« រាត្រីសួស្ដីអនាគតសង្សា » សឺត! នាយចោលសំដីផ្អែមមុនថើបសក់រាងតូចមួយដង្ហើម រួចក៏បឹតភ្នែកគេងអោបគ្នាលក់បាត់ទៅ ។ មិនដឹងថាការស្រលាញ់មួយនេះអាចរក្សាបានយូប៉ុណ្ណា ខណៈផ្លូវស្ទះខាងមុខកំពុងរងចាំពួកគេឆ្លងកាត់ តើគេអាចទ្រាំអត់ធ្មត់ចំពោះផ្លូវដ៏ស្មុកស្មាញមួយនេះបានដែរឬទេ?
ព្រឹកថ្ងៃថ្មី!!
ជុងហ្គុកក្រោកពីប្រលឹមងូតទឹកតែងខ្លួន ហើយក៏បានចូលផ្ទះបាយរៀបចំម្ហូបសម្រាប់រាងតូចហ្នឹងគេផងដែរ និយាយទៅដូចជាស្ត្រីមេផ្ទះអ៊ីចឹង ។ កាលគេនៅផ្ទះធំជាមួយគ្រួសារ ងើបមកតែងតែបាយម្ហូបឆ្អិនស្រាប់ ជូនកាលមិនទាំងញាំផងចូលចិត្តបាយក្រៅជាមួយថេយ៉ុង ពេលនេះផ្លាស់ប្ដូរ នោះក៏ព្រោះមានអាល្អឹតនៅជាមួយ ។ អាចដូចគេនិយាយក៏ថាបាន ជីមីនជាគូព្រេងហ្នឹងគេទើបត្រូវចំណាយពេលមើលថែ ថែមទាំងស្រលាញ់ដោយគ្មានហេតុផល ចាប់អារម្មណ៍តាំងពីថ្ងៃដំបូងមកម្ល៉េះ ដូច្នេះព្យាយាមឃុំគេទុកទាំងដឹងថាក្មេងនោះមិនមែនមនុស្សដូចគេ ។
ក្រោយពីរៀបចំរួចរាល់អស់ហើយរាងក្រាស់ក៏ដោះអៀមចេញដើរទៅកាន់បន្ទប់របស់ខ្លួន ចូលមកឃើញអាល្អឹតនៅគេងលក់ស្រួលដដែល មិនដាច់ចិត្តដាស់សោះ ។
« មីន...ក្រោកឡើងបងទៅធ្វើការហើយណា » គេអោនខ្សឹបដាក់ត្រជៀកស្រាលៗជាមួយស្នាមញញឹមពេញដោយក្ដីស្រលាញ់។
« បិសាចតូច »« អឺម...មិនទាន់អស់ងងុយទេ » អាល្អឹតតបសំក្រងួរហើយទាញភួយមកក្របក្បាលជិត ដោយសារសំលេងរំខានគៀនត្រជៀក។
« បងត្រូវធ្វើការ អូនថាទៅជាមួយបងមិនអាចគេងត្រម៉ក់បានទេ »
« អឺម..ដឹងហើយ..សុំមួយនាទី »
« នែ៎...តិចបងអោយនៅផ្ទះម្នាក់ឯង លឿនឡើង » នាយសែនគ្រឺតចរិកកម្ជិលបែបនេះ ទើបគេចូលទៅក្នុងភួយជាមួយហើយខាំស្លឹកត្រជៀករាងតូចតិចៗ ហ្នឹងនិយាយបង្ករសំលេងអោយរំខាន។
« បិសាចតូច »« គេងតិចទៀតទេ » សំលេងង៉ុលៗចេញពីក្នុងភួយ ។
« អោយលឿនឡើងនៅញាំបាយទៀតណា » សឺត!! នាយនិយាយពាក្យដដែលៗថែមទាំងថើបគេខ្សឺតៗ មិនដឹងថាត្រូវត្រង់ណាខ្លះនោះទេសម្រាប់ជីមីន ពីព្រោះភួយគ្របជិតទាំងពីមើលអ្វីពុំឃើញ ។
YOU ARE READING
ឧទ្យានអាថ៍កំបាំង ចប់!
Genel Kurguទ្រង់ជាព្រះអង្គម្ចាស់ទី6ន័យឧទ្យានទេព ប៉ុន្តែដោយសារភាពចង់ដឹងចង់លឺរបស់ព្រះអង្គទី6នៅឋានមនុស្សលោក ទើបទ្រង់ ហ៊ានលួចចាកចេញពីឧទ្យានពេទ ។