ជេហូបប្រែជាមនុស្សធម្មតាវិញ គេមើលថេយ៉ុងទាំងទឹកភ្នែក មើលទៅហាក់ជាខ្លាចរូបគេខ្លាំងណាស់ ទើបនាយតែងតែថយចំពោះខ្លួន ។
« ហុឹក..លោកស្អប់ខ្ញុំហើយមែនទេ? » សំនួរអួលដើម.ក.បើសិនជានាយស្អប់ខ្ពើមរាងកាយមិនមែនមនុស្សដូចជាគេពិតមែន វាមានអារម្មណ៍ថាឈឺខ្លាំងណាស់ ។
«. » ថេយ៍រកពាក្យតបមិនឃើញព្រោះតែរឿងកើតឡើងវាសឹងមិនគួរអោយជឿ គេពិបាកបែងចែកអោយដាច់ ។
« ហុឹក...សុំទោសដែលធ្វើអោយលោកពិបាក ខ្ញុំគ្មានបំណងលាក់បាំងលោកនោះទេ ហុឹក ប៉ុន្តែខ្ញុំធ្វើសុទ្ធតែមានហេតុផល ហុឹក » ជេហូបកាន់តែអួលដើម.ក.ខណៈប្រុសម្នាក់នេះមិននិយាយស្ដី ។
« ហុឹក..សុំទោស »«. » ថេយ៉ុងនៅមិនអាចផ្ដល់ចម្លើយអ្វីមួយបានទៅកាន់ជេហូប ចុងក្រោយគេបានដើរចេញទាំងមិនអាល័យ ទុកអោយជេហូបឈរមើលដំណើរការចាកចេញរបស់គេយ៉ាងចុកចាប់ ។ នេះឬការស្រលាញ់នោះ?នៅពេលឃើញរូបរាងដើមគេបែជាទទួលយកមិនបាន គេដើរចេញយ៉ាងចិត្តដាច់បំផុត ។ ព្រោះតែដឹងថាវាអាចកើតឡើង ទើបព្យាយាមហាមចិត្ត គ្រប់គ្រងខ្លួនឯងមិនអោយលង់លើរូបនាយ តែធ្វើមិនបានឃើញអត់ថាឈឺចាប់បែបណា ។ ជេហូបទំលាក់ខ្លួនអង្គុយចុះយំយ៉ាងខ្លាំងមើលជំហ៊ានជើងមាឌមាំចាកចេញឆ្ងាយទៅៗ គេឈឺណាស់ ឈឺគ្រប់ជំហ៊ានរបស់នាយ ហេតុអីមិនអាចទទួលយកបាន ហេតុអីទៅ ។
អូសហ្វីស!!
ជុងហ្គុកនាំជីមីនមកអង្គុយលើពូកក្នុងបន្ទប់ ចាប់តាំងពីចុះមកវិញអារម្មណ៍ដូចជាមិនស្រួល ចេះតែហេលហាលដូចកំពុងបាត់របស់អ្វីមួយ ។
« ហើយគេមកទីនេះដើម្បីនាំអូនទៅវិញអ្ហេស? » ជុងហ្គុកអង្អែលថ្ពាល់ក្រពុំនោះមិនជិនណាយ ហើយក៏បានស្ដាប់ជីមីននិយាយថាជេហូបជាអ្នកបំរើផ្ទាល់ខ្លួនរបស់គេផងដែរ ។
«. » រាងតូចលឺសំនួរក៏ទំលាក់ទឹកមុខ គេមិនចង់កុហកជុងហ្គុកនោះទេ តែបើប្រាប់ត្រង់នាយគិតបែបណា?
« ហេតុអ្វីអូនមិនឆ្លើយ?វាជាកាពិតឬ?គេពិតជាមកនាំអូនទៅវិញតើមែនទេមីន? »
« ជុងហ្គុក » រាងតូចអាចឃើញពីភាពភ័យខ្លាចរបស់នាយតាមក្រសែភ្នែក ទើបចូលទៅអោបរាងកាយមាំយ៉ាងណែន សឹមនិយាយ៖
« បើសិនជាអូនមិននៅអាចភ្លេចអូនបានទេ »
YOU ARE READING
ឧទ្យានអាថ៍កំបាំង ចប់!
General Fictionទ្រង់ជាព្រះអង្គម្ចាស់ទី6ន័យឧទ្យានទេព ប៉ុន្តែដោយសារភាពចង់ដឹងចង់លឺរបស់ព្រះអង្គទី6នៅឋានមនុស្សលោក ទើបទ្រង់ ហ៊ានលួចចាកចេញពីឧទ្យានពេទ ។