« ព្រះអង្គ កំហុសទាំងអស់មកពីទួលបង្គំ សូមទ្រង់ដាក់ទោសមកទួលបង្គំចុះ ហុឹក..បុត្រាមិនពាក់ព័ន្ធទេ ហុឹក..ព្រះអង្គ » ជេហូបលុតជង្គង់ក្រាបក្បាលអង្វទ្រង់អោយបន្ថយទោសជីមីន គេយំឡើងសសឹកពេលនេះ។
« ព្រះបិតា ទួលបង្គំសុខចិត្តទទួលទោសជំនួសប្អូន មកពីទួលបង្គំមើលថែប្អូនមិនបានល្អ សូមទ្រង់ដាក់ទោសទួលបង្គំមកចុះ » យ៉ុនហ្គី។
« ទួលបង្គំក៏ដូចគ្នា » ពេលនោះបងៗទាំងអស់ក៏បានលុតជង្គង់ទទួលទោសជំនួសជីមីន ធ្វើអោយប្អូនរំជួលចិត្ត មិននឹកស្មានថាបងៗស្រលាញ់ខ្លួនដល់ថ្នាក់នេះ ទាំងដែលបានសាងកំហុសធ្ងន់ធ្ងរទៅហើយពួកទ្រង់នៅតែស្រណោះស្រលាញ់ប្អូន។
« សេនា..ឆាប់នាំបុត្រាជីមីនទៅកាត់ទោសតាមច្បាប់ អ្នកណាក៏មិនអោយជួយ បើហ៊ានប្រឆាំងបញ្ជារបស់យើង នឹងត្រូវកាត់ទោសស្លាប់ទាំងអស់ » ព្រះអង្គមិនស្ដាប់ការអង្វ.ក.ទ្រង់គិតតែពីច្បាប់ប៉ុណ្ណោះ ហើយទ្រង់មានបន្ទួលចប់ក៏ចាកចេញទៅទាំងក្ដៅក្រហាយ ខណៈបុត្រទាំងពួងលុនតួស្រែកអង្វ.ក.។សេនាពីនាក់មកចាប់លើកជីមីនដើម្បីទៅកាត់ទោសតាមបញ្ជា ចំណែកអ្នកផ្សេងបានត្រឹមតែយំសម្លឹងមើលប៉ុណ្ណោះ។
ជីមីនត្រូវបានចងឆ្កាងជាប់សសរដោយច្រវ៉ាក់ធំៗ នៅក្នុងបន្ទប់មានតែភ្លើងផ្លុងៗមើលមិនសូវច្បាស់ប៉ុណ្ណោះ ហើយដងខ្លួនរបស់គេគឺមានសភាពទន់ខ្សោយខ្លាំង។
« ហុឹក..សូមអង្វ ជួយទ្រង់ផងទៅ » នៅខាងក្រៅម្នាក់ៗគិតរកវិធីជួយជីមីន ចំណែកជេហូបត្រឹមអង្គុយយំអង្វអោយពួកទ្រង់ជួយ។
« តើនាក់ណាជានាក់យកកញ្ចក់នោះមក?ដឹងហើយថាអាចឆ្លុះបញ្ចាំងពីអតីតកាល » ព្រះអង្គទីមួយបន្លឺ។
« ច្បាស់ជាមានមនុស្សចង់ធ្វើបាបម្ចាស់ប្អូនហើយ តើនាក់ណាទៅ បើប្អូនមិនដែលឃើញមានទំនាស់ជាមួយនណាឡើយ »
« មែនហើយ!ជេហូប..គឺនៅក្បែរព្រះកាយប្អូនយើងរហូត តើឯងដឹងដែរទេ? » យ៉ុនហ្គីសួរទៅកាន់ជេហូប គេស្ដាប់ហើយក៏ឈប់យំរួចសម្លឹងទៅមើលគីមខ្យូ។
ព្រះនាងធ្វើខ្លួនមិនត្រូវដែលភ្នែកច្រើនគូសម្លឹងមក។
YOU ARE READING
ឧទ្យានអាថ៍កំបាំង ចប់!
General Fictionទ្រង់ជាព្រះអង្គម្ចាស់ទី6ន័យឧទ្យានទេព ប៉ុន្តែដោយសារភាពចង់ដឹងចង់លឺរបស់ព្រះអង្គទី6នៅឋានមនុស្សលោក ទើបទ្រង់ ហ៊ានលួចចាកចេញពីឧទ្យានពេទ ។