59( មិចម៉ាក់មិនព្រមក្រោក? )

161 30 4
                                    

ពេលវេលាគឺនៅដដែលការមើលថែយកចិត្តទុកដាក់មិនបានបាត់ ឪពុកកូនមកលេងជាមួយម្ដាយជារៀងរាល់ថ្ងៃ និទានរឿងហ្នឹងប្រឡែងគ្នាលេងនៅជុំវិញជីមីន។

ខាងក្រោម!!

ជេហូបដឹកដៃគ្នាជាមួយថេយ៉ុងដើរចូលខាងក្នុងផ្ទះជុងហ្គុក មកដល់ក៏ឃើញផារីនអង្គុយសាឡុងជាមួយស្វាមី អ្នកទាំងពីគោរពហើយចូលអង្គុយនិយាយលេងជាមួយ។

« ជុងហ្គុកនៅខាងលើកំដរជីមីន ក្មួយទាំងពីឡើងទៅក៏បាន »ផារីន។

« បាទ!និយាយចឹងជីមីនគេមិនមានអ្វីខុសប្លែកទេឬអ៊ុំស្រី? »ថេយ៉ុង។

« គ្មានទេក្មួយ គេនៅតែដូចមុន អ៊ុំអាណិតកូនជុងនឹងចៅស្រីណាស់ ចេញពីសាលាចុះពីឡានមិនទាន់នោះទេ គេរត់ឡើងទៅមើលម្ដាយហើយក្រែងម្ដាយដឹងខ្លួនមកមិនឃើញមុខគេមុននណា តែឡើងទៅម្ដងណាចុះមកវិញក៏មានដាមទឹកភ្នែក »ផារីនរៀបរាប់ទាំងក្ដុកក្ដួល ចៅស្រីកំសត់សែនល្អឆ្លាតតែនាងត្រូវឃើញរូបភាពម្ដាយបង្កើតដេកស្ងៀមរ៉ាប់ឆ្នាំ។

« ខ្ញុំក៏ចង់ជួយដែរ ប៉ុន្តែខ្ញុំព្យាយាមអស់ហើយ វាពិតជាគ្មានវិធីណាជួយទ្រង់ឡើយ »ជេហូបបង្ហាញទឹកមុខសោកសៅ គេបានប្រឹងប្រែងណាស់ដែរតែចុងក្រោយអាសាបង់។

« វាមិនមែនជាកំហុសរបស់ក្មួយ កុំបន្ទោសខ្លួនឯងអ៊ុំដឹងថាក្មួយខំប្រឹងណាស់ទៅហើយ បណ្ដោយតាមកម្មទៅចុះ »

« កុំគិតច្រើនអីណាអូន »ថេយ៉ុងកាន់ដៃរាងតូចអង្អែល។

« ថេយ៉ុង?ឯងមកតាំងពីពេលណា? »ភ្លាមនោះឃើញជុងហ្គុកដើរមក។

« ឯណាជុងស៊ូកូន? »ស្របពេលជុងហ្គុកអង្គុយចុះផារីនក៏សួររកចៅ។

« នៅជាមួយជីមីន កូនថាចុះមកយកអារហារទៅញាំជាមួយប្រពន្ធកូន »នេះទំលាប់គេទៅហើយម៉ោងបាយជុងហ្គុកគឺយកបាយម្ហូបទៅញាំជុំកូនប្រពន្ធនៅខាងលើ។

« ឯងមិនអីទេជុងហ្គុក »ថេយ៉ុងសួរឡើងខណៈឃើញទឹកមុខជុងហ្គុកស្លេកស្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ហើយហាក់ជាអស់សង្ឃឹមជាខ្លាំង។

« អឺម..យើងមិនអីទេ »គេតបទាំងអួលដើម.ក.។

« លោកកុំគិតច្រើនពីរឿងទ្រង់ មើលថែសុខភាពផងទៅ បើលោកកើតអីម្នាក់ទៀតជុងស៊ូនោះ?រឿងបុត្រាចាំខ្ញុំកាន់តែប្រឹងរកវិធីជាងនេះ »ជេហូបអាណិតជុងហ្គុកខ្លាំងក៏កោតសសើរគេដែលមានចិត្តស្មោះត្រង់ហ្នឹងបុត្រាគេផងដែរ។

ឧទ្យានអាថ៍កំបាំង ចប់!Where stories live. Discover now