ល្ងាច!!
បុគ្គលិកគឺនាំគ្នាចេញទៅផ្ទះអស់ហើយ ជុងហ្គុកហ្នឹងកូនស្រីទើបដឹកដៃគ្នាដើរចេញប៉ុណ្ណោះ។
« កូនចង់ញាំអីដែរទេចាំប៉ាឈៀងទិញអោយ » គេបើកទ្វាឡានដាក់កូនស្រីអង្គុយរួចពាក់ខ្សែក្រវ៉ាត់អោយទើបសួរនាំ។
«. » នាងតូចក្រវីក្បាលព្រោះមិនដឹងថាអ្វីដែលគួរចាំផង នាងមិនដែលជាបានញាំរបស់ប្លែកៗនោះទេ។
« មិនអីទេ!ទៅដល់ផ្ទះគឺមានលោកតានិងលោកយាយ កូនកុំខ្លាចពួកគាត់លឺទេ ព្រោះពួកយើងជាគ្រួសារតែមួយ ឆ្លាតណា » នាយញញឹមអង្អែលក្បាលកូនប្រាប់ទុកមុនអោយហើយ ក្រែងនាងឃើញប៉ាម៉ាក់របស់គេនាងខ្លាចមិនហ៊ាននិយាយជាមួយគាត់។បន្ទាប់ពីនិយាយរួចគេចូលឡានដើម្បីបើកចេញពីក្រុមហ៊ុន ហើយមកតាមផ្លូវជុងហ្គុកឈប់ចូលទិញរបស់ញាំជាច្រើន ព្រោះមិនដឹងកូនចូលចិត្តញាំអី ទើបទិញអោយច្រើនដើម្បីអោយនាងសាកញាំ។
ភូមិគ្រិះអារ៉ូរ៉ា!!
ឡានបត់ចូលក្នុងភូមគ្រិះនាងច្រម៉ក់សម្លឹងមើលតាមកញ្ចក់គួរអោយចាប់ចិត្ត ទីនេះធំទូលាយហ្នឹងមានខ្លិនពណ៍ធម្មជាតិច្រើន នាងពិតជាស្រស់ស្រាយជាមួយទេសភាពជុំវិញ។
ក្រោយមកឡានបានចត ហើយជុងហ្គុកចុះពីឡានវៀងទៅលើកកូនស្រីចេញ ទាំងហុចសោអោយអ្នកបំរើយកឡានទៅទុកកន្លែង បន្ទាប់មកគេបីកូនទៅក្នុងផ្ទះ។« អ្នកម៉ាក់ លោកប៉ា » នាយគោកហៅម្ដាយឪពុកអោយងាកចាប់អារម្មណ៍ខ្លួន ខណៈលោកទាំងពីកំពុងអង្គុយសាឡុងជជេកគ្នាលេង។លោកស្រីលោកប្រុសមានចម្ងល់ព្រមគ្នាឃើញកូនប្រុសចូលផ្ទះមានក្មេងក្នុងដៃ ហើយកាន់តែកើតចម្ងល់គឺនាងមានមុខមាត់ដូចកូនប្រសារដែលបានទៅចោលពួកគាត់។គ្រប់គ្នាបានដឹងថាជីមីនជាអ្វីហើយមកពីណា ក៏ដឹងថាកាលដែលគេបាត់ទៅព្រោះហេតុផលអ្វីដូចគ្នា ហើយម្នាក់ៗតែងតែរស់នៅរងចាំគេត្រឡប់មកវិញដូចគ្នា។
« កូនជុង..ទៅបាននាងតូចនេះមកពីណា? » លោករ៉ាបានសួរកូនប្រុស។
« មែនហើយ!នេះកុំប្រាប់អោយសោះណា ថាប្រពន្ធមិននៅកូនទ្រាំមិនបានទៅលួចផិតក្បត់រហូតមានកូន? »
YOU ARE READING
ឧទ្យានអាថ៍កំបាំង ចប់!
Ficción Generalទ្រង់ជាព្រះអង្គម្ចាស់ទី6ន័យឧទ្យានទេព ប៉ុន្តែដោយសារភាពចង់ដឹងចង់លឺរបស់ព្រះអង្គទី6នៅឋានមនុស្សលោក ទើបទ្រង់ ហ៊ានលួចចាកចេញពីឧទ្យានពេទ ។