61( មួយណ៎ )

192 32 3
                                    

ចាប់តាំងពីជីមីនដឹងខ្លួន ក្នុងផ្ទះគឺមានភាពអ៊ូអរជាងមុន ស្នាមញញឹមសេចក្ដីសុខគឺពេញលេញតែម្ដងក្នុងគ្រួសារមួយនេះ។ជុងហ្គុកតែងតែមើលថែយកចិត្តភរិយាមិនអោយទាស់ចិត្ត ហើយក៏ព្យាយាមធ្វើអោយជីមីនអាចដើរបានធម្មតាដូចមុនទៀតផង។ងាកមើលជុងស៊ូស្រស់ស្រាយច្រើន ទៅសាលានាងមានមោទនភាពជាខ្លាំងដែលបានឪពុកម្ដាយជូនមកសាលាដូចមិត្តដ៏ទៃ ហើយទៅថែមទាំងទៅយកនាងពីសាលាទៀតផង។ពេលវេលាវិលចុះវិលឡើងកន្លងផុតទៅពីឆ្នាំទៅហើយដែលជីមីនមកឋានមនុស្ស ហើយគេគ្មានថ្ងៃត្រឡប់ទៅឧទ្យានទៀតទេ ពីព្រោះផ្លូវត្រូវបានបំផ្លាញខ្ទិចខ្ទីគ្មានសល់ ថ្ងៃខ្លះគេក៏នឹកដល់គ្រួសារផងដែរ។

មើលជីវិតជេហូបហ្នឹងថេយ៉ុងឯណេះវិញ មានក្ដីសុខណាស់ដែរហើយពួកគេក្លាយជាប្ដីប្រពន្ធពេញច្បាប់ ដោយចុះអុីតាសុីវិលយករួចប្រើជីវិតគូស្នេហ៍ភរិយាបានមួយឆ្នាំហើយ ខណៈពេលនេះអ្នកទាំងពីដឹកដៃគ្នាមកស្វែងរកក្មេងតូចៗទុករត់ដេញពេញផ្ទះនៅឯហាលវៃ។

« ទេសភាពនៅទីនេះស្អាតខ្លាំងណាស់ »ស្របពេលដើរតាមឆ្នេសមុទ្រពេលថ្ងៃលិចរាងតូចបាននិយាយ។

« អូនចូលចិត្តដែរទេ? »

« អឺម..ខ្យល់អាកាស់ល្អ ចូលចិត្តខ្លាំងៗ »ជេហូបញញឹមស្រស់ដាក់ប្ដីបន្ទាប់មកគេក៏ឈរមើលព្រះអាទិត្រលិចនៅក្បែរដើមឈរធំមួយ ហើយក៏មានមនុស្សជាច្រើននៅទីនោះផងដែរ។
« ចង់ថតរូបទេបងថតអោយ »

« បាទ »

« ឈរត្រង់នឹងហើយ ញញឹមបន្តិចផងណា »ថេយ៉ុងដាក់អោយប្រពន្ធឈរក្បែរដើមឈើរួចគេទាញទូរស័ព្ទមកថត។
« យ៉ាងមិចដែរស្នាដៃប្ដី »ថតរួចគេយកមកអោយជេហូបមើល។

« ហិ..ស្អាតតើ បងថតទេអូនថតអោយ »

« បាទ!ធ្វើស្ទាយមិចប្រពន្ធសម្លាញ់? »ស្របពេលជេហូបលើកកាំមេរ៉ាថេយ៉ុងបានស្រែកសួរ។

« សក់រួញៗជាមួយអាវផ្កាពណ៍ខៀវខោខ្លីពណ៍លឿងចឹង បងស៊កដៃចូលហោប៉ាវទាំងពី រួចញេកជើងចេញពីគ្នាបន្តិច ធ្វើមុខញញឹមច្រលើម..ហិ ត្រូវហើយបងស្ទាវណាស់ »ជេហូបអស់សំណើចដែលប្ដីស្ដាប់បង្គាប់ហើយការធ្វើកាយវិការបែបនឹងទៀត។
« ហាស់ៗ..មើលបងចុះសង្ហាបែបស្ទាវ »ថតរួចជេហូបសើចកាន់រូបអោយប្ដីមើល។

ឧទ្យានអាថ៍កំបាំង ចប់!Where stories live. Discover now