ជីមីនដើរចូលភូមិគ្រិះដោយមានអ្នកបំរើពីនាក់តាមពីក្រោយ ក្នុងដៃពួកនាងមិនដឹងថាជាអ្វីខ្លះយួរសឹងបាក់ដៃហើយ ចំណែករាងតូចដើរយ៉ាងស្រស់ស្អាតជាមួយស្នាមញញឹមដ៏មានក្ដីសុខ។ពេលចូលមកដល់ក៏ឃើញម្ដាយក្មេកអង្គុយលើសាឡុងគងទាក់ខ្លាសម្លក់មក ទំលាប់រាងតូចមិនញញើតផងនោះ គេដើរទៅរករួចអង្គុយចុះជិតផារីន។
« មួយថ្ងៃៗឯងដើរចាយតែបំផ្លាញលុយកូនយើង » អង្គុយមិនទាន់ក្ដៅគូទផងត្រូវម្ដាយស្ដីបន្ទោសភ្លេត រាងតូចគងទាក់ខ្លាតាមម្ដាយហើយនាងៗដាក់អីវ៉ាន់ចុះក្បែរអ្នកប្រុសតូចបន្ទាប់មកក៏ចាកចេញទុកអោយម្ដាយកូនប្រជែងសំដីគ្នា។
« ម៉ាក់ឈឺឆ្អាលអីទៅបើគេជាប្ដីខ្ញុំហើយនិង »
« តែកូនយើងខំរក បើឯងវិញរកមិនបានហើយដេកចាយតែលុយប្ដី បំផ្លាញមិនគិត »
« នេះម៉ាក់កំពុងគិតអីនិង?បើមិនអោយមីនចាយលុយប្ដី ម៉ាក់គិតចង់អោយខ្ញុំចាយលុយប្ដីម៉ាក់ឬ? »
« នែ៎..កុំមកផ្ចាញ់ផ្ចាលជាមួយយើង »
« និយាយកាពិតមានផ្ចាញ់ម៉ាក់មកពីណា?ហើយម៉ាក់ក៏រអ៊ូច្រើនម្ល៉េះ រាល់ថ្ងៃខ្លួនឯងបំផ្លាញលុយប្ដីដែរសោះមកបន្ទោសតែកូន មិនដឹងថារាល់ថ្ងៃនេះកូនកាត់តាមម៉ាក់អស់ហើយឃើញទេ!មួយថ្ងៃៗមីនមិនដែលឃើញម៉ាក់ទៅធ្វើការរកសុីអីទេ អង្គុយតែចូលហាងសាឡន រួចដើរទិញរបស់ថ្លៃៗប្រេនៗ »
« យី..អាក្មេងឡប់នេះឯងកំពុងដៀលយើងមែនទេ? » អ្នកស្រីក្រោកស្រែកថាអោយជីមីនដែលគាត់ទ្រាំស្ដាប់ពាក្យអស់នេះមិនបាន ។
« ហីយ៉ា..ម៉ាក់!ហើយម៉ាក់ទៅស្រែកឡូឡាស្អីម៉េះ យ៉ាងណាពួកយើងសុទ្ធតែជាមនុស្សអត់ប្រយោជន៍ទេ ម៉ាក់អង្គុយចុះមក មីនបានទិញកាបូបមួយដែលទើបនិងចេញមកជូនម៉ាក់ » ជីមីនមិនបានតង់ស្លុតសម្លេងផារីន គេងើបទៅនិយាយលួងហើយទាញអោយអង្គុយចុះវិញ បន្ទាប់មកក៏យកថង់មួយដកកាបូបអោយម្ដាយក្មេកមើល។ផារីនឃើញឆាណែលកាបូបនោះ ក៏ជាម៉ាកនាងស្រលាញ់ផងដែរ រួចទទួលពីដៃជីមីនមកមើលដោយការពេញចិត្តជាខ្លាំង។
« បីថ្ងៃមុនម៉ាក់ឃើញក្រុមហ៊ុនផុសចេញតែមួយម៉ូតប៉ុណ្ណោះទេ ហើយមិចក៏- »
YOU ARE READING
ឧទ្យានអាថ៍កំបាំង ចប់!
General Fictionទ្រង់ជាព្រះអង្គម្ចាស់ទី6ន័យឧទ្យានទេព ប៉ុន្តែដោយសារភាពចង់ដឹងចង់លឺរបស់ព្រះអង្គទី6នៅឋានមនុស្សលោក ទើបទ្រង់ ហ៊ានលួចចាកចេញពីឧទ្យានពេទ ។