« មិចក៏បងមកទីនេះ? » ជីមីនសួរដោយមិនយល់មិចក៏ជេហូបអាចមកដល់ឋានមនុស្សដូចគេដែរ ។ ក្រោយពីសម្រួលគ្នានៅខាងក្រោមរួច ជុងហ្គុកបានដេញហ្វារីអោយទៅវិញ ហើយអ្នកទាំងបួនបាននាំគ្នាឡើងមកខាងលើអារគានៅកំពូលបំផុត ។ ជុងហ្គុកហ្នឹងថេយ៍ឈរនៅមាត់ទ្វាចុះខាងក្រោម ចំណែករាងតូចទាំងពីបានមកឈរនិយាយគ្នាជិតបង្កាន់ដៃន័យខាងលើ ។
« ទួលបង្គំមកតាមទ្រង់ »
« ក្រែងខ្ញុំប្រាប់ហើយពេលលេងឆ្អែតខ្ញុំនិងទៅវិញ »
« ព្រះអង្គមិនដឹងទេឬ?ថាពេលទ្រង់ចេញមកតើមានភាពចលាចលយ៉ាងណាខ្លះ គ្រួសារទួលបង្គំត្រូវបិតាទ្រង់ចាប់ខ្លួន ហើយបង្ខំអោយទួលបង្គំមកតាមរកទ្រង់ បើរយៈពេលមួយឆ្នាំ ទួលបង្គំនាំទ្រង់ទៅមិនបានទេ គ្រួសារទួលបង្គំនិងត្រូវប្រហាជីវិតទាំងអស់ » ជេហូបរលីងរលោងប្រាប់ជីមីន គេក៏ចង់អោយព្រះអង្គគេមានសេរីភាពនោះដែរ ប៉ុន្តែជីវិតគ្រួសារគឺសំខាន់ ពួកគេគ្មានដឹងអ្វីឡើយ ។
« មានរឿងបែបនេះផងឬ? » រាងតូចទំលាក់ទឹកមុខបន្ទោសខ្លួនឯង មិននឹកស្មានខ្លួនគេមួយអាចនាំទុក្ខអោយមនុស្សច្រើនយ៉ាងនេះ ។
« នេះខ្ញុំនាំទុក្ខដល់បងមេអំបៅច្រើនថ្នាក់នេះ?ខ្ញុំសុំទោស »« ទ្រង់កុំមានបន្ទូលដូច្នេះអី ទ្រង់កុំបន្ទោសខ្លួនឯង វាមិនមែនជាកំហុសរបស់ទ្រង់ » ជេហូបលូកចាប់ដៃជីមីនមកលួងលោម ។
« ខ្ញុំពិតជាសុំទោសបងពិតមែន »
« ទួលបង្គំមិនបានខឹងមិនបន្ទោសទ្រង់ឡើយ » ជីមីនពេបមាត់ចង់យំដែលជេហូបតែងតែល្អដាក់គេ បន្ទាប់មករាងតូចចូលទៅអោបជេហូប ។
« នេះពួកគេស្គាល់គ្នាអ្ហេស? » ជុងហ្គុករអ៊ូតិចៗមើលសកម្មភាពស្និតស្នាលអ្នកទាំងពី ពីចម្ងាយនោះ ។
« ខ្ញុំមិនដឹងទេ » ថេយ៍ស្មានតែសួរក៏ឆ្លើយតប ។
« យើងមិនបានសួរឯងទេ!អឺ...ហើយឯងទៅស្គាល់អាល្អឹតនោះតាំងពីពេលណា?រួចកូនចៅអ្នកណា? »
« ខ្ញុំ?រឿងវែងឆ្ងាយខ្លាំងណាស់ »
« ឆ្ងាយដល់ជើងមេឃក៏ត្រូវនិយាយដែរ!ឯងឆាប់និយាយមក » ជុងហ្គុកសម្លក់ថេយ៉ុងបញ្ជាដាច់ខាតត្រូវតែនិយាយ ។ ថេយ៍ញញឹមមិនសមក៏មិនចង់លាក់អ្វីទៀតដែរ បន្ទាប់មកគេចាប់ផ្ដើមរៀបរ៉ាប់ដំណើររឿងខណៈជីមីនហ្នឹងជេហូបកំពុងប្រាប់រឿងអោយគ្នាស្ដាប់ផងដែរ ។
YOU ARE READING
ឧទ្យានអាថ៍កំបាំង ចប់!
General Fictionទ្រង់ជាព្រះអង្គម្ចាស់ទី6ន័យឧទ្យានទេព ប៉ុន្តែដោយសារភាពចង់ដឹងចង់លឺរបស់ព្រះអង្គទី6នៅឋានមនុស្សលោក ទើបទ្រង់ ហ៊ានលួចចាកចេញពីឧទ្យានពេទ ។