ភាគបញ្ចប់ ( អូនស្អាតជាងព្រះចន្ទ )

160 22 6
                                    

ពេលវេលាកាន់តែដើរទៅមុខ តែចំណងស្នេហ៍របស់ពួកគេកាន់តែស្អឹតរមួត ពួកគេមិនដែលរកាំរកូសដាក់គ្នាម្ដងឡើយ គ្រប់ដង្ហើមមានតែសំលេងសើចក្អាស់ក្អាយ។

« ជុងស៊ូ..មកនេះមកមើលប៉ាអ៊ុំកូនទៅ »ម្ដាយកូនដេកគងគ្នាលើពូកចុចទូរស័ព្ទខណៈប្ដីគឺសង្ងំនៅក្នុងបន្ទប់ធ្វើការ។

« មានអ្វីមែនទេម៉ាក់? »ជុងស៊ូមកកើយទ្រូងម្ដាយមើលជាមួយ។

« កូនឃើញទេ? »

« ឃើញ..នេះប៉ាអ៊ុំកំពុងមានប្អូនឬ?យេ៎...ជុងស៊ូមានប្អូនហើយម៉ាក់ »នាងតូចក្រោកអង្គុយលើកដៃស្រែកទាំងត្រេកអរពេលឃើញជេហូបហ្នឹងថេយ៉ុងអេតរូបនៅលើអាយជី។

« នេះសប្បាយចិត្តដល់ថ្នាក់នេះផងហីកូន? »

« ប្រកត់ហើយអ្នកម៉ាក់..ជុងស៊ូចង់មានប្អូនយូហើយ តែម៉ាក់នឹងប៉ាអត់ព្រមមានសោះ ដូច្នេះកូននឹងស្រលាញ់កូនប៉ាអ៊ុំ »

« ចុះបើម៉ាក់យកកូនចេះមើលប្អូនទេ? »

« ចេះ..ម៉ាក់..បើម៉ាក់យកប្អូនអោយកូនណា កូនមិនអោយម៉ាក់ហត់មើលថែទេ កូនអោយលោកយាយរ៉ាប់រង »

« ហាស់ៗ..នាងច្រម៉ក់ឯងនេះ បើលោកយាយលឺទះបែកគូទម៉ង អោយម៉ាក់យកឡើងទំនងចុងក្រោយទំលាក់អោយយាយ »ជីមីនអស់សំណើចកូនស្រី មិញឡើងហំចុងក្រោយយករួចខ្លួនដដែល។

វីឡា!!

ថេយ៉ុងកំពុងរៀបចំអង្រឹងហ្នឹងខោអាវកូនដាក់ក្នុងបន្ទប់អោយស្អាតត្រៀមពេលគេប្រសូត្យចេញមក ពេលនេះពួកគេមិនបានរស់នៅខុនដូរទៀតឡើយ ថេយ៉ុងបានទិញវីឡាដ៏ធំមួយដែលមានទំហំទូលាយល្អ ស្រួលអោយកូនរត់លេង ហើយពួកគេក៏រស់នៅតែពីនាក់ប្ដីប្រពន្ធប៉ុណ្ណោះ។

« មានអីអោយអូនជួយដែរទេ? »ជេហូបដើរចូលមកក្នុងដៃកាន់ចានល្ហុងទុំញាំ។

« មិនបាច់ទេអូនសម្លាញ់ អង្គុយចុះទៅ ចាំបងរៀបចំម្នាក់ឯង »នាយតបទាំងបណ្ដើរប្រពន្ធអោយអង្គុយលើសាឡុងមើល នេះទើបតែប៉ុន្មានអាទិត្រសោះគេថ្នមប៉ុន្នឹងហើយ។

« បងគិតថាកូនជាមនុស្សស្រីឬមួយជាមនុស្សប្រុសទៅ? »

« មួយណាក៏បាន អោយតែកូនបងនឹងអូនបងស្រលាញ់ទាំងអស់ »

You've reached the end of published parts.

⏰ Last updated: Sep 02 ⏰

Add this story to your Library to get notified about new parts!

ឧទ្យានអាថ៍កំបាំង ចប់!Where stories live. Discover now