9 ( ខ្លាចបងហ្គុកយកអូនចោល )

246 37 2
                                    

ក្រោយពីងូតទឹកហើយ ជុងហ្គុកក៏ត្រូវរកខោអាវតូចល្មមមកស្លៀកអោយអាល្អឹតផងដែរ តាំពីក្រោកមករាងក្រាស់បំរើរាងតូចគ្រប់សព្វ ។ ជីមីនដើរទៅអង្គុយលើពូកពេលរៀបរយ ចំណែកជុងហ្គុកត្រូវសម្អាតលើសាឡុងដែលអាល្អឹតពង្រាយកាលពីយប់ គេធ្វើផងរអ៊ូផងដូចជាម្ដាយខឹងកូនអញ្ចឹង ។

« អោយតែម៉ាកៗនេះ អញមិនបានទុកទេ ចង់ទៅចាប់នណាសុីក៏ទៅៗ » គេនិយាយតិចៗម្នាក់ឯង ចិត្តផ្ដាច់ញ៉ាហើយហ្នឹងយកជីមីនទៅបោះបង់ចោលកន្លែងណាមួយជាក់មិនខាន ។ ទុកមិនចំណេញដកចេញមិនខាត មើលទៅប្រើអោយងូតទឹកអោយស្លៀកពាក់ បន្ទាប់ពីរួចបែជាទៅអង្គុយលេងលើពូកធ្វើមិនដឹង តែតិចដល់ម៉ោងឃ្លានលូវហើយ ។

« ឃ្លាន » គិតមិនទាន់បានមួយនាទីផងសំលេងស្រែករំខានមកបាត់ ។
« ឃ្លានៗៗ » ជុងហ្គុកគប់អំបោសចោលសម្លក់រាងតូចអោយថ្លែ ។
« បងជុងហ្គុក..ឃ្លានណាស់ » ជីមីនរត់ចុះពីពូកមកចាប់ដៃនាយក្រវីដូចក្មេង ។
« ឃ្លាន »

« ហុឺយ.... » ជុងហ្គុកពេបមាត់ស្រែកក្រហឺមដើម.ក. ។

ក្នុងឧទ្យានដែលមានភាពស្រស់ស្អាតមិនដាច់ភ្នែក មិនថាទេសភាពមួយណាក៏ប្រៀបមិនបានកន្លែងមួយនេះដែរ ។ រុក្ខជាតិខៀវខ្ចីមិនចេះស្រពោន ទឹកសន្សើមគ្រប់ដំណក់លើស្រទាបស្លឹកឈើ ផ្កាជាដើមហ្វូងមេអំបៅ សត្វល្អឹតទាំងឡាយច្រៀងសប្បាយហឹកហាក់នាពេលព្រឹកជាទំលាប់ ។ កូនមេអំបៅដែលលិចធ្លោជាងគេទាំងផង មួយក្បាលបានហើរកាត់ផ្កាទាំងឡាយពេញសួនដ៏ធំល្វឹងល្វើយ លុះមកដល់កញ្ចុះដែលមានអង្គម្ចាស់អង្គុយ វាបានប្រែជារូបរាងមនុស្សតូចច្រមិចគួរអោយស្រលាញ់ ហើយដើរសំដៅរកទ្រង់ ។

« ថ្វាយបង្គំព្រះអង្គ » សន្ដាប់លឺភ្លាមយ៉ុនហ្គីបានក្រោកទៅលើកអោយឈរទន្ទឹម បន្ទាប់មកបណ្ដើរទៅអង្គុយជាមួយគ្នា ។

« មើលទៅអូនស្គមច្រើនណាស់ » ទ្រង់លើកដៃអង្អែលផ្ទៃមុខទាំងថ្នាក់ថ្នម ពោលដោយក្ដីបារម្ម ។

« ខ្ញុំម្ចាស់មិនអីទេព្រះពរ »

« អូនរកវិធីបានហើយមែនទេ? »

« ..... » ហូស៊ុកងក់ក្បាលតិចៗជាចម្លើយ គេទើបតែរកម្សិលមិញនេះឯង ហើយថ្ងៃនេះគឺជាពេលដែលត្រូវចាកចេញទៅកាន់ឋានមនុស្សដើម្បីនាំយកព្រះអង្គម្ចាស់តូចវិលមកកាន់ឧទ្យាន ។

ឧទ្យានអាថ៍កំបាំង ចប់!Where stories live. Discover now