18 ( ប្រចណ្ឌ )

138 20 0
                                    

គ្រាន់តែជំហ៊ានជើងជីមីនដើរចូលក្រុមហ៊ុន គ្មានម្នាក់ណាដែលមិនសម្លឹងរាងតូចឡើយ ពួកគេមើលឡើងភ្លឹកគ្រប់គ្នាជាមួយសម្រស់ដ៏ត្រជាក់ភ្នែក ។ ជីមីនមិនបានខ្វល់កែវភ្នែកអស់នោះ ព្រោះគេឃើញពីទឹកចិត្តគ្រប់គ្នាបានច្បាស់ គ្រប់ម៉ាត់ក្នុងចិត្តរបស់ពួកគេគឺសសើរពីរូបរាងសម្រស់អាល្អឹតនេះឯង ។ ចំណែកជុងហ្គុកមុខចាប់ផ្ដើមម៉ៅ រួចទាញអាល្អឹតមកចូលក្នុងអាវរបស់គេ មិនអោយកូនចៅបានឃើញមុខ ហើយក្រហឺមដាក់សម្ពាធទៅលើពួកគេ ដល់ថ្នាក់ត្រូវចែកជើងគ្នាចូលតុរៀងខ្លួនអស់ ។

អូសហ្វីស!!

« លេងអូន..បងឆ្កួតទេហី? » ចូលមកដល់អាល្អឹតប្រឹងរើកញ្រ្ចោលចេញពីអាវធំរាងក្រាស់ ដើរសុខៗត្រូវគេទាញមិនដឹងខ្លួន អូសបានមកដល់បន្ទប់ធ្វើការតែម្ដង ។
« អូនថប់ដង្ហើមណាស់ដឹងទេ មិចក៏លេងអីឆ្កួតចឹង » រាងតូចដកដង្ហើមញ៉ាប់ផ្ទៃមុខក្រហមព្រោះតែខឹង ។

« បងសុំទោស » រាងក្រាស់ដឹងកំហុសរហ័សចូលទៅអោបលួងលោម ។
« បងឃើញគេមើលអូនច្រើនពេក បងទ្រាំមិនបានទើបបងត្រូវលាក់អូនទុកក្នុងអាវ កុំខឹងបងអីណា »

« តែបិះស្លាប់អូនមានដឹងទេ? »

« សុំទោស...សុំទោសៗៗ ណា » គេនៅអោបអង្អែលក្បាលរាងតូចនិយាយស្រាលៗដើម្បីកុំអោយម្ចាស់បេះដូងខឹង ។
« កុំខឹងបងណា ទៅវិញបងនឹងទិញរបស់ឆ្ងាញ់ៗអោយអូនញាំ »

« ពិតមែនឬ? »

« បាទ » នាយក៏លេងអោប ។
« នាំអូនញាំអោយបែកពោះតែម្ដង »

« ហិ..ចាំពេលបានញាំអូននឹងឈប់ខឹងបងក៏បាន » រាងក្រាស់ញញឹមពេលអាល្អឹតតបដោយសើចលិបភ្នែក គេគ្រឺតណាស់ទើបលើកដៃច្បិចថ្ពាល់នោះលេងថើៗ ។

« អូនទៅអង្គុយលេងនៅលើសាឡុងទៅ បងធ្វើការសិន បើឃ្លានប្រាប់បងចាំបងអោយគេយកអីមកអោយញាំ »

« មានអីអោយអូនលេងបាត់អប្សុកដែរទេ? »

« ទូរស័ព្ទ » នាយតបទាំងហូតចេញពីហោប៉ាវ តែជីមីនចងចញ្ចើមព្រោះមិនយល់វាជាអ្វី ជុងហ្គុកដឹងយល់ការក៏ដឹកដៃរាងតូចមកអង្គុយលើសាឡុងរួចបង្រៀនគេលេងហ្គេម តែមួយភ្លេតជីមីនអាចចាប់បាន ។
« នៅលេងទៅណា បងធ្វើការ » សឺត! ឃើញជីមីនមានក្ដីសុខជាមួយទូរស័ព្ទជុងហ្គុកក៏ថើបសក់រលោងមួយខ្សឺតរួចដើរទៅកាន់តុធ្វើការរបស់គេ ។

ឧទ្យានអាថ៍កំបាំង ចប់!Where stories live. Discover now