6 ( ខ្ញុំចញ្ចឹមឯង )

235 27 2
                                    

« មិញនេះនិយាយថាមិច? » រាងក្រាស់ចាប់ស្មារាងតូចណែនដៃសួរម្ដងទៀត អាចស្ដាប់ច្រឡំក៏ថាបានដែលក្មេងនេះមកពីខ្សែរាជវង្ស ។

« និយាយអីគេ?ឈឺណាស់ចាប់ខ្លាំងៗម៉េះ? »

« សុំទោស » ជុងហ្គុកដកដៃអង្គុយធម្មតាវិញ ។
« ឯងនិយាយមុននេះ »

« អូ..ត្រូវហើយខ្ញុំខំលួចបិតាមាតាមក អ្នកមិនអាចឃាត់ខ្ញុំទេ » អាល្អឹតបូបាច់ជាថ្មី ជុងហ្គុកកាន់តែវ៉ល ជាសត្វចម្លែកហើយនៅជាកូននាក់មិនធម្មតាមកទៀត ។

« ឯងជាព្រះអង្គមែនទេ? »

« អា៎...អ្នកដឹង? » អាល្អឹតភ្នែកស្លើធ្វើសួរនាយ មិនបានចាប់អារម្មណ៍សំដីខ្លួនឯងមុននេះ ។

« ឯងជានាក់ប្រាប់យើង!និយាយសាវដាឯងមក »

« ...... » រាងតូចលើកដៃខ្ទប់មាត់ក្រវីក្បាល អោយនិយាយយ៉ាងមិចទៅ រឿងសម្ងាត់មិនគួរបែកធ្លាយត្រូវលាក់ជាសម្ងាត់ ប៉ុន្តែគិតអោយដល់និយាយទៅក៏មិនខុស ពីព្រោះគេគ្មានសម្ថភាពអាចទៅដល់ឡើយ ។

« បើឯងនិយាយប្រាប់ខ្ញុំ ខ្ញុំហ្នឹងអោយឯងរស់នៅជាទីនេះ ខ្ញុំចញ្ចឹមឯងមើលថែឯងមួយរយៈតាមការស្នើរបស់ឯង » ព្រោះតែចង់ដឹងខ្លាំង ជុងហ្គុកសុខចិត្តដោះដូជាមួយអាល្អឹត ដឹងថាមិនចំណេញតែនេះជាអ្វីគេចង់ដឹង ។

« អ្នកមិនកុហកទេ? »

« មើលមកខ្ញុំសមជាមនុស្សកុហកដែរ? »

« ...... » អាល្អឹតព្រិចខ្ញាំៗមើលនាយ កែវភ្នែកគេពិតជាស្មោះត្រង់ យ៉ាងណាក៏មិនគួរជឿងាយៗ ពេលនេះរាងតូចពិបាកសម្រេចចិត្តណាស់ ។

« យ៉ាងមិច? »

« ទុកពេលអោយគិតបន្តិចបានទេ? »

« បាន!ខ្ញុំទុកពេលអោយឯងក៏បាន ប៉ុន្តែស្អែកនេះឯងត្រូវនិយាយវាប្រាប់ខ្ញុំ » ទុកថាលឿនហើយសម្រាប់គេ ព្រោះមនុស្សចម្លែកមិនអាចបណ្ដោយបានយូ ហើយកាលដែលព្រមក៏មើលឃើញថាអាល្អឹតជាមនុស្សមិនគួរអោយខ្លាចអ្វីណាស់ដែរ ។

« ចឹងខ្ញុំអាចទៅក្រៅ- »

« មិនអោយទៅទេ ដូចខ្ញុំនិយាយបើមិនទាន់ដឹងពត៍មានរបស់ឯងច្បាស់ គឺគ្មានសិទ្ធទៅណាទាំងអស់ » អាល្អឹតមុខស្អុយជាថ្មី មើលរិកពាគេចុះដូចជាម្ចាស់ជីវិតរាងតូច ។
« ពេលនេះមេឃងងឹតហើយ ឯងត្រូវដេកអោយល្អកុំគិតចង់រត់ ខ្ញុំទៅសម្អាតខ្លួន » ជុងហ្គុកបានហាមប្រាមជីមីនជាស្រេចមុនហ្នឹងគេចូលទៅរកខោអាវទៅបន្ទប់ទឹក ចំណែកអាល្អឹតមីងមាំងតែឯង មិនដឹងទៅណាទៅណីធ្វើអ្វីបន្ត ប្រុសនេះចាប់គេមកទុកមកធ្វើមាំអីទៅ ។

ឧទ្យានអាថ៍កំបាំង ចប់!Where stories live. Discover now