47( ខ្ញុំត្រូវតែរស់ )

80 11 0
                                    

ឌឹប! សំលេងដំបងវាយទៅលើខ្លួនព្រះអង្គម្ចាស់ជីមីនលើកចុងក្រោយមុននឹងសេនានោះបោះវាទៅដីរួចចាប់លើកជីមីនអោយលុតជង្គង់វិញម្ដង។ខណៈនេះរាងកាយជីមីនពោពេញដោយឈាមក្រហមឆ្អៅពេញខ្នង គេនៅមានលំនិង នៅអាចបើកភ្នែកមើលបានគឺសំណាងហើយ ព្រោះមួយរយដំបងគឺមិនមែនធម្មតា។
សេនានោះឃើញរាងតូចលុតជង្គង់បន្តទាំងមិនបញ្ចេញការឈឺចាប់ហើយ ពួកគេក៏នាំគ្នាចាកចេញទុកអោយទ្រង់នៅហាលខ្យល់ហាលក្ដៅតាមបញ្ជាមហាក្សត្រ។

( ខ្ញុំត្រូវតែទ្រាំ ខ្ញុំត្រូវតែនៅរស់បន្ត កូនខ្ញុំ ស្វាមីខ្ញុំនៅចាំ ខ្ញុំស្លាប់មិនបានទេ ) រាងតូចពោលពាក្យក្នុងចិត្តទាំងទឹកភ្នែកហូសស្រាក់ គេឈឺទាំងកាយឈឺទាំងចិត្ត តែខំខាំមាត់ទ្រាំបើកភ្នែកយ៉ាងលំបាកគឺដើម្បីកូនហ្នឹងស្វាមី គេចង់ចួបអ្នកទាំងពីម្ដងទៀត។
( ហុឹក...អ្នកទាំងពីត្រូវរងចាំខ្ញុំ ) ឌឹប! គ្រាន់តែពោលពាក្យក្នុងចិត្តលើកចុងក្រោយ ស្រាប់តែគេត្រូវដួលបាត់មាត់ភ្លាមៗទាំងមានខ្យល់បក់ផាត់ទាញស្លឹកឈើ ធូលីមកប៉ះរាងកាយដ៏ខ្វក់របស់គេនោះ។

សេអ៊ូល!!

« រឿងទាំងអស់គឺបែបនេះ » ថេយ៉ុងហ្នឹងជុងហ្គុកបានប្រាប់រឿងរ៉ាវទាំងអស់អោយពុកម្ដាយស្ដាប់ គាត់សឹងមិនជឿទាល់តែសោះឡើយថាលើលោកនេះមានរឿងអញ្ចឹងកើតឡើងដែរ។កូនប្រសារគាត់មិនមែនជាមនុស្សដូចពួកគេ គេជាទេវតាតូចដ៏ស្រស់ស្អាត ដូច្នេះទើបក្នុងចិត្តរបស់គេបរិសុទ្ធ។

« ព្រះជួយ..ម៉ាក់ធ្វើបាបគេណាស់ តើម៉ាក់អាចត្រូវបណ្ដាសាដែរទេកូន? » ផារីនដូចមិនស្រណុកចិត្តយ៉ាងមិច។

« អត់ទេម៉ាក់..មីននីមិនមែនជាមនុស្សបែបនិង ម៉ាក់កុំគិតច្រើនអី ប្រពន្ធខ្ញុំគេស្អាតទាំងចិត្ត ស្អាតទាំងរូបរាង » គេឆ្លើយតបទៅម៉ាក់ភ្លាមនៅពេលគាត់មានគំនិតថាជីមីនអាចធ្វើរឿងអាក្រក់ដូចគាត់។
« មិនដឹងថាពេលនេះមីនកំពុងតែធ្វើអ្វីនោះទេ គេនឹកខ្ញុំដូចដែរខ្ញុំនឹកគេឬអត់? »

« កូនប្រុស!បើកូនស្រលាញ់គ្នាយ៉ាងនេះ ចិត្តកូនគិតបែបណា កូនមីនក៏គិតបែបនោះ កុំកើតទុក្ខច្រើនពេកអី កូនត្រូវមើលថែសុខភាពខ្លួនឯងអោយល្អ ពេលកូនមីនត្រឡប់មកវិញគេនិងសប្បាយចិត្តដែលឃើញស្វាមីមានសុខភាពមាំមួន » លោកប៉ាមានគំរូរល្អតាំងពីដើម នៅពេលឃើញកូនប្រុសមិនសប្បាយចិត្ត គាត់តែងតែនិយាយពាក្យលើកទឹកចិត្តកូនជានិច្ច។

ឧទ្យានអាថ៍កំបាំង ចប់!Where stories live. Discover now