57( សាច់ញាតិធ្វើចិត្ត )

157 25 1
                                    

« លោកគ្រូពេទ្យតើប្រពន្ធខ្ញុំគេយ៉ាងមិចហើយ? »គ្រាន់តែទ្វាអាយសុីយូបើកភ្លាមជុងហ្គុករហ័សសួរ។

« ហឺម.. »គាត់ដកដង្ហើមធំបង្ហាញទឹកមុខអស់សង្ឃឹមបន្ទាប់មកនិយាយ៖
« ខាងយើងពិតជាសុំទោសចំពោះគ្រួសារអ្នកជំងឺផង យើងបានខិតខំអស់ពីសមត្ថភាពហើយ ប៉ុន្តែអ្នកជំងឺមានរបួសធ្ងន់ធ្ងរដែលយើងមិនធ្លាប់ចួបពីមុន ឆ្អឹងរបស់គេត្រូវបានស្រាំគ្រប់កន្លែង សសៃជើងសសៃដៃគឺបានកាត់ផ្ដាច់ដ៏ចម្លែក រាងកាយរបស់គេខាងយើងចង់អោយសាច់ញាតិធ្វើចិត្តទុក »ឌឹប!! គ្រាន់តែស្ដាប់លោកគ្រូពេទ្យនិយាយចប់ជុងហ្គុកទន់ជើងដួលភ្លេត។
« ខាងយើងពិតជាសុំទោសពិតមែន ខ្ញុំនឹងអោយគេរៀបចំលិខិតចេញអោយសាច់ញាតិ »គាត់និយាយរួចក៏ដើរទៅបាត់ ជុងហ្គុកបានត្រឹមតែអោនមុខហូទឹកភ្នែកប៉ុណ្ណោះ ឆ្ងល់ហេតុអីជីមីនដុនដាបថ្នាក់នេះ តើនៅទីនោះមានរឿងអីបានជាមិនទុកសូម្បីតែឆ្អឹងរបស់គ្នា។

ចុងក្រោយគេត្រូវនាំជីមីនត្រឡប់មកផ្ទះវិញយ៉ាងខ្លោចផ្សារ ជុងហ្គុកបីរាងតូចទៅដាក់លើគ្រែរបស់ខ្លួន ហើយប៉ាម៉ាក់ក៏បានទៅបន្ទប់របស់គាត់នៅពេលកូនប្រុសនិយាយថាចង់នៅជាមួយប្រពន្ធសុំអង្វគាត់អោយចាកចេញ។នាយហាក់ជាយំឆ្អែតអស់ទឹកភ្នែកហូរបន្ត ពេលនេះគេចាប់ផ្ដើមដោះសម្លៀកបំពាក់ជីមីនជូតខ្លួន រួចក៏ស្លៀកឈុតគេងអោយស្អាតបាត។

« ពេទ្យគ្មានបានការ គ្មានចំណេះដឹងខ្ពង់ខ្ពស់ទើបគេមិនដឹងថាព្យាបាលអូនយ៉ាងណា ដង្ហើមអូននៅមានអូននៅមិនទាន់ស្លាប់ទេ អូនប្រកត់ជាដឹងខ្លួន តែគេអោយបងធ្វើចិត្ត ហឺស..គេមិនសមជាពេទ្យសោះ »ជុងហ្គុកអង្គុយក្បែរប្រពន្ធនិយាយម្នាក់ឯងទាំងអស់សំណើច ហួសចិត្តជាមួយពេទ្យមើលប្រពន្ធគេនៅស្រស់ញញឹមហើយមានដង្ហើមដកចេញដកចូលសោះ បែជាប្រាប់ថាអោយគេត្រៀមចិត្ត ខាងពេទ្យគ្មានលទ្ធភាពព្យាបាលទៅវិញទេ ។
« បងនឹងរកពេទ្យលេខមួយជាងគេលើពិភពលោកដើម្បីអោយមកព្យាបាលអូន កុំបារម្មអីណាប្រពន្ធសម្លាញ់ »គេនៅតែញញឹមហាក់ជាមានសង្ឃឹមខ្ពស់ក្នុងការអោយជីមីនមកដូចដើម បន្ទាប់មកគេក្រោកទៅយកទូរស័ព្ទ។
ជុងហ្គុកដើរចេញទៅខាងក្រៅយ៉ាបបង្អួចខលទៅមនុស្សម្នាក់។
« ថេយ៉ុង តើឯងដេកឬនៅ? »
( បើដេកម្ល៉េះយើងមិនលើកទូរស័ព្ទឯងទេ តើខលមកទាំងយប់មានការអី? )
« ជីមីនមកវិញហើយ »
( ហាស់? )
« ពេលនេះគេនៅជាមួយយើង ប៉ុន្តែ..ប៉ុន្តែគេមិនដូចមុនឡើយ »
( ចុះជេហូប? )ថេយ៉ុងមានចាប់អារម្មណ៍ជុងហ្គុកនិយាយឯណាគេបែជាចាប់ភ្លឹករកជេហូប។
« មិនដឹងទេ យើងមិនឃើញ ឃើញតែជីមីនមិនដូចរស់ក៏មិនដូចស្លាប់ យើងមិនដឹងថាមានរឿងអីកើតឡើងនោះទេ គេ »ជុងហ្គុកក៏បាននិយាយរឿងរ៉ាវអោយថេយ៉ុងស្ដាប់ទាំងអស់។

ឧទ្យានអាថ៍កំបាំង ចប់!Where stories live. Discover now