stories live. Discover now