« ប៉ានាំជុងស៊ូមកទិញសម្ភារៈអោយហើយ ព្រោះខែក្រោយកូនត្រូវចូលសាលាហើយណា »ជុងហ្គុកដឹកដៃកូនស្រីដើរពេញផ្សារ ថ្មិចៗបើកៗក៏ដល់វ័យនាងចូលរៀនល្មម។
« មិនរៀនមិនបានទេប៉ា? »
« មិនបានទេ បើមិនរៀនគឺគេហៅថាមនុស្សល្ងង់ នៅពេលយើងមិនចេះអ្នកដ៏ទៃមើលងាយយើង ហើយក៏មិនបានធ្វើការកន្លែងល្អ »
« ប៉ាមានលុយចាយមិនអស់ផង ចាំបាច់ជុងស៊ូធ្វើការធ្វើអី? »នាងតូចបូញមាត់រំអុកមិនចង់រៀនព្រោះតែឃ្លាតពីលោកយាយលោកតា។
« ត្រូវហើយ កូនចាយលុយប៉ាមួយជីវិតមិនអស់ផង តែយ៉ាងណាកូនត្រូវតែទៅសាលា ដើម្បីមានមិត្តក៏ដើម្បីខ្លួនឯងពេលធំពេញវ័យ!ហីយ៉ា..កុំប្រកែកជាមួយប៉ាអី យ៉ាងណាកូននៅតែទៅសាលាដដែល តោះប៉ានាំទៅមើលកាបូប »និយាយចប់ឪកូនក៏បណ្ដើរគ្នាចូលទៅហាងកាបូបសិស្សសាលាបាត់។
ឧទ្យាន!!
មកដល់ពេលនេះជីមីននៅតែរងទារុណកម្មដដែល ទោសរបស់គេគឺដល់ស្លាប់តែមុនស្លាប់ត្រូវធ្វើអោយគេវេទនាបន្តិចម្ដងៗ។រាងកាយគ្មានពេលស្រាកស្រានហ្នឹងរងការវាយដុំ ពេលនេះគឺពិបាកមើលខ្លាំងណាស់ វាទ្រុឌទ្រោមពីមួយថ្ងៃទៅមួយថ្ងៃ។
សឹបៗ! សម្រឹបជើងកាន់តែកៀកត្រជៀករបស់ជីមីន ធ្វើអោយគេបើកភ្នែកមើលទៅសំលេងនោះតិចៗ។
« ហុឹក..បុត្រា »ជេហូបគ្រាន់តែមកដល់គេទន់ជង្គង់ភ្លាម សភាពទ្រង់គេទទួលយកមិនបានសោះហេតុអីក៏ព្រៃផ្សៃដូច្នេះ។
« ហុឹក..បុត្រារបស់ទួលបង្គំ ហុឹក.. »ជេហូបយំយកៗលូកដៃទៅអង្អែលថ្ពាល់ក្រពុំដែលពោពេញដោយស្នាមនោះថ្នមៗ។« ជេ-ហូប »សូម្បីតែហៅឈ្មោះក៏សឹងគ្មានកំលាំងកម្រើកមាត់ផង។
« ហុឹក..ជាទួលបង្គំ ហុឹក ទួលបង្គំនិងនាំទ្រង់ចេញពីទីនេះ »និយាយចប់ជេហូបប្រើសិល្ប៍បំបែកទ្វានោះ បន្ទាប់មកចូលទៅលើកគ្រារាងតូច។
« ហុឹក..ខ្ញុំ-ខ្ញុំឈឺ »
« ទួលបង្គំដឹង ហុឹក..ទ្រាំបន្តិចទៅណា »
« ខ្ញុំទៅ-មិនរួច-ទេ អឹក »ជីមីនស្រាប់តែដួលចុះព្រោះគ្មានកំលាំងហ្នឹងឈរខណៈជេហូបយំសសឹកក៏គ្មានលំនិងអាចទប់ជីមីនជាប់។
« ទៅវិញទៅ បើមាននាក់មកឃើញ បងនិងស្លាប់ »
YOU ARE READING
ឧទ្យានអាថ៍កំបាំង ចប់!
General Fictionទ្រង់ជាព្រះអង្គម្ចាស់ទី6ន័យឧទ្យានទេព ប៉ុន្តែដោយសារភាពចង់ដឹងចង់លឺរបស់ព្រះអង្គទី6នៅឋានមនុស្សលោក ទើបទ្រង់ ហ៊ានលួចចាកចេញពីឧទ្យានពេទ ។