« ឆាប់ប្រលែងភ្លាមជីមីន » ជុងហ្គុកបានស្រែកស្ដីអោយអាល្អឹតព្រោះដៃរបស់គេអោបជើងតុឡើងស្អឹត គេធ្វើបែបនេះមកពីនាយចង់យកគេទៅចោល ។ មើលទៅគ្មានវិធីអាចនាំអាល្អឹតចេញក្រៅបាន ដូច្នេះមានតែបង្ខំតែថារាងតូចដឹងមុនខំប្រឹងប្រតាយជាមួយនាយដាច់ខាតមិនទៅណាពីទីនេះ ។
« មីនមិនទៅណាទេ លែងដៃមីនភ្លាម »
« ខ្ញុំមិនអោយឯងនៅជាមួយទៀតទេ មនុស្សឯងគ្មានចំណេញ »
« អត់ទេ..បើចេញពីផ្ទះនេះបាននណាមើលថែរមីន? »
« រឿងរបស់ឯង!ឆាប់លែងដៃពីជើងតុអីលូវនេះ »
« ..... » អាល្អឹតក្បួចមាត់តោងស្អឹតដូចមុន ។
« បើនៅជេសប្រយ័ត្នដាច់ដៃទៅ »
« .... » អាល្អឹតដូចដើមមិនស្ដីប្រឹងតោងអោយជាប់ រាងក្រាស់ឃើញចឹងក៏លេងបន្លាយពេលវេលា គេស៊កដៃចូលក្លៀកអាល្អឹតបន្ទាប់មកលើកទាំងកម្រោល ចុងក្រោយជីមីនក៏ត្រូវរបូតពីជើងតុ ។
« ហុឹក..មិនទៅទេ » រាងតូចឡាំប៉ារើផងស្រែកផងសឹងតែជុងហ្គុកចាប់មិនចង់ជាប់ ។
« មិនទៅ »« នែ៎...នៅអោយស្ងៀម » រាងក្រាស់ចិត្តដាច់ប្រឹងកាន់អោយណែនអូសអាល្អឹតមកដល់មាត់ទ្វា ក៏រៀបបើកកន្លិះចេញក្រៅ អាល្អឹតភ័យកាន់តែខ្លាំងទើបរើបញ្ចេញកំលាំងមកទាំងអស់ជិតរបូតពីដៃនាយ ។ ចំណែកជុងហ្គុកឃើញថាវារបិះអីលូវហើយក៏ចាប់ដៃពីសារជាថ្មី ប៉ុន្តែអាល្អឹតឆា្លតរមូលខ្លួនចុះក្រោម បណ្ដាលអោយដៃជុងហ្គុកចាប់បានតែខ្សែ.ក.ហើយរាងតូចក៏រត់ទៅកាន់បន្ទប់ដេកខណៈរបស់សំខាន់ត្រូវរបូតក្នុងដៃនាយ ។
ជុងហ្គុកមើលខ្សែ.ក.នៅក្នុងដៃក៏មិនចាប់អារម្មណ៍ទើបបោះវាចោលទៅម្ខាង រួចរត់ចូលបន្ទប់តាមអាល្អឹត ។
« ឯងគិតថារត់រួចមែនទេអាកូនបិសាចតូច »« ខ្សែ.ក. » ជីមីនមិនចាប់អារម្មណ៍សំដីនាយព្រោះគេដូចហេលហាលប្លែកៗ ទើបស្ទាប.ក.ឃើញថាត្រូវបានបាត់ ។
« វានៅឯណា? » អាល្អឹតរត់មកឈរពីមុខជុងហ្គុកស្រែកសួររករបស់ទាំងស្លន់ ។« យើងបោះចោលហើយ មកឆាប់ចេញពីផ្ទះយើង » គេប្រាប់តាមត្រង់រួចដឹកដៃអាល្អឹតដើរចេញ ប៉ុន្តែត្រូវឈប់ងក់ខណៈពន្លឺកំពុងចែងចាំងលើរាងកាយរាងតូច ។
« នេះស្អីគេ? »
YOU ARE READING
ឧទ្យានអាថ៍កំបាំង ចប់!
General Fictionទ្រង់ជាព្រះអង្គម្ចាស់ទី6ន័យឧទ្យានទេព ប៉ុន្តែដោយសារភាពចង់ដឹងចង់លឺរបស់ព្រះអង្គទី6នៅឋានមនុស្សលោក ទើបទ្រង់ ហ៊ានលួចចាកចេញពីឧទ្យានពេទ ។