12 ( នៅមិនសុខ )

220 27 2
                                    

អាល្អឹតគ្មានគោលដៅ ដើររសាត់អណ្ដែតម្នាក់ឯងតាមថ្នល់ ខណៈមានឡានបើកប្រោងព្រៀតគួរអោយខ្លាច បើសិនជារូបរាងធំគេមិនពិបាកឡើយ ប៉ុន្តែខ្លួនតូចតែមួយទៅជួយអ្វីកើត?

« ហុឹក..ខ្ញុំឃ្លានខ្លាំងណាស់ » រាងតូចស្រក់ទឹកភ្នែកម៉ាត់ៗដោយសារក្រពះ គេដើរទៅមុខសឹងតែមិនរួចហើយ មេឃក៏រៀងក្ដៅផងដែរ។
« ហុឹក..ជុងហ្គុក..ខ្ញុំឃ្លាន មិចក៏ធ្វើបែបនេះ ហុឹក..ខ្ញុំមិនគួរអោយស្រលាញ់ត្រង់ណា »គេពេបមាត់អន់ចិត្តទង្វើនាយ បើធ្លាប់ធ្វើខុសម្ដងក៏អស់ចិត្តដែរ ។ ជីមីនបន្តដើរទៅមុខទាំងផ្ទៃមុខប្រែឡើងក្រហម ព្រោះកំដៅថ្ងៃហ្នឹងស្រេកឃ្លាន គេបានដើរមួយសន្ទុះស្រាប់តែប្រទះភ្នែកឃើញក្មេងជាង5នាក់អង្គុយជុំៗ ហេតុតែចង់ដឹងអាល្អឹតដើរតម្រង់ទៅ ។

« នេះជារបស់ឯង ហើយនេះឯង »
« សុំមួយទៀតមក »
« របស់មានតែបន្តិចក៏ចែកគ្នាសុីទៅ »
« មែនហើយ..បើហូបមិនឆ្អែតចាំទៅរកទៀត »

សំលេងក្មេងប្រុសនោះកំពុងតែបែងចែករបស់ញាំអោយគ្នាដែលពួកគេទើបតែសុំទានបានមុននេះឯង ។ ពួកក្មេងទាំងនោះគ្មានឪពុកម្ដាយឡើយ នាក់ខ្លះម្ដាយស្លាប់ចោលឪពុកការម្ដាយថ្មីក៏រត់ចោល ខ្លះមានម្ដាយឪពុកតែក្រីក្រក៏បណ្ដោយអោយកូនរត់ពេញកាល ។

« ឆ្ងាញ់ណាស់ » ពួកគេញាំយ៉ាងមានសេចក្ដីសុខ ព្រោះគេអាណិតក្មេងៗមិនអោយជាលុយតែអោយជាចំណីម្នាក់បន្តិចទៅពួកគេ ។
ជីមីនដើរមកដល់ក៏អង្គុយចុះជិតក្មេងៗទាំងមិនហ៊ាននិយាយ ថែមទាំងលេបទឹកមាត់មើលមុខគេញាំ ។
« អេ... » ក្មេងម្នាក់បានភ្ញាក់គ្រប់គ្នាសម្លឹងមើលរាងតូចទាំងព្រម គេឆ្ងល់ណាស់មកអង្គុយពីពេលណាមក?

« ខ្ញុំសុំញាំផងបានទេ » អាល្អឹតដាច់ចិត្តលើកដៃសុំចំណីខ្លះ ទឹកមុខឡើងកំសត់ ។
« ខ្ញុំឃ្លានខ្លាំងណាស់ ខ្ញុំមិនបានញាំអីតាំងពីម្សិលមិញហើយ »
ក្មេងៗលឺជីមីននិយាយក៏មើលមុខគ្នា ហើយងាកមើលមុខរាងតូចវិញ គឺកំសត់ណាស់តែថាសម្លៀកបំពាក់ដូចជាមិនសមកូនអ្នកអត់ ធ្វើអោយពួកគេមានចិត្តមិនចង់អោយ ។

« តើយើងអោយគេសុីខ្លះទេ? »
« មិនដឹងទេ ឯងមើលមុខគេទៅខ្យូតណាស់ មានសម្បុរ.ស.ហើយខោអាវគេល្អជាងពួកយើងទៀត »
« តែមិនប្រកត់ថាមានដែរមិនចឹង? »
« អេ..ឬមួយគេលួចរបស់អ្នកណាមកស្លៀក? »
ក្មេងៗចាប់ផ្ដើមពិភាក្សាគ្នា ខណៈជីមីនអង្គុយចោងហោងមើលមុខ ទាំងក្រពះកំពុងស្រែកគ្រោកៗ ។
« កុំគិតច្រើនអោយគេញាំទៅ » ក្មេងប្រុសក្នុងចំណោមពួកគេមានចិត្តអាណិត និយាយហើយក៏ហុចនំមួយដុំទៅជីមីន ។

ឧទ្យានអាថ៍កំបាំង ចប់!Where stories live. Discover now