36( ខ្ញុំយកទឹកអោយមីន )

141 14 1
                                    

ជុងហ្គុកដើរចេញពីបន្ទប់ដោយពាក់អាវឃ្លុំជាឈុតគេង គេចុះតាមកាំជណ្ដើររហូតមកដល់ខាងក្រោម ក៏សំដៅទៅផ្ទះបាយវាឆ្លងកាត់សាឡុងទទួលភ្ញាវនោះ ស្រាប់តែផារីនបានឃើញ៖

« អៅ..កូនជុង » ជុងហ្គុកបញ្ឈប់ដំណើរងាកឆ្វេងដៃរកប្រភពសំលេង គេបញ្ចេញទឹកមុខភ្ញាក់ផ្អើលបន្តិចសឹមឆ្លើយ៖

« បាទអ្នកម៉ាក់? »

« កូនក្រោកហើយឬ?ហេតុអីលឿនយ៉ាងនេះ? » នាងសួរដោយដើរមករកកូនជាមួយហ្វារី ។

« បាទ!កូនក្រោកយូហើយ មិចម៉ាក់សួរអីប្លែកៗចឹង » គេឆ្លើយតបដោយមិនសង្ស័យ ។

« អឺ..គ្មានទេ ហើយនេះប្រុងទៅណា? »

« បាទ កូនទៅយកទឹកអោយអូនមីនញាំ »

« ហាស់? » មីងក្មួយជាទីស្រលាញ់ស្រែកទាំងភ្លេចខ្លួន ដូចជាស្ដាប់មិនច្រឡំទេដែលជុងហ្គុកហៅឈ្មោះជីមីនពេញមាត់នៀក ប៉ុន្តែអាចយ៉ាងមិចទៅពីព្រោះថា
« មិញនេះកូននិយាយថាយ៉ាងមិច? »

« មិចក៏អ្នកទាំងពីធ្វើដូចជាភ្ញាក់ផ្អើលម្ល៉េះ?គឺខ្ញុំមកចាក់ទឹកអោយជីមីនញាំ »

«. » អត់មាននាក់ណាមាត់បន្តនោះទេ ផារីនបានងាកទៅមើលហ្វារី សំនួរលោតពេញក្បាលទាំងពីតែម្ដង ចំណែកជុងហ្គុកដូចជាអស់ការហើយ គេក៏ដើរទៅផ្ទះបាយបាត់ ។

« នេះបានន័យថាមិចម៉ាក់? » ហ្វារីចោតសួរផារីនទាំងមិនអស់ចិត្ត ។

« ម៉ាក់មិចនិងដឹងទៅ ក្រែងយើងឃើញផ្ទាល់ភ្នែកមិនចឹងថាវាត្រូវពួកនោះបីទៅបាត់ហើយ »

« ចុះដែលបងហ្គុកនិយាយមុននេះជាស្អី?ហើយម្នាក់នោះជានាក់ណា ម៉ាក់..ខ្ញុំវិលវល់អស់ហើយ »

« កូនជុងច្រឡំទេដឹងហ្វា?គេត្រូវថ្នាំ អាចមកពីថ្នាំមិនទាន់ស្វាង ក្រោកមកថាខ្នើយអោបជាក្មេងនោះទេដឹង? »

« មិនបានទេ បើចង់ដឹងថាច្បាស់មិច យើងឡើងទៅមើលនៅបន្ទប់មកជុងតែម្ដងទៅ » ហ្វារីមិនអស់ចិត្តក៏នឹកបបួលផារីនឡើងទៅលើមើលអោយអស់ចិត្ត ។ នាងយល់ព្រមជាមួយក្មួយស្រីហើយបែខ្នងគិតថាឡើងទៅ ស្រាប់តែស្រឡាំងកាំងបាត់មាត់បាត់.ក.ទាំងពីដូចគ្នា អ្នកទាំងពីបើកភ្នែកធំៗមើលទៅកាន់ជណ្ដើរ ខួរក្បាលឆ្ងល់ខ្លួនក៏ញ័ររហូតចាប់ដៃគ្នាជាប់ ពេលនោះដំណើរតូចចុះតាមកាំយឺតៗជាមួយស្នាមញញឹមន័យអ្នកឈ្នះ ។

ឧទ្យានអាថ៍កំបាំង ចប់!Where stories live. Discover now