44( បែកភ្លាមៗ )

103 11 0
                                    

មួយសន្ទុះក្រោយដុំពណ៍ខៀវហ្នឹងខ្សែ.ក.បានផុសចេញពីផ្កាដែលគ្របដណ្ដប់លើខ្លួនជីមីននោះហោះមកកាន់ដៃជេហូប។គេមើលទៅកាន់ដុំនោះយ៉ាងក្ដីអាណិតបន្ទាប់មកស្រាប់តែមានហ្វូងមេអំបៅជាច្រើនហើរមកកាន់ជេហូប រួចពួកគេប្រែកាយជាមនុស្សតូចមានស្លាបបក់ល្វិចៗជិតខ្លួន។

« ខ្ញុំប្រគល់ទៅអោយពួកឯងមើលថែទ្រង់ នៅពេលទ្រង់មានអាយុពីឆ្នាំ ត្រូវនាំទ្រង់ទៅរកឪពុករបស់ទ្រង់ » ជេហូបប្រគល់ដុំនោះអោយទៅកូនមេអំបៅ ហើយប្រើយុទ្ធិសិល្ប៍បង្ហាញមុខឪពុករបស់ក្មេង។

« ទុកចិត្តចុះ ពួកខ្ញុំនិងថែរក្សាបុត្រាព្រះអង្គអោយបានល្អបំផុត »

« នេះជាខ្សែ.ក.បំពាក់លើខ្លួនបុត្រាតូចជាប់រហូតនៅពេលដែលពងនេះបានបែក » ជេហូបប្រគល់គ្រប់យ៉ាងទៅអោយពួកគេរក្សា បន្ទាប់មកគេប្រើរបស់ម្យ៉ាងបើកបង្ហាញផ្លូវ ហើយក៏នាំយករាងកាយជីមីននោះទៅកាន់ផ្លូវនោះ មុនពេលគេទៅទឹកភ្នែកមួយដំណក់ក៏ស្រក់ចុះ ហ្នឹងនឹកដល់ថេយ៉ុងបន្តិចមុនពេលគ្រប់យ៉ាងប្រែជាទទេស្អាត។

ងាកមកមើលជុងហ្គុក ពេលនេះគេយំឡើងទន់ខ្លួនគ្មានកំលាំងកំហែងនឹងក្រោកឈរ។

« ហុឹក..មិចក៏បែបនេះ » គេយំឡើងស្ងួត.ក.អស់ទៅហើយនៅមិនព្រមឈប់ ក្បាលចាប់ផ្ដើមឈឺខ្ទោកៗព្រោះយំយូម៉ោង។ជុងហ្គុកយោងអាត្មាចូលទៅខាងក្នុងស្លៀកពាក់ បន្ទាប់មកចេញពីទីនោះទាំងយប់អាធ្រាទ។
នាយបើកឡាននៅតាមដងផ្លូវត្រឡប់ទៅកាន់សេអ៊ូលភ្លាមៗ ខណៈបើក.បរ.គេក៏ទូរស័ព្ទទៅរកថេយ៉ុងផងដែរ ប៉ុន្តែខលជាច្រើនសារគ្មាននាក់ទទួលទាល់តែសោះ។
« ហេតុអីក៏គ្មាននាក់ទទួល ហុឹក » ពេលនេះគេដូចជាមនុស្សស្រី អ្វីបន្តិចទឹកភ្នែកហូរមិនអាចហាមឃាត់បាន ព្រោះតែឈឺ ឈឺខ្លាំងណាស់ដែលយើងមិនអាចឃុំ មិនអាចជួយមនុស្សដែលយើងស្រលាញ់បាន ត្រឹមអង្គុយមើលគេចាកចេញ។
« ហុឹក..មីននី...ហុឹក..ត្រឹមតែមួយនាទីបងមិនចង់ឃ្លាតពីអូនផង..ហុឹក..នេះអោយបងរងចាំអូន?តើយូប៉ុណ្ណាទៅ យូប៉ុណ្ណាទើបយើងអាចចួបគ្នាវិញ ហុឹក..បងអត់សន្យានោះទេ បងត្រូវការអូន ហុឹក » ជុងហ្គុកបើកឡានបណ្ដើរយំស្រែកបណ្ដើរដូចមនុស្សគ្មានស្មារតី ខលទៅរកថេយ៍ដើម្បីផ្ដល់ដំណឹងអោយជេហូបជួយក៏មិនលើក ពេលនេះគេវិលវល់អស់ហើយ ធ្វើអ្វីក៏មិនត្រូវនោះដែរ ក្រៅពីយំរៀបរាប់តែឯង។
« ភ្លាមៗពេក បងពិបាកទទួលយកខ្លាំងណាស់ ហុឹក..បងអោបអូនមិនទាន់អស់ចិត្ត បងមើលមុខពៅមិនទាន់អស់អាល័យ ហុឹក...ត្រឡប់មកអោយបងអោបបន្តិចទៀតបានទេ បានទេ ហុឹក » ទោះបីយ៉ាងណាគេបានត្រឹមតែយំទួញសោកម្នាក់ឯងគ្មាននាក់លឺ គ្មាននាក់ដឹងថាគេឈឺចាប់កំរឹតណា។
ចំណាយពេលច្រើនម៉ោងទីបំផុតជុងហ្គុកមកដល់មុខខុនដូររបស់ថេយ៉ុង គេចុះពីឡានយ៉ាងលឿនសំដៅទៅខាងលើដើម្បីចួបមិត្ត តែជាអកុសល គេមានអារម្មណ៍មិនស្រួលភ្លាមៗ ខណៈក្បាលកាន់តែឈឺ ភ្នែកប្រែជាស្រវាំងមើលអ្វីលេងឃើញ។ឌឹប!!នៅវិនាទីបន្ទាប់ជុងហ្គុកដួលសន្លប់ភ្លាមៗនៅមុខជណ្ដើរយន្ត បង្ករអោយមនុស្សដែលត្រៀមឡើងទៅបន្ទប់ខាងលើកើតការស្រែកឆោឡោពេញនិង។

ឧទ្យានអាថ៍កំបាំង ចប់!Where stories live. Discover now